ជីវិតកម្សាន្ដ
ម៉ា ច័ន្ទបញ្ញា បង្ហាញតម្រុយបោះបង់សិល្ប:
តារាចម្រៀងOriginol Song លោក ម៉ា ច័ន្ទបញ្ញា ថ្មីៗនេះបានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលគ្រប់គ្នា ខណ:នៅសុខៗស្រាប់តែលោកបានពោលពាក្យហាក់ចង់បោះបង់អាជីពសិល្ប:ដែលខំសាងឡើងជាច្រើនឆ្នាំកន្លងមក។
ជាមួយគ្នានៃដំណឹងអំពីតម្រុយចង់លាឈប់ពីអាជីពសិល្ប:នេះ បានធ្វើឲ្យអ្នកគាំទ្ររបស់តារាប្រុសលោក ម៉ា ច័ន្ទបញ្ញា បានបញ្ចេញមតិដោយលើកទឹកចិត្តកុំឲ្យតារាប្រុសរូបនេះបោះបង់វិស័យមួយនេះព្រោះថាទម្រាំលោកសាងកេរ្តិ៍ល្បីដល់សព្វថ្ងៃ គឺប្រើរយ:ពេលយូរឆ្នាំណាស់។

លោក ម៉ា ច័ន្ទបញ្ញា បានលើកឡើងថា លោកចូលឆាកសិល្បៈម្ដងនេះប្រហែលជាពេលវេលាចុងក្រោយហើយ ព្រោះអាយុក៏ច្រើនអារម្មណ៍ខ្មាសអៀនក៏ច្រើន ហត់នឿយនឹងជីវិតក៏ច្រើន។ គ្រាន់តែនៅតែនឹកសំឡេងគាំទ្ររបស់គ្រប់គ្នា នឹកពាក្យសន្យាក្នុងចិត្តចំពោះកុង តាទួតដែលនឹងនាំកិត្តិយសបន្ថែមចូលក្នុងគ្រួសារបើទោះបីជាអ្នកទាំងពីរលែងនៅទីនេះមើលចៅទៀតក៏ដោយនៅដើមឆ្នាំនេះ។

ម៉ា ច័ន្ទបញ្ញា បានបន្តថា លោកធ្លាប់ចង់បោះបង់ការងារនេះជាច្រើនដងហើយ ហើយក៏ធ្លាប់ខូចចិត្តនឹងខ្លួនឯងដែលកើតមកចេះច្រៀងដែរ តែលោកមិនអាចកាត់និស្ស័យនេះបានព្រោះវាជាជីវិត។ ដោយ ឡែកបើតាមប្រភពខ្លះបានបង្ហើបថា តម្រុយនៃការឈប់ពីសិល្ប:របស់លោក ម៉ា ច័ន្ទបញ្ញា អាចជាការពិតនាពេលឆាប់ៗខាងមុខនេះ ពោលគឺប្រហែលជាពេលវេលាដែលលោកបញ្ចប់ការប្រឡងចម្រៀងមួយដែលកំពុងចាប់ផ្តើមឡើង៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


