ជីវិតកម្សាន្ដ
តារាថៃ ៦ រូប សង់ផ្ទះតម្លៃរាប់លានជូនឪពុកម្ដាយ បង្ហាញភាពកតញ្ញូ
កាលពីថ្មីៗនេះ មហាជនជាច្រើនសង្គេតឃើញថា មានតារាល្បីៗជាច្រើនកំពុងសាងសង់ផ្ទះ ខណៈអ្នកខ្លះទិញផ្ទះឲ្យឪពុកម្ដាយ ដោយមិនខ្វល់ថា ពួកគេចំណាយប្រាក់ច្រើនសន្ធឹកឡើយ។
ទន្ទឹមនោះផ្ទះនីមួយៗពិតជាស្រស់ស្អាត និងទាក់ទាញជាខ្លាំង ដែលនេះបង្ហាញពីភាពកតញ្ញូរបស់កូនៗចំពោះឪពុកម្ដាយពួកគេ។
១ Yaya Urassaya

Yaya Urassaya បានចំណាយលុយក្នុងហោប៉ៅទិញផ្ទះដ៏ស្រស់ស្អាតឲ្យឪពុកនៅខេត្ត Pattaya ខណៈផ្ទះនេះមានតម្លែថ្លៃ និងនៅជាប់សមុទ្រថែមទៀតផង។ ដូចគ្នានេះដែរ តារាសម្ដែងរូបនេះទើបតែទិញផ្ទះដែលមានទេសភាពជាប់សមុទ្រនៅប្រទេសន័រវែស ទុកជាកាដូជូនម្ដាយថែមទៀតផង។
២ DJ Push Puttichai

ធ្វើឲ្យមនុស្សជាច្រើនរំភើបខ្លាំង ពេលឃើញផ្ទះដ៏ស្រស់ស្អាតដែល DJ Push Puttichai សាងសង់នៅ Rai Ma Moen ក្រុង Suan Phueng ខេត្ត Ratchaburi ព្រោះផ្ទះនេះ លោកមានបំណងសង់ឲ្យឪពុកម្ដាយរស់នៅជាមួយគ្នាយ៉ាងសុខស្រួល។ លើសពីនេះ វាស្ថិតនៅកណ្តាលធម្មជាតិ ហ៊ុំព័ទ្ធដោយសួនច្បារដែលបង្កើតឡើងដោយឪពុកម្តាយ។ អ្វីដែលសំខាន់ គឺបានមកពីការខិតខំប្រឹងប្រែងរបស់កូនប្រុស ដែលឧស្សាហ៍សន្សំសំចៃរហូតអាចសង់ផ្ទះនេះបាន។
៣ Baifern Pimchanok

តារាស្រីជួរមុខកំពុងសាងកេរ្តិ៍ឈ្មោះល្បីល្បាញ Baifern Pimchanok កំពុងតែសង់ផ្ទះយ៉ាងស្អាតសម្រាប់គ្រួសារ។ ថ្មីៗនេះ Baifern បានបង្ហោះរូបភាពនៃជ្រុងក្នុងផ្ទះកំពុងដំណើរការសាងសង់ រួមជាមួយថា «ពិនិត្យមើលផ្ទះសិន» នេះបើទោះជាផ្ទះមិនទាន់បញ្ចប់ក៏ដោយ ប៉ុន្តែផ្ទះប្រណិតនេះ ពិតជាមានទីធ្លាធំហើយស្អាតខ្លាំងបំផុត
៥ Nalin Hohler

សម្រាប់ស្រីស្អាត Nalin Hohler មហាជនដឹងថា នាងជាកូនស្រីដឹងគុណលើឪពុកម្ដាយជាខ្លាំង ខណៈនាងបានខិតខំប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេលយូរ ទាំងក្នុងនិងក្រៅប្រទេស។ Nalin បានសង់ផ្ទះថ្មីឲ្យម្ដាយនៅឈៀងម៉ៃ ហើយការអាប់ដេតចុងក្រោយនេះ ត្រូវបានបញ្ចប់ បើទោះបីជា Nalin បង្ហោះរូបភាពតែមួយសន្លឹកក៏ដោយ។ ប៉ុន្តែអ្នកអាចឃើញថា ផ្ទះនេះមានភាពស្រស់ស្អាត និងគួរឲ្យទាក់ទាញ ខណៈវាពណ៌សនិងវាលស្មៅពណ៌បៃតង ដែលមានផាសុកភាពសម្រាប់ភ្នែកសមាជិកគ្រួសារដែលរស់នៅ។
៦ Nine Naphat

Nine Naphat គឺជាកូនប្រុសជាទីស្រឡាញ់របស់តារាជើងចាស់ Pimpaka ខណៈតារារូបនេះតែងតែធ្វើគ្រប់យ៉ាងដើម្បីម្ដាយរបស់លោកជានិច្ច។ Nine Naphat បានសាងសង់ផ្ទះដ៏ស្រស់ស្អាតនៅលើដីដែលបានទិញដោយម្ដាយក្នុងការងារនេះ លោកបានចំណាយប្រាក់រាប់លាន ដើម្បីសង់ផ្ទះឲ្យម្ដាយ ដែលឥឡូវនេះកាន់តែខិតទៅជិតការពិត ផ្ទះនេះបានមកពីការខិតខំប្រឹងប្រែងរបស់កូនប្រុស ហើយមានឈ្មោះដ៏មានន័យថា “ផ្ទះរបស់ម្តាយNine”ថែមទៀតផង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Ice អាជីពសិល្បៈស្ងប់ស្ងាត់មែន តែជីវិតខាងក្រៅតែងបង្ហាញសិចស៊ី និងស្នាមសាកដងខ្លួន
ចុចអាន៖Baifern សារភាពត្រង់ៗ ក្រោយបង្ហាញភាពស្និទ្ធស្នាលជាមួយម្ដាយ Nine Naphat ម្ដងទៀត (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


