Connect with us

ជីវិតកម្សាន្ដ

លោក សាវិន ហ្វីលីព៖ ហេតុអ្វីបានជាតារាខ្មែរចៀសមិនផុតពីលើកដៃសុំលុយគេចឹង?

បានផុស

នៅ

តារា​សម្តែង​ជើងចាស់​លោក សា​វិ​ន ហ្វី​លី​ព កាលពី​ថ្ងៃទី​១៨​ ខែតុលា​ ម្សិលមិញ​ គេ​ឃើញ​លោ​កបង្ហោះ​សារ​ខ្លី​មួយ​ប្រយោគ​យ៉ាង​ចាក់​ដោត​ជុំវិញ​សំនួរ​លើ​អ្នកសិល្ប​:​មួយចំនួន​ដែល​គេច​មិន​ផុតពី​ការ​លើកដៃ​សំពះ​សុំ​លុយ​គេ​ពេល​ធ្លាក់ខ្លួន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​សំណេរ​ខ្លី​បង្កប់ន័យ​ជ្រៅ​ពី​សំណាក់​លោក សា​វិ​ន ហ្វី​លី​ព បាន​លើកឡើងថា​ ហេតុអ្វី​បានជា​តារា​ខ្មែរ​ចៀស​មិន​ផុតពី​លើកដៃ​សុំ​លុយ​គេ​ចឹង​?​ តម្លៃ​អ្នកសិល្បៈ​បន្ត​អាប់ឱន។​ ប៉ុន្តែ​តាមរយ​:​សំណេរ​នេះ​លោក សា​វិ​ន ហ្វី​លី​ព ពុំបាន​និយាយ​សំដៅចំ​លើ​ឈ្មោះ​បុគ្គល​ណា​ម្នាក់​ទេ​។​

បន្ទាប់ពី​មានការ​លើកឡើង​ជា​ចម្ងល់​របស់លោក សា​វិ​ន ហ្វី​លី​ព​ ខាងលើ​ គេ​ឃើញ​មានការ​បញ្ចេញ​មតិ​ជាច្រើន​ជុំវិញ​ប្រធានបទ​នេះ​ដោយ​ក្នុង​មាន​ខ្លះ​និយាយថា ​ធ្វើ​មិច​បើ​ទាល់​ហើយ​បង​អើយ !​ ខ្លះ​ទៀត​ថា​ គ្មាន​អ្នកណា​ចង់​ចឹង​ទេ​។​

ចំណែក​ខ្លះទៀត​ក៏បាន​បញ្ចេះ​ទស្សន​:​គាំទ្រ​លោក សា​វិ​ន ហ្វី​លី​ព ថា​ អ្នកល្បី​ហ៊ឺហា​ប្រេនៗ​ធ្លាក់ខ្លួន​ក្រ មាន​អ្នក​យំសោក អាណិត​តាម​រួមគ្នា​ជួយ​ដោះ​បំណុល​សល់​ពី​Brand​ហ៊ឺហា ដល់ពេល​អ្នកមាន​ស្នាដៃ​លើកមុខ​វប្បធម៌​ជាតិ​ជួយ​ជ្រោមជ្រែង​កុមារ​កម្ពុជា​រាប់​ឆ្នាំលោក​ធ្លាក់ខ្លួន​ឈឺ​ គ្មាន​អ្នក​ខ្វល់​។​ លោកពូ​និយាយ​មក​ត្រូវ​ចិត្ត​ខ្ញុំ​ណាស់​ ខ្ញុំ​មិន​គាំទ្រ​ទេ ពេល​មាន​ហ៊ឺហា ហៅ​មិនឮ​ តែ​ពេល​ពិបាក​លើកដៃ​សុំ​គេ មាន​គេ​ពិបាក​ជាង​នឹង​ច្រើនណាស់​។​

សូមបញ្ជាក់ថា ​ខាងលើនេះ​គ្រាន់តែ​មួយផ្នែក​នៃ​មតិ​របស់​មហាជន​និង​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដែល​បានលើកឡើង​ស្របពេល​ដែលមាន​កា​បញ្ចេញ​ទស្សន​:​របស់លោក សា​វិ​ន ហ្វី​លី​ព ដែល​សួរថា​ហេតុអ្វី​បានជា​តារា​ខ្មែរ​ចៀស​មិន​ផុតពី​លើក ដៃ​សុំ​លុយ​គេ​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម