ជីវិតកម្សាន្ដ
បង្ហាញរូបចោមពុងមុខកញ្ចក់ រៀមច្បង Nune ត្រូវមហាជនសរសើរច្រើនពីសម្រស់
រូបភាពចោមពុងប៉ុន្មានសន្លឹកនៅពីមុខកញ្ចក់ដែលតារាជើងចាស់ Nune Woranuch បង្ហោះលើបណ្ដាញសង្គម Instagram ផ្ទាល់ខ្លួន ត្រូវមហាជនជាច្រើនសម្រុកចូលទៅសរសើរពីសម្រស់ ជាពិសេសគឺផ្ទៃមុខរលោងស្អាតក្នុងវ័យ៤២ឆ្នាំ។

តាមរយៈរូបភាពទាំងនោះ តួឯកស្រីក្នុងរឿង “ជីវិតនាងឡាយ៉ង” បានឈរយ៉ាងត្រង់ខ្លួនព្រមទាំងពិនិត្យមើលភាពស្រស់ស្អាតនៅមុខកញ្ចក់ ផ្អៀងផ្អងចុះឡើង។ ប៉ុន្តែបែរជាទទួលការចាប់អារម្មណ៍លើមុខមាត់និងដងខ្លួនរបស់នាងយ៉ាងភ្ល្លូកទឹកភ្លូកដីទៅវិញ។ លើសពីនេះ អ្នកគាំទ្រខ្លះបានលាន់មាត់ថា Wow!!! ខណៈអ្នកផ្សេងទៀត ផ្ដោតសំខាន់លើរ៉ូបគ្មានខ្សែដែលបង្ហាញពីសាច់សរលោងចែងចាំង។
ទន្ទឹមនឹងការបញ្ចេញមតិក៏មានមហាជនខ្លះ បានជូនពរឲ្យរៀមច្បងរូបនេះកាន់តែស្រស់ស្អាតខ្លាំងជាងមុននិងនៅតែក្មេងជាងវ័យរហូតហើយអ្នកគាំទ្រនៅតែចាំទស្សនាភាពយន្តភាគរបស់ Nune Woranuch ជានិច្ច។ បើទោះបីជានាងមានវ័យជ្រេបន្តិច តែសម្រស់នាងនៅតែស៊ីដាច់គេក្នុងតំណែងតួឯកដដែល៕







ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តាមពិត Nadech ជាបុរសពូកែប្រចណ្ឌ មិនលើកលែងសូម្បីតែ Mario
ចុចអាន៖ ២៤ ឆ្នាំមុន Taew សរសេរកំណត់ហេតុទុកថា ធំ ឡើងនាងនឹងធ្វើជាតារាសម្ដែង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


