ជីវិតកម្សាន្ដ
បវរកញ្ញាចក្រវាលថៃត្រូវបានប៉ូលិសប្តឹងពីបទរំលោភលើទង់ជាតិក្នុងការចូលរួមប្រកួតអន្តរជាតិ
ប៉ូលិសបានកំពុងធ្វើការពិនិត្យទៅលើបវរកញ្ញាចក្រវាលថៃ កញ្ញា Anchilee Scott-Kemmis ដែលមើលទៅដូចជាកំពុងឈរជាន់លើទង់ជាតិដែលនាងកាន់មានក្រណាត់វែងត្រូវបានដាក់ក្នុងវេបសាយរបស់កម្មវិធីប្រកួត។
ចំណាត់ការត្រូវបានប្តឹងទៅលោកឧត្តមសេនីយ៍ទោ Samran Nuanma ស្នងការប៉ូលិសក្រុង (MPB) តាមរយៈការិយាល័យរបស់លោក Sonthiya Sawasdee អតីតទីប្រឹក្សាគណកម្មាធិការសភាផ្នែកច្បាប់ យុត្តិធម៌ និងសិទ្ធិមនុស្សកាលពីថ្ងៃអង្គារ៍ម្សិលមិញ។

លោក Sonthiya បានចោទប្រកាន់កញ្ញា Anchilee ពីបទរំលោភលើច្បាប់ទង់ជាតិឆ្នាំ១៩៧៩ និងសេចក្តីប្រកាសរបស់ខុទ្ទកាល័យនាយករដ្ឋមន្ត្រីអំពីការប្រើប្រាស់ទង់ជាតិសម្រាប់គោលបំណងពាណិជ្ជកម្ម។
រូបភាពដែលរាជនីសម្រស់ថៃកំពុងឈរថតដែលទង់ជាតិមានពណ៌ឆ្នូតស្រដៀងនឹងទង់ជាតិត្រូវបានផ្សព្វផ្សាយតាមអនឡាញនៅក្នុងកម្មវិធីផ្សព្វផ្សាយមុនពេលកញ្ញា Anchilee ចូលរួមប្រកួតបវរកញ្ញាចក្រវាលលើកទី៧០ នាថ្ងៃទី១២ ខែធ្នូ ខាងមុខនៅប្រទេសអ៉ីស្រាអែល។
លោក Sonthiya បាននិយាយថា លោកចង់ឲ្យស្នងការប៉ូលិសក្រុងធ្វើការស៊ើបអង្កេតលើការចោទប្រកាន់ពីបទរំលោភលើទង់ជាតិដើម្បីកុំឲ្យក្លាយជាគំរូអាក្រក់ដល់ក្មេងជំនាន់ក្រោយ ដោយសារកញ្ញា Anchilee លេចធ្លោខ្លាំងតាមបណ្តាញទំនាក់ទំនងសង្គម។
លោកបានឲ្យដឹងថា បវរកញ្ញាចក្រវាលថៃប្រហែលជាមិនដឹងថា ការឈរជាន់លើទង់ជាតិត្រូវបានចាត់ទុកជាទង្វើខុសឆ្គង។ ជាពិសេសទៀតនោះ លោកចង់ដឹងថា តើកម្មវិធីប្រកួតទទួលបានការអនុញ្ញាតពីខុទ្ទល័យនាយករដ្ឋមន្ត្រីសម្រាប់ការប្រើប្រាស់ទង់ជាតិដែរឬយ៉ាងណា។
លោកបានបញ្ជាក់ថា ប្រការនេះមិនមែនស្វែងរកដើម្បីចាត់វិធានការឲ្យជាប់ពន្ធនាគារទេ ប៉ុន្តែគ្រាន់តែចាត់វិធានការការពារកិត្យានុភាពទង់ជាតិប៉ុណ្ណោះ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ