ជីវិតកម្សាន្ដ
បង្ហាញមុខតារាថៃ ៤ ដួង ជាប់ចំណាត់ថ្នាក់ជាបុគ្គលល្បីបំផុតនៅ ហ្វីលីពីន
បច្ចុប្បន្នតារាថៃមិនត្រឹមតែមានឈ្មោះល្បីនៅប្រទេសខ្លួននោះទេ។ ប៉ុន្តែក៏មានការដុះដាលនៅឯហ្វីលីពីន និងប្រទេសជាច្រើនទៀតជុំវិញពិភពលោក ខណៈកាលពីថ្មីៗនេះរបាយការណ៍ពី HypeAuditor បញ្ជាក់ថា តារា៤ដួងជាសំណព្វចិត្តរបស់ទស្សនិកជនហ្វីលីពីន។

តារាប្រុសស្រីកំពុងល្បីល្បាញខ្លាំង មានដូចជា ៖ Bright Vachirawit ជាប់ចំណាត់ថ្នាក់ក្នុងចំណោមអ្នកមានឥទ្ធិពលលើ Instagram កំពូលទាំង ៥ នៅក្នុងប្រទេសហ្វីលីពីន ដែលបង្ហាញពីកេរ្តិ៍ឈ្មោះរបស់ Bright ថាលោកគឺជាតារាវ័យក្មេងដែលមានមន្តស្នេហ៍ខ្លាំង។ ចំណែកឯដៃគូរបស់ Bright គឺ Win Metawin ក៏ដណ្ដើមបានចំណាត់ថ្នាក់លេខ ១១ ជាតារាប្រុសមុខមានភាពទាក់ទាញ។
លើសពីនេះ Baifern Pimchanok ក៏បានឆក់យកបេះដូងអ្នកទស្សនាជាមួយនឹងការសម្តែងរបស់នាងនៅក្នុងរឿងភាគដ៏ល្បី “Friend Zone” ក៏បានជាប់ចំណាត់ថ្នាក់លេខ ១៦ ក្នុងបញ្ជីនេះដូចគ្នា។
ជាមួយគ្នានេះដែរ តារាស្រីដ៏ស្រស់ស្អាតម្នាក់ទៀត គឺ Yaya Urassaya ក៏ទទួលបានភាពល្បីល្បាញខ្លាំងនៅប្រទេសហ្វីលីពីន ក្នុងរឿងភាគថៃដែលចាក់ផ្សាយនៅទីនោះ ដូចជា “The Crown Princess” និង “Khluen Chiwit” បានជាប់ចំណាត់ថ្នាក់លេខ២៧ផងដែរ៕




ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Mai Davika បញ្ចេញរូបភាពសក់ខ្លី ទាក់ចិត្តទស្សនិកជនមិនតិចនាក់
ចុចអាន៖Mew ទម្លាយអារម្មណ៍ពិតទាំងក្រៀមក្រំ ក្រោយជួបរឿងចម្រូងចម្រាសជាមួយ Bella Ranee
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


