Connect with us

ព័ត៌មានជាតិ

ដើមឆ្នាំ២០២១នេះ ដំណឹង​ល្អជាច្រើនបានបង្ហាញដល់ក្រុមគ្រួសារឧកញ៉ា ឡេង ណា​វ៉ាត្រា

បានផុស

នៅ

ឈា​នចូល​ឆ្នាំ​២០២១​ភ្លាម ដំណឹង​ល្អជា​ច្រើន​ហាក់​បានបង្ហាញដល់​ក្រុម​គ្រួសារឧកញ៉ា ឡេង ណា​វ៉ា​ត្រា​។ ទី​១.បងប្អូនត្រកូល ឡេង បីនាក់​ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជា​ឧកញ៉ា បន្ទាប់​មកឧកញ៉ា ឡេង ណា​វ៉ា​ត្រា ក៏ត្រូវ​បាន​ព្រះ​ត្រាស់បង្គាប់តំឡើងទៅជាអ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា និង​រឿង​ល្អៗ ទី​៣​នោះ គឺ​ប្អូនស្រី​ពៅរបស់​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា បាន​ដឹក​ដៃ​កូ​នកំលោះ​ចូល​រោង​ជ័យជាមួយ​ពិធី​ដ៏​អស្ចារ្យ ដែល​ឃើញ​មានសុទ្ធតែ​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាលអ្នកជំនួញ​ធំៗ និង​ឧកញ៉ា ជាច្រើនរូប​ ចូលរួម​ផងដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​ការចាប់អារម្មណ៍​ពីមហាជន​ជាច្រើន​នា​ថ្ងៃ​ចូល​រោង​ជ័យ​សិរី​មង្គលរបស់​ប្អូន​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត់​ត្រា ដោយបាន​ដាក់តាំង​រថយន្ដ​ស៊េរី​ទំនើបៗ​ជាច្រើន​គ្រឿង ដែល​ធ្វើឡើង​យ៉ាង​អធិកអធម មាន​ការ​ជួបជុំចូលរួម​យ៉ាងច្រើន​កុះករ ពី​សំណាក់​ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា អស់លោក​លោក​ស្រី​អ្នកជំនួញ​ធំៗ តារា​សម្តែង និង​តារ​ចម្រៀង​កំពូលៗ​របស់​របស់​ប្រទេស​កម្ពុជា ព្រមទាំង​ក្រុម​គ្រួសារ​ទាំងសងខាង ពោរពេញ​ដោយ​ស្នាមញញឹម​ខ្លាំង​តែ​ម្តង។​

ក្នុង​ថ្ងៃ​អាពាហ៍ពិពាហ៍នា​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២១​នេះ បើ​ក្រឡេក​ទៅ​មើល​ការរៀបចំ​ពិធី​មង្គល​មួយ​នេះ ឃើញថា​ពិតជា​ស្រស់ស្អាត​ខ្លាំង ជាមួយនឹង​ការ​តុបតែងលម្អ​ អម​ជាមួយនឹង​ភ្លើង​យ៉ាង​ចែង​ចាំង នៅក្នុង​គេហដ្ឋាន​ផ្ទះ​ដ៏​ធំ​ស្កឹមស្កៃ​។ តែ​អ្វីដែល​កាន់តែ​ធ្វើ​ឲ្យ​មហាជន​ជាច្រើន​នាំគ្នា​ចាប់អារម្មណ៍​នោះ​គឺ នៅក្នុង​កម្មវិធី ក៏មាន​ការ​ដាក់លម្អ​ជាមួយនឹង រថយន្ដ​ស៊េរី​ទំនើបៗ​ជាច្រើន​គ្រឿងនៅមុខ​រោង ដែល​មាន​តម្លៃ​រាប់ម៉ឺន​ដុល្លារ​តែម្តង​។​​

ក្នុង​ពិធីមង្គលការ ដែលប្រកបដោយ​ក្តី​រីករាយ​និង​មាន​អត្ថន័យ​បំផុត​នោះដែរ អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា ក៏បាន​បន្ថែម​ជូនអាំង​ប៉ាវដល់​តារា ច្រៀង ព្រាប សុវត្ថិ ចំនួន ៦​ពាន់​ដុល្លារ កញ្ញា តន់ ច័ន្ទ​សី​ម៉ា ចំនួន​៦​ពាន់​ដុល្លារ តារាចម្រៀង ខេ​ម ចំនួន​៥​ពាន់​ដុល្លារ និង លោក ខេមរៈ សិរីមន្ត ចំនួន​៥​ពាន់​ដុល្លារ​ដែរ​៕​

ទស្សនាវីដេអូ៖

អត្ថបទ ៖ ស៊ុន ហួត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម