Connect with us

ជីវិតកម្សាន្ដ

សេង មង្គល បង្ហាញការមិនពេញចិត្តង្វើអ្នកសម្ភាស ពូលក់ស្ករទាញ ជាមួយនឹងសម្តីលេងសើចខ្វះការរិះគិត

បានផុស

នៅ

តារាសម្តែងលោក សេង មង្គល បានបង្ហាញការមិនពេញចិត្តទៅនឹងសកម្មភាពខ្វះសីលធម៌របស់បុគ្គលល្បីឈ្មោះមួយរូប ដែលកំពុងផ្ទុះការវែកញែករឿងសម្ភាសពូលក់ស្ករទាញដើម្បីប្រយោជន៍ខ្លួនឯង។

សេង មង្គល
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្មីៗនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុកមានការចែករំលែកវីដេអូមួយ បង្ហាញពីសកម្មភាពអតីតពិធីករកម្មវិធីកំសាន្ត សម្ភាសអ្នកលក់ស្ករទាញនៅតាមផ្លូវ ខណៈដែលការសម្ភាសនោះ ត្រូវបានមហាជនមើលឃើញថា ធ្វើឡើងដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ជាមួយនឹងពាក្យពេចន៍ពុំសមគួរប្រើលើបុរសកម្សត់តស៊ូដើម្បីគ្រួសាររូបនោះថែមទៀត។

រឿងរ៉ាវនេះ មិនត្រឹមតែធ្វើឱ្យសាធារណៈមានការមិនពេញចិត្តនោះទេ សូម្បីអ្នកស្ថិតក្នុងចង្កោមសិល្បៈដូចជាលោក សេង មង្គល ក៏យល់ថាជាទង្វើមិនគួរធ្វើដោយរិះគន់ចំៗថា បុគ្គលរូបនោះ នៅតែបែងចែកមិនដាច់រវាងពាក្យថានិយាយលេង និងនិយាយមិនចេះគិត។

ទន្ទឹមគ្នានៃការលើកឡើងរបស់លោក សេង មង្គល នេះដែរ ក៏មានការបញ្ចេញមតិគាំទ្រ ព្រោះមើលឃើញថា បុគ្គលរូបនោះ​ តែងចូលចិត្តបង្ហាញនិយាយបែបលេងបន្លំមែន និយាយលេងបែបបំបាក់មុខគេ។ ឯខ្លះទៀតអះអាងថា កាលមុនចូលចិត្តមើលកម្មវិធីអតីតពិធីកររូបនោះ តែដល់ឃើញនិយាយលេងសើចមាក់ងាយគេពេក ក៏លែងគាំទ្រដល់បច្ចុប្បន្ន៕ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម