ជីវិតកម្សាន្ដ
ធ្លាប់ជាតារាភាពយន្តឯកច្រើនឆ្នាំ ចុងក្រោយ សឿ សុធារ៉ា បែរមកប្រកបរបរលក់សាច់ងៀតចិញ្ចឹមកូនៗ
តារាសម្តែងអ្នកនាង សឿ សុធារ៉ា ស្របពេលដែលបច្ចុប្បន្នមានជីវភាពលំបាកនិងខ្វះខាតផងនោះ ទីបំផុតអ្នកនាងក៏បានសម្រេចបើករបរថ្មីលក់ត្រីងៀត សាច់គោងៀតតាមអនឡាញ ដើម្បីរកកម្រៃចិញ្ចឹមជីវិត ក៏ដូចជាផ្គត់ផ្គង់ការសិក្សារបស់កូនៗ។

អ្នកនាង សឿ សុធារ៉ា កន្លងមកនាងជាតារាស្រីម្នាក់ ដែលមានភាពលេចធ្លោខ្លាំងនៅក្នុងអាជីពសិល្ប: ពិសេសបើកត់សម្គាល់ជីវិតរស់នៅរបស់អ្នកនាង ក៏មានភាពហាយសូប្រើប្រាស់សុទ្ធរបស់ទំនើបៗទៀតផង។ ប៉ុន្តែក្រោយបាត់មុខមួយរយ: ស្រាប់តែធ្លាយដំណឹងនៃការធ្លាក់ខ្លួនដុនដាបលង់ខ្លួននឹងបំណុល ខណ:គ្រួសារក៏ត្រូវបែកបាក់គ្នាទៀត។
ដោយឡែកពេលនេះ បានធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្រចាប់អារម្មណ៍ថែមទៀត ក្រោយឃើញតារាសម្តែងធ្លាប់ទទួលបានកេរ្តិ៍ឈ្មោះល្បីនិងមានប្រជាប្រិយភាពអ្នកនាង សឿ សុធារ៉ា ហាក់លែងស្តាយឈ្មោះជាតារាដែលធ្លាប់រះចញ្ចាចចញ្ចែងលើវិថីសិល្បៈនាពេលកន្លងមក បែរងាកមកចាបើមុខរបរថ្មីលក់ត្រីងៀត គោងៀត និងសាច់ក្រកជាដើម។
អ្នកនាង សឿ សុធារ៉ា បានបញ្ជាក់តាមរយ:ខ្លឹមសារថា “ឱឈ្មោះជាតារាភាពយន្តឯកដ៏ឧត្តមនៃខ្ញុំអើយ ប៉ុន្តែពេលនេះ….បងប្អូនទាំងអស់គ្នាដើម្បីជីវភាពប្រចាំថ្ងៃ ហើយដើម្បីចិញ្ចឹមកូនៗ នាងខ្ញុំសម្រេចចិត្តថាលក់សាច់គោងៀត, ត្រីងៀត, ក្រកគោ សូមបងប្អូនជាទីគោរពស្រលាញ់រាប់អានមេត្តាជួយទិញនាងខ្ញុំផង”។

តាមរយ:ការបង្ហោះនេះ គេឃើញមានមិត្មិត្តភក្តិ និងអ្នកគាំទ្រអ្នកនាងមួយចំនួន បាននាំគ្នាផ្ញើសារផ្តល់កម្លាំងឲ្យមានការតស៊ូនិងរឹងមាំនៅក្នុងជីវិត។ បើចាប់អារម្មណ៍ជីវិតរស់នៅបច្ចុប្បន្នរបស់អ្នកនាង សឿ សុធារ៉ា ឃើញថា អ្នកនាងបានបាត់បង់អ្វីៗគ្រប់យ៉ាងអស់ពីខ្លួន សូម្បីតែលោកអ្នកមានគុណទាំង២ ក៏បានចែកឋានទៅចោលនាងផងដែរ៕ អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


