ជីវិតកម្សាន្ដ
Ice ត្រូវគេភ្ជាប់រឿងអ្នកគ្រប់គ្រងដែលស្លាប់ ក្រោយទិញថ្នាំពុល Cyanide ពីប្រភពតែមួយដូចជនសង្ស័យ
បន្ទាប់ពីមានព័ត៌មានល្បីពាសពេញប្រទេសថា តារាសម្ដែង Ice Preechaya បានបញ្ជាទិញថ្នាំពុល Cyanide ពីប្រភពតែមួយដូចជនសង្ស័យ ខណៈពេលនេះមហាជនផ្ដោតខ្លាំងរឿងអ្នកគ្រប់គ្រងចាស់របស់នាង ដែលស្លាប់កាលពីប៉ុន្មានឆ្នាំមុន។

តាមរយៈកម្មវិធី Node តារាសម្ដែង Ice Preechaya និងម្ដាយគឺអ្នកស្រី Bang on បាននិយាយថា ពួកគេពិតជាកុម្ម៉ង់ Cyanide ដែលជាសារធាតុគ្រោះថ្នាក់ ចេញពីប្រភពដូចគ្នានឹងជនសង្ស័យសម្លាប់មនុស្សពិតមែន ។ ជាមួយគ្នានោះ Ice និយាយថា នាងឃើញព័ត៌មាននិយាយពីសារធាតុ Cyanide គឺជាសារធាតុគ្រោះថ្នាក់ដែលមិនអាចទិញបានទេនៅក្រៅប្រទេស ប៉ុន្តែនាងគិតថានេះជាប្រទេសថៃអាចកុម្ម៉ង់បាន។ នាងមានបំណងទិញវា ដើម្បីកម្ចាត់សត្វល្មូន និងសត្វមានពិស ដែលចូលមកលុកលុយក្នុងផ្ទះប៉ុណ្ណោះ។
តួឯកស្រីក្នុងរឿង “I fine thank you love you” បញ្ចាក់បន្ថែមទៀតថា នាងពិតជាល្ងង់ខ្លៅដោយមិនដឹងថា នេះជាសារធាតុមានគ្រោះថ្នាក់និងខុសច្បាប់ នាងគិតថាវាមិនទំនងទេ ព្រោះនាងគ្រាន់តែជាមនុស្សសាមញ្ញ។ ប៉ុន្តែបន្ទាប់មកទំនិញបានមកដល់ផ្ទះ វាជាដបរាងដូចក្នុងព័ត៌មានកំពុងល្បីសម្លាប់មនុស្ស ដែលនាងមិនច្បាស់ថាជាហាងដូចករណីល្បីឬអត់នោះទេ តែនៅតែមិនហ៊ានប្រើដដែល។
ម្តាយ Ice ក៏ជួយបន្ថែមទៀតថា ពេលនេះកូនស្រីខូចចិត្តខ្លាំងរហូតប៉ះពាល់ការងារ នាងយំគ្រប់ពេល បន្ទាប់ពីមានអ្នកបង្ហោះរូបភាពកូនស្រី ជាមួយអតីតអ្នកគ្រប់គ្រង ដែលបានទទួលមរណៈភាព។ ហើយថាការស្លាប់នេះបណ្ដាលមកពីរឿងនេះឬអត់? Ice ពិតជាស្រឡាញ់អ្នកគ្រប់គ្រងណាស់ នាងដាច់ចិត្តធ្វើបែបនេះដាក់អ្នកគ្រប់គ្រងដែរទេ។

លើសពីនេះ មហាជនជាច្រើន បានបង្ហាញពីក្ដីបារម្ភចំពោះ Ice ព្រោះបច្ចុប្បន្ននេះនាងមានជំងឺធ្លាក់ទឹកចិត្ត ហើយខ្លាចនាងឈានប្រើគ្រឿងញៀនដើម្បីបង្កគ្រោះថ្នាក់ដល់ខ្លួនឯង។ ទោះយ៉ាងណា Ice Preechaya ក៏បាននិយាយនៅចុងបញ្ចប់នៃកម្មវិធីទាំងទឹកភ្នែកថា នាងពិតជាមិនមានអារម្មណ៍ល្អទេ ហើយពិតជាសុំទោសខ្លាំងណាស់ ដោយសារតែកំហុសអចេតនា ក្នុងនោះនាងក៏ទទួលស្គាល់ការចោទប្រកាន់ទៅតាមច្បាប់ផងដែរ បើប៉ូលិសកោះដីកាហៅ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Ice Preechaya តានតឹងខ្លាំង ក្រោយជាប់ពាក់ព័ន្ធនឹងព័ត៌មានថ្នាំពុល Cyanide
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


