ជីវិតកម្សាន្ដ
ថ្ងៃ១៤កុម្ភ:! តារាសម្តែង សាវិន ហ្វីលីព ស្នើចែករំលែកក្តីស្រលាញ់ដល់កុមារកម្ពុជា
តួអង្គក្នុងខ្សែភាពយន្តល្បីរឿង “អ្នកទោសហែកគុក” លោក សាវិន ហ្វីលីព បានស្នើក៏ដូចជាអំពាវនាវដល់មហាជនទូទាំងប្រទេសចូលរួមចែករំលែកក្តីស្រលាញ់ដល់កុមារកម្ពុជា ដើម្បីពួកគេទទួលបានការព្យាបាលជំងឺទូទៅ និងជំងឺមហារីក។

ការអំពាវនាវរបស់តារាសម្តែងជើងចាស់លោក សាវិន ហ្វីលីព បានធ្វើឡើងស្របពេលដែលទិវានៃក្តីស្រលាញ់ ១៤កុម្ភ: ។ លោក សាវិន ហ្វីលីព បានលើកឡើងថា សូមចែករំលែកក្តីស្រលាញ់ដល់កុមារកម្ពុជាក្នុងថ្ងៃបុណ្យនៃក្តីស្រលាញ់ ១៤កុម្ភៈ ដើម្បីពួកគេទទួលបានការព្យាបាលជំងឺទូទៅ និងជំងឺមហារីកកុមារ ដោយឥតគិតថ្លៃនៅកម្ពុជា។
តារាសម្តែងលោក សាវិន ហ្វីលីព បានឲ្យដឹងទៀតថា “ទឹកប្រាក់ ១ដុល្លាររបស់អ្នកគឺមានតម្លៃខ្លាំងណាស់ សម្រាប់កុមារដែលត្រូវការជំនួយសុខភាព (អង្គការបេះដូងជប៉ុន)។
គេនៅចាំបានដែរថាកន្លងមក តារាសម្តែងរូបនេះ ក៏ធ្លាប់បានប្រកាសបង្ហាញពីឆន្ទ:របស់ខ្លួន ក្នុងការគៀងគររកសប្បុរសជនជួយបរិច្ចាគថវិការ ក្នុងម្នាក់ត្រឹម ១មុឺនរៀលក្នុងខែ ដើម្បីជូនអង្គការបេះដូងជប៉ុន (Japan Heart) ព្យាបាលកុមារកេីតមហារីកនៅកម្ពុជាផងដែរ។
តារាសម្តែងលោក សាវិន ហ្វីលីព ធ្លាប់បានបញ្ជាក់ឱ្យដឹងថា សម្រាប់គ្រួសារលោក គឺបានបរិច្ចាគជារៀងរាល់ខែដើម្បីចូលរួមឧបត្ថម្ភជួយដល់អង្គការបេះដូងជប៉ុន (Japan Heart) ។ តាមរយ:សកម្មភាពមនុស្សធម៌របស់លោក សាវិន ហ្វីលីព ខាងលើនេះដែរ គេឃើញមានមហាជននិងអ្នកសិល្ប:មួយចំនួនធំ បានបង្ហាញនូវការគាំទ្រនិងសរសើរទឹកចិត្ត៕ អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


