Connect with us

ជីវិតកម្សាន្ដ

ខួប ១០០ ថ្ងៃ ឪពុក ! សឿ សុធារ៉ា រៀបរាប់ពីទុក្ខលំបាក ក្រោយជីវិតធ្លាក់ដល់ចំណុចសូន្យ

បានផុស

នៅ

តារា​សម្ដែង​អ្នកនាង សឿ សុធារ៉ា កន្លង​មក​នាង​ជា​តារាស្រី​ម្នាក់​ដែល​មានភាពលេច​ធ្លោខ្លាំង​នៅ ក្នុង​អាជីពសិល្បៈ​ពិសេសបើកត់សម្គាល់ជីវិតរស់នៅរបស់នាង​ក៏មានភាពហាយសូប្រើប្រាស់​សុទ្ធរបស់​ទំនើបៗទៀតផង។ ប៉ុន្តែ​ក្រោយ​បាត់មុខមួយរយៈ ស្រាប់តែធ្លាយដំណឹង​នៃការធ្លាក់​ខ្លួនដុនដាប​លង់ខ្លួន​នឹងបំណុលខណៈ​គ្រួសារក៏ត្រូវបែកបាក់គ្នាទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចាប់​អារម្មណ៍​ជីវិត​​រស់​​នៅ​បច្ចុប្បន្ន​របស់​​អ្នកនាង សឿ សុធារ៉ា ឃើញ​ថា​នាងបានបាត់បង់អ្វីៗគ្រប់យ៉ាង​អស់​ពីខ្លួនសូម្បី​តែលោក​អ្នកមានគុណទាំងក៏បានចែក​ឋានទៅចោលនាងផងដែរ។ ចំណុចនេះ​ទើបធ្វើ​ឲ្យ ធារ៉ា រម្លឹងរឿងឈឺចាប់របស់ខ្លួនស្របពេលដែលបុណ្យខួប ១០០ថ្ងៃ​ឪពុកពុំមាន​លទ្ធភាព​រៀបចំឲ្យបាន​សមរម្យ​ផងនោះ។

សឿ សុធារ៉ា បានរៀបរាប់ទាំងកម្សត់ថា «ជំរាបសួរបង​ប្អូនជាទីគោរពស្រលាញ់ទាំងអស់គ្នា តើបងប្អូនមាន​នឹកចាំបានក្នុងអំឡុងឆ្នាំ២០០០-២០២០ នាងខ្ញុំបានខិតខំធ្វើការងារសិល្បៈ​របស់នាងខ្ញុំ​ដែល​អាចជួយជីវភាពក្រុមគ្រួសារនាងខ្ញុំបានរស់នៅសមរម្យហើយ​ក៏ពោរពេញដោយ​ស្នាមញញឹម​សុភមង្គលមិនជិនណាយ មិន​តែប៉ុណ្ណោះ​នាង​ខ្ញុំ​នៅ​មាន​ឱកាស​បាន​​ជួយ​ដល់​មនុស្សជុំវិញខ្លួននាង​ខ្ញុំបានយ៉ាង​បរិបូរណ៌ថែមទៀតផង តែអកុសលកម្ម​អ្វីទើបឆាកជីវិតនាងខ្ញុំធ្លាក់ដល់បាតកប់​ភក់​លាមក​បែប​នេះទៅ​វិញ តើ​នរណាមិនឈឺ ហើយអ្នកណាជាអ្នកទទួលស្គាល់ចំពោះកំហុសដោយចេតនានេះ?»

អ្នកនាង សឿ សុធារ៉ា លើក​ឡើង​បន្តថា អ្វីដែលនាងឈឺ​ចិត្តហើយស្តាយបំផុតនោះក្នុងវ័យរាល់ថ្ងៃនេះបើនាង នៅតែ​មានកិត្តិយស​មុខមាត់នៅក្នុងសង្គមដូច គ្រាមុននាងជឿជាក់ច្បាស់ថាបង​ៗនិងប្អូនៗ ដែល​ជាម្ចាស់ផលិតផល ឬក្រុមហ៊ុននានា​គាត់​ប្រាកដ​ជា​ផ្តល់​ឱកាស​សម្រាប់​នាង​ជា Baមួយ​ចំនួនល្មម​ទៅតាម​សមត្ថភាព និង​កិត្តិយស​នាង​ដែលខិតខំប្រឹង​រក្សាថែ​ហើយមិនសមថា​ពេល​ម៉ែ​​នាងបានស្លាប់ក្នុងពេលនេះទេ។

តារាស្រីអ្នក សឿ សុធារ៉ា និយាយទៀតថា «ឥឡូវហួស ពេលអស់ហើយគេបានបំផ្លាញចិញ្ច្រាំទីផ្សារសិល្បៈរបស់នាងខ្ញុំអោយខ្ទិចដូចខ្ទឹមរកទីបំផុតគ្មាន។ ថ្ងៃស្អែ កជាថ្ងៃបុណ្យគំរប់ ១០០ថ្ងៃពេនាងខ្ញុំបើបងប្អូនមានចិត្តជាសទ្ធាមេត្តារំលែកក្តីស្រលាញ់អាណិត​សម្រាប់​នាង ខ្ញុំបានធ្វើបុណ្យ​ឲ្យពេនាងខ្ញុំបានបបូរក្នុងគ្រានេះផងហើយទឹកចិត្តរបស់បងប្អូននាងខ្ញុំសូមជូនពរ​ឲ្យបងប្អូនជាទីគោរពស្រលាញ់ទាំងអស់គ្នាកុំបីជួបរឿងអកុលសដូចនាងខ្ញុំបែបនេះអី»

សូមរម្លឹកថា តារាស្រីអ្នកនាង សឿ សុធារ៉ា បាន​ជួកទុក្ខ​ដ៏សោកសៅក្រោយ​លោកឪពុកបង្កើត​របស់នាងបានទទួលមរណភាពកាលពីល្ងាចថ្ងៃទី០៣ ខែមករា ដោយសាររោគាពាធ និងមានជំងឺផ្លូវចិត្តធ្ងន់ធ្ងរក្រោយភរិយាលោកតាទទួលមរភាពកាលពីឆ្នាំមុន។ តាមរយៈ​ដំណឹងនេះក៏មានសិល្បករ-សិល្បការិនីព្រមទាំងមហា​ជនអ្នកគាំទ្រមួយចំនួនបានផ្ញើសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងបង្ហាញក្តីអាណិតអាសូរដល់អ្នក​នាងសឿ សុធារ៉ា ផងដែរ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម