ជីវិតកម្សាន្ដ
Mai Davika បញ្ចេញរូបភាពសក់ខ្លី ទាក់ចិត្តទស្សនិកជនមិនតិចនាក់
ទស្សនិកជនដឹងហើយថា សម្រាប់ Mai Davika មិនថាធ្វើអ្វីនាងតែងទទួលការគាំទ្រនិងសរសើរពីសំណាក់មហាជន ខណៈកាលពីពេលថ្មីៗនេះ IG ផ្ទាល់ខ្លួនរបស់នាង ទើបតែបង្ហោះនៅរូបភាពកាត់សក់ខ្លី ពាក់អាវយឺត និងខោខូវប៊យ តែទាក់ចិត្តមហាជនមិនតិចនាក់ទេ។

តារាស្រីមានចង្កេះស្ដើងរូបនេះ បានបង្ហាញរូបរាងចុងក្រោយដោយសក់ក្បាលខ្លីជាងមុន ក្នុងសំលៀកបំពាក់សាមញ្ញៗស្រួលពាក់ គួបផ្សំនឹងការបញ្ចេញស្ទាយថតរូបអេនអន ប៉ុន្តែប៉ុន្មានសន្លឹកនេះបែរទាក់ទាញភ្នែកមហាជនជាច្រើនឲ្យចូលមកបញ្ចេញមតិសរសើរលើរូបនាង។
ជាមួយគ្នានេះដែរ ទស្សនិកជនដែលនិយមតាមដាន Mai Davika បញ្ចេញមតិប្លែកៗពីគ្នាថា “ត្បិតថាសក់ខ្លី តែមកលើកនេះស្អាតដដែល ហើយនៅតែដូចមនុស្សស្រីទោះសក់ខ្លីជាងមុន។ ចំណែកអ្នកមួយចំនួនទៀតបន្ថែមថា ចង់កាត់សក់របៀបនេះ ហើយមានរាងនិងមុខមាត់ស្អាតដូច Mai ណាស់។ ប្រសិនបើកាត់សក់ខ្លី មើលទៅមិនស្អាតរបៀបនេះទេ អាចចេញមកដូចប្រុសសុទ្ធផងមិនដឹង! មិនហ៊ានប្រថុយកាត់ដូច Mai ទេ”។
ទោះយ៉ាងណាមហាជនមិនអាចស្មានដឹងទេថា សក់តារាសម្ដែង Mai Davika ពិតជាកាត់ពិតៗឬនាងគ្រាន់តែពាក់ដើម្បីថតបង្ហោះឲ្យអ្នកគាំទ្របានឃើញនោះទេ។ ប៉ុន្តែកន្លងមកនាងតែងតែបង្ហាញសក់ខ្លីត្រឹមស្មា និងតែងផ្លាស់ប្ដូររូបរាងប្លែកពីមួយថ្ងៃទៅមួយថ្ងៃជានិច្ច៕





ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអន៖Mew ទម្លាយអារម្មណ៍ពិតទាំងក្រៀមក្រំ ក្រោយជួបរឿងចម្រូងចម្រាសជាមួយ Bella Ranee
ចុចអាន៖បង្ហាញរូបចោមពុងមុខកញ្ចក់ រៀមច្បង Nune ត្រូវមហាជនសរសើរច្រើនពីសម្រស់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន
វេបសាយ ថៃ ចុះផ្សាយពីម្ហូបអាហារនៅស៊ីហ្គេមរបស់កម្ពុជាថា មានច្រើនមុខរាប់មិនអស់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ មុន
ម្ដាយ Matt បង្ហោះសារវែងអន្លាយលើកទឹកចិត្តកូនស្រី ក្រោយបែកបាក់ជាមួយ Songkran
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
Matt ទម្លាយថា នាងបែកគ្នាជាមួយមិត្តប្រុសយូរហើយ និងគ្មានជនទីបីពាក់ព័ន្ធ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
កូនស្រីជាទូតសុឆន្ទៈឱ្យប្រេន CELINE ទាំងមូល តែម្ដាយ Lisa ប្រើការបូបតម្លៃថោកៗ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
សម្ដេចតេជោ ហ៊ុន សែន ៖ បើសិនជាខ្ញុំមិនរឹងទេ ឃួង ស្រេង អត់បានចូលអាណត្តិទី ២ទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
ក្ដីកង្វល់ពីកន្លែងស្នាក់នៅហូបចុករបស់ប្រតិភូកីឡា និងកីឡាករ ១ ២០០០ នាក់ត្រូវបានដោះស្រាយ
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
សម្ដេចតេជោ ហ៊ុន សែន ផ្ដាំឲ្យលោក ម៉ៃ សុគន្ធ ត្រូវចេញមុខសុំទោសលោក Keisuke Honda
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
Bella ថា ទោះឃ្លាតច្រើនឆ្នាំ តែក្ដីស្រលាញ់ចំពោះបុរសម្នាក់នោះនឹងមិនប្រែប្រួល