ជីវិតកម្សាន្ដ
កាន់តែទាក់ទាញ និងចំណាប់អារម្មណ៍ ជាមួយនឹងសប្ដាហ៍ទី២ នៃវគ្គកំពូលទាំង២០ ក្នុងកម្មវិធីវង់តន្ត្រីខ្មែរ រដូវកាលទី២
កាលពីសប្ដាហ៍ទី១ នៃវគ្គកំពូលទាំង២០ កន្លងទៅ បេក្ខជនចំនួន៨ក្រុមនិងទោលបានបង្ហាញថ្វីដៃតាមទម្រង់សិល្បៈបុរាណរៀងៗខ្លួនយ៉ាងចំណាន ទៅតាមវិញ្ញាសា ដែលខ្លួនទទួលបាន។ ដោយឡែក ឈានមកកាន់វគ្គកំពូលទាំង២០ដដែល នាសប្ដាហ៍ទី២ បេក្ខជន បេក្ខនារី ៧ក្រុមទៀតនឹងចូលខ្លួនបញ្ចេញសមត្ថភាពទេពកោសល្យ តាមរយៈវីដេអូនៅចំពោះមុខគណៈកម្មការទាំង៤ រូប។
កម្មវិធីវង់តន្ត្រីខ្មែររដូវកាលទី២ ក្នុងវគ្គកំពូលទាំង២០ សប្ដាហ៍ទី២នេះ បាននាំចំណីអារម្មណ៍ថ្មីសម្រាប់ប្រិយមិត្ត ទស្សនិកជន មករីករាយតាមដានទស្សនាផ្ទាំងសិល្បៈទស្សនីយភាពបុរាណយ៉ាងចម្រុះបែប ពីសំណាក់បេក្ខជនទាំង ៧ក្រុម រាប់តាំងពី អាយ៉ៃ យីកេ វង់ភ្លេងពិណពាទ្យ របាំបុរាណ ចម្រៀងភ្លេងការ និងល្ខោនខោលផងដែរ។


ក្នុងសប្ដាហ៍ទី២នេះ បេក្ខជន ៧ក្រុម ដែលចូលរួមបង្ហាញសមត្ថភាពរួមមាន៖
១. បេក្ខជន ក្រុមអាយ៉ៃលោកគ្រូជិនអេង មកពីខេត្តតាកែវ ដែលទទួលបានវិញ្ញាសា «ចេះដប់ មិនស្មើប្រសប់មួយ»
២. បេក្ខជន មន្ទីរវប្បធម៌ខេត្តបន្ទាយមានជ័យ មកពីខេត្តបន្ទាយមានជ័យ ដែលទទួលបានវិញ្ញាសា «បទ ដំបងកល្ប»
៣. បេក្ខជន ក្រុមពន្លកយុវជនយីកេ មកពីរាជធានីភ្នំពេញ ដែលទទួលបានវិញ្ញាសា «រឿង ម៉ាក់ថើង»
៤. បេក្ខជន ក្រុមមន្ទីរវប្បធម៌ខេត្តកែប មកពីខេត្តកែប ដែលទទួលបានវិញ្ញាសា «បទ ព្រះថោង»
៥. បេក្ខជន ក្រុមមរតកភ្នំក្រាំងដីមាស មកពីខេត្តកំពង់ឆ្នាំង ដែលទទួលបានវិញ្ញាសា «បទ បន្ទាយប្រាសាទ»
៦. បេក្ខជន ក្រុមយុវជនល្ខោនខោលកម្ពុជា មកពីរាជធានីភ្នំពេញ ដែលទទួលបានវិញ្ញាសា «ដកស្រង់ចេញពីរឿងរាមកេរ្តិ៍»
៧. បេក្ខជន ក្រុមសិរីភទ្រ មកពីខេត្តស្វាយរៀង ដែលទទួលបានវិញ្ញាសា «របាំ សេកសារិកា»
គួរបញ្ជាក់ផងដែរថា វគ្គកំពូលទាំង២០ នឹងត្រូវបែងចែកជាបីសប្ដាហ៍ ដែលសប្ដាហ៍ទី៣ ក៏ជាថ្ងៃដែលត្រូវប្រកាសលទ្ធផលរួមគ្នាផងដែរ។

កម្មវិធីវង់តន្ត្រីខ្មែររដូវកាលទី២ រៀបចំនិងផ្ដួចផ្ដើមបង្កើតឡើង ដោយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង គាំទ្រដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសមាគមមិត្តតន្ត្រីករ និងមានការចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ BTV រៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង ៧យប់តទៅ និងការផ្សាយបន្តផ្ទាល់លើផេកផ្លូវការ របស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀងផងដែរ៕
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព



