Connect with us

ជីវិតកម្សាន្ដ

មកស្គាល់កំពូលកាយវប្បកម្ម សង្ហារ ក្មេង និងស៊ិចស៊ី

បានផុស

នៅ

ចំណាត់ថ្នាក់លេខ ១ ផ្នែក Hot Boy ​របស់ពិភពលោក ផ្នែក​រាងកាយ Fitness បានទៅ ម៉ូឌែល Lazar Angelov ដែលមនុស្ស​ក្នុងឧស្សាហកម្មកម្សាន្ត ទុកថាជា​បុរស​ដែលមាន​មានរាងកាយទាក់ទាញ​ដ៏​អស្ចារ្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រៅ​ពីពុកចង្កាដែល​អាចធ្វើឱ្យបុរសមើលទៅពិតជាសិចស៊ី ម៉ូឌែលមកពីប៊ុលហ្គារីអាយុ ២៨ លោក Lazar Angelov ក៏ថែមទំាងជា ម្ចាស់នៃអវៈយវៈដែលខ្ពស់បំផុតនៅក្នុងឧស្សាហកម្មហាត់ប្រាណ។

អ្នកណាម្នាក់ដែលមានចំណាប់អារម្មណ៍ក្នុងការធ្វើកាយវប្បកម្ម ពេលបានឃើញរូបរាងរបស់ម៉ូឌែល Lazar Angelov កាន់តែ​ត្រូវបានលើកទឹកចិត្តឱ្យចង់ប្រឹង​នឹង​អាលបាន​ឈានដល់កម្រិតរាងកាយកំពូលមួយនេះ​។

ដំណឹងសម្រាប់ ស្រីស្អាត ​ប្រុសស្អាតទំាងឡាយ ! Lazar Angelov ក៏មានមុខងារ​អ្នកបង្ហាត់ផ្ទាល់ខ្លួន ហើយបានជួយផ្លាស់ប្តូរនិងជម្រុញមនុស្សជាច្រើនរាប់មិនអស់មកហើយ ឱ្យផ្លាស់ប្តូរទាំងរាងកាយនិងជីវិតរបស់ពួកគេ។

មនុស្សភាគច្រើនជឿជាក់ថា នៅពេលដែលអ្នកបានទទួលបាននូវរាងកាយដែលអ្នកតែងតែចង់បានជាយូរមកហើយ បានន័យថា អ្នក​អាចធ្វើអ្វីៗផ្សេងទៀតក៏បាន ព្រោះ​ការពត់រាងកាយ មិនមែន​រឿង​ធ្វើមួយ​ថ្ងៃបានទេ វាត្រូវការ វិន័យ និងការតាំងចិត្ត​ខ្ពស់។

កាលពីទើបនឹងមានអាយុ ១៦ ឆ្នាំ គេបានចូលរួមជាមួយក្រុមបាល់បោះជាតិយុវជនប៊ុលហ្គារី ហើយធ្លាប់លេងនៅក្រុមខ្លះនៃ NBA ប៊ុលហ្គារីដែរ។

ពេលបាន​អាយុ ១៨ ឆ្នាំក៏​ចូលរួមក្នុងជួរកងទ័ព ដែលនៅទីនោះ ការព្យាយាមជាមួយលំហាត់បង្វឹកហាត់ប្រាណបានក្លាយជាផ្នែកធម្មតានៃជីវិតរបស់ប្រុសស្អាត។

ក្រោយមកគេ​ទទួលបានវិញ្ញាបនបត្រជាគ្រូបង្វឹកផ្ទាល់ខ្លួនពីបណ្ឌិត្យសភាកីឡាជាតិ។ បន្ទាប់មកបានចាប់ផ្តើមធ្វើការជាមួយមនុស្សល្បីៗជាច្រើន និងជួយពួកគេឱ្យឈានដល់សក្តានុពលអតិបរមានិងអភិវឌ្ឍរាងកាយ។

ចាប់តាំងពីឆ្នាំ ២០០៦ មក Lazar Angelov បានប្តេជ្ញាចិត្តយ៉ាងពេញលេញ ចំពោះការហាត់ប្រាណឱ្យក្លាយជារាងកាយឯក ។ ប្រុសស្អាតនេះ ក៏ធ្លាប់ចូលរួមប្រកួតកីឡាកាយវប្បកម្មផ្សេងៗជាច្រើន ហើយមិនដែលត្រលប់មកវិញដោយគ្មានមេដាយឡើយ។ គេក៏បានបង្កើត​ទស្សនៈប្រឆាំងនឹងថ្នាំ steroids ស្តេរ៉ូអ៊ីត (ដែលប្រើប្រាស់សម្រាប់​ជំនួយការលូតលាស់ឆ្អឹង) ហើយបានបញ្ជាក់ប្រាប់ពិភពលោកថា មនុស្ស​ប្រុស​អាច កសាងរាងកាយរបស់គេម្នាក់ៗ ដោយវិន័យ ឱហាត និងដោយមិនចាំបាច់​ប្រើថ្នាំស្តេរ៉ូអ៊ីត។

Lazar Angelov គឺជាអ្នកបង្ហាត់បង្រៀនម្នាក់ ដែលបានជួយមនុស្សរាប់ពាន់នាក់ឲ្យផ្លាស់ប្តូររាងបានសម្រេច។ គេក៏បានបង្ហាញខ្លួននៅក្នុងពាណិជ្ជកម្មធំៗ និងវីដេអូចម្រៀងផ្សេងៗល្បីៗនិង​ បង្ហោះវីដេអូជាច្រើនលើឆានែលយូធ្យូបផ្ទាល់ខ្លួន ដើម្បីលើកទឹកចិត្ត​យុវវ័យ​ទូទំាងពិភពលោក៕

ប្រែសម្រួល៖ ឡាហ្សូលី

ចុចអាន៖ របស់​ ៦ យ៉ាង​ដែល​តារា​ចម្រៀង michael jackson​ ចូលចិត្ត​បំផុត​ក្នុង​ជីវិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម