៥​បទ ព្រាប សុវត្ថិ និង តន់ ចន្ទ​សី​ម៉ា បង្ហាញថា ជាដៃគូ​ស័ក្ដិសមបំផុត សម្រាប់បទ​ចូលឆ្នាំខ្មែរ​
Connect with us
Helistar Cambodia - Helicopter Charter Services

ជីវិតកម្សាន្ដ

៥​បទ ព្រាប សុវត្ថិ និង តន់ ចន្ទ​សី​ម៉ា បង្ហាញថា ជាដៃគូ​ស័ក្ដិសមបំផុត សម្រាប់បទ​ចូលឆ្នាំខ្មែរ​

បានផុស

នៅ

​ផលិតកម្ម Galaxy Navatra បានកំពុងតែសម្រុកបញ្ចេញអាល់​ប៊ុ​ម សម្រាប់ការកម្សាន្តរដូវចូលឆ្នាំថ្មី ហើយដោយនៅក្នុងនោះគេឃើញមានបទចម្រៀងរបស់កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ និង តន់ ចន្ទ​សី​ម៉ា មានបទច្រើនជាងគេ ហើយ សុទ្ធតែទទួលបានការចាប់អារម្មណ៍ជា ខ្លាំង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បទចម្រៀង ដែលកំពូលតារាចម្រៀងទាំងពីរខាងលើបានចេញមានដល់ទៅ៥បទ ហើយសុទ្ធតែ សឹងជាបទចម្រៀងឆ្លងឆ្លើយបែបរាំសប្បាយ​។ បទ​”​កាត់​ឆុង​” ជាបទដែល ព្រាប សុវត្ថិ និង តន់ ចន្ទ​សី​ម៉ា ច្រៀងរួមគ្នាជាលើកដំបូងបន្តបន្ទាប់មាន បទ​” ប្រហុក​”,​ បទ​”​រកស៊ីជាមួយយក្ស​” ,” អរគុណ កាមេរ៉ា​” និងបទ​”​មាន់កម្សត់​” ​ហើយបទនីមួយៗគ្រាន់តែចេញភ្លាមអ្នកទស្សនារាប់ លានដង​។

​តាមការបញ្ជាក់ពី លោក យឹម តា​ស្រង់ អ្នកចាត់ការទូទៅផលិតកម្ម Galaxy Navatra ខាង ផលិតកម្ម កំពុងតែសម្រុកធ្វើបទចូលឆ្នាំថ្មីឲ្យគ្រប់តារាចម្រៀងទាំងអស់ នៅក្នុងផលិតកម្មហើយ យើងនឹងបញ្ចេញជារៀងរាល់ថ្ងៃ​។ អ្នកដឹកនាំផលិតកម្មរូបនេះថ្លែងថា បន្ទាប់ពីបានប្រលែងបទ ចូលឆ្នាំប៉ុន្មានបទមកនេះ ឃើញថា កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ និង តន់ ចន្ទ​សី​ម៉ា គឺ ពិតជាដៃគូ​ស័ក្ដិសម​បំផុត សម្រាប់បទ​ចូលឆ្នាំក្នុងនោះដែរ Galaxy មិនមែនមានតែ៤​បទនោះទេ ពោលតាមផែនការ គឺយើងមានបទជាច្រើនទៀត សម្រាប់ឲ្យកំពូលតារាចម្រៀងទាំងពីរនេះ ច្រៀង​។

​ចង់ដឹងថាទាំង៥​បទ សម្រាប់អបអរ​ចូលឆ្នាំរបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ និង តន់ ចន្ទ​សី​ម៉ា ពីរោះ​រណ្ដំ​យ៉ាងណានោះ​ស្ដាប់ទាំងអស់គ្នា​៖

​ទី​១/​បទ​”​កាត់​ឆុង​”

​ទី​២/​បទ​” ប្រហុក​”

​ទី​៣/​បទ​”​រកស៊ីជាមួយយក្ស​”

​ទី​៤/​បទ​” អរគុណ កាមេរ៉ា​”

​ទី​៥/​បទ​”​មាន់កម្សត់​”

អត្ថបទ៖ ស៊ុនហួត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services