ជីវិតកម្សាន្ដ
សាវិន ហ្វីលីព ប្រកាសឆន្ទ:កៀរគរការបរិច្ចាគម្នាក់ ១មុឺនរៀល ព្យាបាលកុមារកេីតមហារីកនៅកម្ពុជា
តារាសម្តែងលោក សាវិន ហ្វីលីព បានប្រកាសបង្ហាញពីឆន្ទ:របស់ខ្លួនក្នុងការកៀរគររកសប្បុរសជនជួយបរិច្ចាគថវិកាក្នុងម្នាក់ត្រឹម ១មុឺនរៀល ដើម្បីជូនអង្គការបេះដូងជប៉ុន (Japan Heart) ព្យាបាលកុមារកេីតមហារីកនៅកម្ពុជា។

លោក សាវិន ហ្វីលីព បានបញ្ជាក់ឲ្យដឹងថា សម្រាប់គ្រួសាររបស់លោកបានចូលរួមបរិច្ចាគរួចរាល់ហើយ ខណ:លោកប្រកាសដែរថា គ្រួសារលោកគឺបានបរិច្ចាគជារៀងរាល់ខែដើម្បីចូលរួមឧបត្ថម្ភជួយដល់អង្គការបេះដូងជប៉ុន(Japan Heart)ក្នុងការព្យាបាលកុមារកេីតមហារីកនៅកម្ពុជា។


តារាសម្ដែងរូបនេះបានអំពាវនាវដល់មហាជនថា សូមមេត្តាជួយបន្តបរិច្ចាគត្រឹម ១ខែ ១មុឺនរៀលក្នុងម្នាក់ ជូនអង្គការបេះដូងជប៉ុន ដេីម្បីឲ្យអង្គការសប្បុរសធ៌មមួយនេះមានលទ្ធភាពបន្តព្យាបាលកុមារកេីតមហារីកនៅកម្ពុជាដោយមិនគិតថ្លៃ។ គ្រួសារខ្ញុំបានបរិច្ចាគជារៀងរាល់ខែ។


លោកក៏បានបន្តថា ខ្ញុំនឹងបន្តជួយកៀរគររកសប្បុរសជនក្នុងប្រទេសកម្ពុជាឲ្យជួយបរិច្ចាគថវិការក្នុងម្នាក់ត្រឹមមួយមុឺនរៀល ក្នុង១ខែប៉ុណ្ណោះ ជូនអង្កការបេះដូងជប៉ុន Japan Heart ដេីម្បីព្យាបាលកុមារកម្ពុជាកេីតមហារីកដោយមិនគិតថ្លៃ។ លោកបានបន្ថែថា បន្ទាប់ពីរៀបចំពិធីបុណ្យ១០០ថ្ងៃម្តាយលោករួចរាល់ហើយនៅដើមខែធ្នូខាងមុខ លោកនឹងឆ្លៀតពេលដើម្បីជួយអង្គការមួយនេះ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


