ជីវិតកម្សាន្ដ
Mew ទម្លាយអារម្មណ៍ពិតទាំងក្រៀមក្រំ ក្រោយជួបរឿងចម្រូងចម្រាសជាមួយ Bella Ranee
ដោយសាររឿងរ៉ាវចម្រូងចម្រាសពីតារាស្រី៤ ដួងមាន Margie Rasri, Mew Nittha និង Mint Chalida បានជជែកគ្នាក្នុងកម្មវិធីមិត្តថ្មីលើឆានែលយូធូប របស់ Mai Davikah រហូតឈានដល់និយាយពីមនុស្សមិនចង់ធ្វើការជាមួយ និងរងការរិះគន់ពីមហាជនជាច្រើនពីរឿងមិនសមរម្យមួយនេះ។
យ៉ាងណាមិញ បន្ទាប់ពីមានបញ្ហាមិនចេះចប់ទីបំផុតតារាស្រី Mew Nittha បានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានជុំវិញរឿងដែលបានកើតឡើងកន្លងមកថា នាងពិតជាមានការសោកស្ដាយជាមួយនឹងរឿងដែលបានកើតឡើង ព្រោះវាជាអ្វីដែលនាងក៏មិននឹកស្មានថា វាអាចឈានដល់ទំហំនោះ។ នាងពិតជាចង់សុំទោស ចំពោះទង្វើដែលបង្កឡើង។

អ្នកម្ដាយកូនមួយរូបនេះនិយាយបន្តទាំងក្រៀមក្រំថា “ដូចដែលខ្ញុំបាននិយាយ វាគឺជាឆ្នោតនិងចម្លើយសំណួរក្នុងក្រដាស។ ពួកយើងមិនមានបំណងនិយាយដើម ឬបង្កាច់បង្ខូចនរណាម្នាក់ឡើយ។ នេះគ្រាន់តែជាការនិយាយប្រាប់គ្នាពីបទពិសោធន៍ដែលពួកយើងធ្លាប់បានជួបប្រទះកាលពីកន្លងមកប៉ុណ្ណោះ។

ទោះយ៉ាងណានៅថ្ងៃដំបូងដែលកើតរឿងក្នុងក្រុម Mew បញ្ចាក់បន្ថែមថា ពួកយើងក៏បានពិភាក្សាតិចតួចដែរ គ្រប់គ្នាមានការព្រួយបារម្ភ និងមិនស្រួលចំពោះអ្វីដែលបានកើតឡើង។ នៅពេលដែលមនុស្សស្វែងរករឿងដើម្បីភ្ជាប់គ្នាមិនឈប់ ម្នាក់ៗក៏មានអារម្មណ៍មិនស្រួលដែរ។ ពួកយើងក៏មិនសប្បាយចិត្តនឹងអ្វីដែលបានកើតឡើង! ហើយឧប្បត្តិហេតុបានបង្រៀនយើងនូវមេរៀនជាច្រើន នោះគឺត្រូវមានការប្រុងប្រយ័ត្នបន្ថែមទៀត ដោយមិនប៉ះពាល់ដល់អ្នកដទៃ ព្រោះវាអាចធ្វើឲ្យគាត់ខូចខាត។ ចំពោះមតិអវិជ្ជមាន Mew អនុញ្ញាតឲ្យយវាកន្លងផុតទៅ ចំណុចមួយចំនួនដែលគាត់បានបញ្ចេញមតិ យើងយកវាជាការរិះគន់ដើម្បីកែលម្អខ្លួនយើង។ តើមួយណាដែលមិនជួយយើង? អនុញ្ញាតឲ្យវាកន្លងផុតទៅ ។ ត្បិតថាដំបូងវាតានតឹង ប៉ុន្តែពេលយើងយល់ថាវាជាកំហុសរបស់យើង។ យើងត្រូវទទួលស្គាល់កំហុសខ្លួនឯង ហើយត្រូវតែទទួលយកអ្វីគ្រប់យ៉ាង និងយល់ពីអ្វីដែលបានកើតឡើងកន្លងមក៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖បង្ហាញរូបចោមពុងមុខកញ្ចក់ រៀមច្បង Nune ត្រូវមហាជនសរសើរច្រើនពីសម្រស់
ចុចអាន៖Bella បង្ហោះសំណេរមួយ ប៉ះបេះដូងអ្នកចាត់ការ ២ រូប ឈានចូលមកបញ្ចេញមតិភ្លាមៗ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៨ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


