ជីវិតកម្សាន្ដ
តារាកំប្លែង ស្រីអុីត ហួសចិត្តខ្លាំង ក្រោយស្ត្រីម្នាក់តិះដៀលប្រាប់ឱ្យប្រដៅកូនស្រី
តារាកំប្លែងអ្នកនាង ស្រីអុីត បានសម្តែងការហួសចិត្តជាខ្លាំង និងបានប្រតិកម្មឆ្លើយតបដោយមិនបង្អង់យូរឡើយ បន្ទាប់ពីមានគណនីហ្វេសប៊ុកមួយបានចូលទៅរិះគន់តិះដៀល និងប្រាប់ឱ្យនាងប្រដៅកូនរបស់ខ្លួន (ណានណាន) ។

ឆ្លើយតបទៅនឹងការរិះគន់ពីម្ចាស់គណនីហ្វេសប៊ុករូបនោះ តារាកំប្លែងរូបនេះ បញ្ជាក់ថា ខ្លួនមិនមែនជាមនុស្សដែលបណ្តោយកូនឱ្យដើរមើលងាយគេត្រឹមមើលសំបកក្រៅទេ ហើយកូនស្រីរបស់ខ្លួន ក៏ដែលប្រព្រឹត្តិអ្វីប្រាសចាកការទូន្មានម្តាយដែរ ដោយចេះស្គាល់ខុសត្រូវ សខ្មៅ ខ្ពស់ទាប ក៏ដូចជាចេះស្គាល់គុណនិងទោស ហើយខំដើម្បីម្តាយតាំងពីតូច មិនបាច់អ្នកណាមកហត់ប្រាប់ឱ្យប្រដៅកូននោះដែរ។

ស្រីអុីត ថា “ខ្ញុំស្រលាញ់កូនខ្ញុំណាស់ខ្ញុំចេះមើលកូនខ្ញុំ ហើយពេលខ្លះយើងត្រូវចេះបត់បែនបន្តិចបន្តួច ដើម្បីឱ្យបងប្អូនសើចសប្បាយ? ឃើញប៉ុណ្ណឹងក៏ចេះវាយតម្លៃគេ។ ហើយមួយទៀត ក៏មិនមែនថាខ្លួនជាតារាធ្វើអ្វីក៏បានទេ ស្គាល់ពាក្យថាលេងសើចសប្បាយទេ ឬក៏ស្គាល់តែទួលទុក្ខដូចអ្នកឯង…?” ។ តារាកំប្លែង ស្រីអុីត បន្ថែមថា កុំចេះតែបញ្ចេញមតិថាឱ្យគេ ទាំងខ្លួនឯងមិនចេះប្រើពាក្យសីលធម៌ផងនោះ។

គេកត់សម្គាល់ថាកូនស្រីរបស់តារាកំប្លែង ស្រីអុីត គឺកញ្ញា ណាន ណាន បច្ចុប្បន្ននាងបានដើរតាមគន្លងរបស់ម្តាយដោយស្រវ៉ាចា ប់អាជីពសិល្ប:ខណ:ពេ លនេះនាងក៏ក្រមុំពេញរូបរាងស្រស់ស្អាតគួរឱ្យស្រលាញ់ផងដែរ៕ អត្ថបទ៖ ចាន់រ៉ា
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


