Connect with us

ជីវិតកម្សាន្ដ

ក្រុមយុវជនខ្មែរថែមរតកដូនតា៖ សមាជិកទាំងអស់នៅតែរក្សាជំហរថែមរតកដូនតា ដូចឈ្មោះក្រុមរបស់ខ្លួន ទោះមានឧបសគ្គច្រើនយ៉ាងណាក៏ដោយ

បានផុស

នៅ

ក្រុមយុវជនខ្មែរថែមរតកដូនតា មកពីខេត្តកណ្ដាល ដែលជាបណ្ដុំនៃសិល្បករកំពុងជ្រកក្រោមម្លប់នៃវិស័យវប្បធម៌ សិល្បៈបុរាណ ដែលកំពុងបម្រើ លើកស្ទួយ និងការពារទម្រង់ “វង់ភ្លេងពិណពាទ្យ” មិនមាន​សមាជិក​ណា​ជា​សិស្ស ឬ​ធ្លាប់​បញ្ចប់​ការសិក្សា​នៅ​សាលា​វិចិត្រសិល្បៈ​នោះទេ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ មុន​ការបង្កបង្កើត​ក្រុម សមាជិក​ក្រុម​នីមួយៗ​សុទ្ធ​តែមាន​គ្រូបង្ហាត់​រៀងៗ​ខ្លួន ហើយ​គួបផ្សំ​នឹង​ទេពកោសល្យ និង​ជំនាញ​ប្រគំ​តន្ត្រីបុរាណ​ខ្លះ​ផង ក៏​មិនមាន​មុខរបរ​អ្វី​ក្រៅពី​ការសម្ដែង​នេះដែរ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​របស់​ក្រុមគ្រួសារ​រៀងៗ​ខ្លួន​។ ទោះបីជា​យ៉ាងណាក្ដី សិល្បករ​ក្នុង​ក្រុម​នេះ បាន​រៀនសូត្រ​ពីគ្នា​ទៅវិញទៅមក ផ្លាស់ប្ដូរ​បទពិសោធន៍​គ្នា និង​មានការ​រីកចម្រើន​បាន​ច្រើនជាង​មុន​។

​វង់ភ្លេង​ពិណពាទ្យ គឺជា​សម្បត្តិ​វប្បធម៌​របស់​ខ្មែរ ដែលមាន​អាយុ​រាប់រយ​សតវត្សរ៍​មក​ហើយ និង​ត្រូវបាន​ចាត់ទុកជា​វង់ភ្លេង​ស័ក្ដិសិទ្ធិ​មួយ ដែល​គេ​រមែង​ប្រគំ​ក្នុង​ពិធីបួងសួង ល្ខោន​បុរាណ របាំ​ព្រះរាជ​ទ្រព្យ ពិធីបុណ្យ​ទាន​នានា​។ នៅពេលដែល​ប្រជាជន​យើង​មួយចំនួន​គាត់​ហៅ ភ្លេងពិណពាទ្យ ទៅជា​ភ្លេង​សៀម សម្រាប់​ក្រុមយុវជន​ខ្មែរ​ថែម​មរតក​ដូនតា​ផ្ទាល់​គិតថា ជា​កំហុស​មួយ ប៉ុន្តែ​ដោយសារតែ​បងប្អូន​ខ្លះ គាត់​នៅតាម​ជនបទ អាច​ថា​គាត់​ហៅ​តាម​គ្នា ឬ​អាច​ថា​ទំនៀមទម្លាប់​តាម​ភូមិ ឬ​តាម​ស្រុក​នានា​។ យើង​ជា​សិល្បករ ឬ​តន្ត្រីករ គួរតែ​ណែនាំ​គាត់​ឲ្យ​កែប្រែ​មក​ហៅថា ភ្លេងពិណពាទ្យ មិនគួរ​ស្ដីបន្ទោស ឬថា​ឲ្យ​គាត់​នោះទេ ហើយ​បន្ថែម​ពីនេះ​យើង​គួរតែ​ពន្យល់​និង​រំលេច​នូវ​គុណ​តម្លៃ​របស់​វង់​ភ្លេងខ្មែ​រទាំង​អស់​។

​សូមបញ្ជាក់​ផងដែរ​ថា ក្រុមយុវជន​ខ្មែរ​ថែ​មរតក​ដូនតា គឺជា​សមាសភាព​បេក្ខជន​មួយក្រុម ក្នុង​កម្មវិធី​វង់​តន្ត្រី​ខ្មែរ រដូវ​កាល​ទី​២ ដែល​ឈាន​មកដល់​វគ្គ​ជម្រុះ​ចុងក្រោយ (​ដំណាក់កាល​ជម្រុះ​ចុងក្រោយបង្អស់ មុននឹង​ឈានដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​)​។ ចំពោះ​ឧបសគ្គ ឬ​បញ្ហា​ផ្សេងៗ​អំឡុងពេល​ប្រកួត តំណាង​ក្រុម​បាន​អះអាងថា​៖ ដោយសារតែ​សមាជិក​ក្រុម​ទាំងអស់​មាន​លំនៅឋាន​ឆ្ងាយ​ពីគ្នា ពិបាក​នឹង​ជួបគ្នា ពិភាក្សាគ្នា ហើយ​នៅពេលដែល​មានការ​ប្រឡង​ម្ដង មិនសូវ​បាននាំគ្នា​សម សមបាន​តិចតួច បន្ថែម​ពីនេះ​ក្រុម​ទើបតែ​បង្កើត​មិនសូវមាន​ភាពស៊ីចង្វាក់ និង​មាន​ភាព​មិនទាន់​យល់ចិត្ត​គ្នា​ច្បាស់​នៅពេល​សម្ដែង​ម្ដងៗ។

​លើសពីនេះ​ដោយសារតែ​ក្រុម​មិនមាន​អ្នក​ឧបត្ថម្ភ​ជួយ​គាំទ្រ (Sponsor) ជាហេតុ​ធ្វើ​ឲ្យ​ក្រុម ខ្វះ​នូវ​ធនធាន​ជាច្រើន ដូចជា ការចំណាយ​លើ​បច្ចេកទេស​សំឡេង បច្ចេកទេស​ថត​វីដេអូ សោហ៊ុយ​ធ្វើដំណើរ ការហូបចុកចំណាយ​លើ​ការជួល​ឧបករណ៍​មួយចំនួន ចំណាយ​ផ្សេងៗ​ទៀត ហើយ​សមាជិក​ទាំងមូល​មិនមាន​មុខរបរ​អ្វី​ក្រៅពី​ការលេង​ភ្លេង បរិបទ​កូ​វីដ​ធ្វើ​ឲ្យ​ពួកគាត់​មានការ​ចុះខ្សោយ​លើ​ផ្នែក​សេដ្ឋកិច្ច ដោយ​ពុំ​សូវ​មាន​ពិធីបុណ្យ ឬ​ពិធី​សាសនា នានា​។ ទោះ​ជាមាន​ឧបសគ្គ​ច្រើនយ៉ាង​ណាក៏ដោយ ក៏​សមាជិក​ក្រុម​ទាំងអស់​ធ្វើ​ដោយ​ចិត្ត​ស្រឡាញ់ រក្សា​នូវ​ជំហរ​ថែម​រតក​ដូនតា​។

​ជា​ចុងក្រោយ តំណាង​ក្រុមយុវជន​ខ្មែរ​ថែម​រតក​ដូនតា សូម​សំណូមពរ​ដល់​ពុក​ម៉ែ​បងប្អូន យុវជន​យុវតី និង​ប្រជាជន​ប្រុស​ស្រី​ខ្មែរ​ទូទៅ ដែលមាន​ទឹកចិត្ត​ស្រឡាញ់ និង​អភិរក្ស​វប្បធម៌ សិល្បៈ​បុរាណ​ខ្មែរ​គ្រប់​ទម្រង់ រួមគ្នា​បន្ត​ការខិតខំ​ប្រឹង​ការពារ​ថែរក្សា​មរតក​ដូនតា លើកស្ទួយ​សិល្បៈ​បុរាណ​ខ្មែរ ក៏ដូចជា​វង់​តន្ត្រីបុរាណ​គ្រប់​ទម្រង់ រួមទាំង​អរិយធម៌ វប្បធម៌ និង​ឈរលើ​គោលការណ៍​អភិវឌ្ឍ តែ​បន្ត​ការអភិរក្ស​។

​ការបោះឆ្នោត​ពី​បងប្អូន សាធារណជន​នឹង​រួមចំណែក​ដល់​ទៅ​៤០​ភាគរយ​នៃ​ពិន្ទុសរុប និង​ជួយ​ជ្រោមជ្រែង​ឲ្យ​ក្រុម​នីមួយៗ​មានឱកាស​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​។ ដូចនេះ បើសិនជា​ពុក​ម៉ែ បងប្អូន ដែល​ពេញចិត្ត​នូវ​ក្រុមយុវជន​ខ្មែរ​ថែម​រតក​ដូនតា សូមមេត្តា​កុំ​ភ្លេច​ជួយ​បោះឆ្នោត​ក្រុម​នេះ តាមរយៈ​ការ​ចុច​រូប​មេដៃ (like) សើច​(haha) វ៉ា​វ (wow) បេះដូង (heart) លើកលែងតែ​រូប​ក្រៀមក្រំ (sad) និង​រូប​ខឹង (angry) នៅលើ​វីដេអូ​បង្ហាញ​សម្ដែង ដែល​បង្ហោះ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ជា​ផ្លូវការ​របស់​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា ចាប់ពី​ថ្ងៃទី ១៧ ដល់​ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២១​។​

​តំណ​ភ្ជាប់​ទៅកាន់​វីដេអូ​៖

https://web.facebook.com/uyfc.svay.rieng/videos/4673633642658844/

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៤ នាទី មុន

មហាសេដ្ឋីអូស្ត្រាលីម្នាក់ ប្រកាសគម្រោង ធ្វើឱ្យកប៉ាល់ទីតានិករស់ឡើងវិញ

ព័ត៌មានអន្ដរជាតិ២៤ នាទី មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម