ជីវិតកម្សាន្ដ
មាន សូនីតា ថា សៀមជាក្មេងក្បាលខូចបំភ្លៃការពិត វាយខ្មែរលើសមរភូមិ មិនឈ្នះ មកវាយប្រហារតាមអុីនធឺណិត
តារាសម្តែងស្រីមានងារជារាជិនីក្រមាកញ្ញា មាន សូនីតា បានបញ្ជាក់ដោយបើកកកាយនូវទង្វើអាក្រក់របស់ចោរឈ្លានពានសៀមមកលើទឹកដីកម្ពុជា ខណ:នាងចាត់ទុកថាប្រទេសសៀមជាអ្នកវង្វេងប្រវត្តិសាស្ត្រ និងតែងតែបំភ្លៃការពិតអំពីភាពកខ្វក់របស់ខ្លួន។

តារាសម្តែង មាន សូនីតាបានឲ្យដឹងថាខ្មែរយើងតែង តែគោរពអនុសាសន៍ និងការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល តែសៀមជាក្មេងក្បាលខូច តែងតែបំភ្លៃឥតព្រំដែនគេខំរក្សារភាពស្ងប់ស្ងាត់ដើម្បីសន្តិភាព ហេតុអ្វីចោរឈ្លានពានមិនព្រមឈប់សោះ? វាយប្រហារនៅសមរភូមិមិនឈ្នះ មកវាយប្រហារតាមប្រព័ន្ធអុីនធឺណិតហើយបំភ្លៃការពិតទៀត ជាតិសាសន៍អ្នកឯងមានការពិតអត់? ជាតិសាសន៍អ្នកឯងស្គាល់ការពិតអត់?។
តារាស្រីរូបស្រស់កញ្ញា មាន សូនីតា បាននិយាយទៀតថា “ផ្តើមសង្គ្រាមក៏ជាអ្នក មិនព្រមបញ្ចប់សង្គ្រាមកក៏ជាអ្នក បំផ្លាញទ្រព្យសម្បិត្តខ្មែរ ដែលជាសម្បត្តិបេតិកភណ្ឌអន្តរជាតិក៏ជាអ្នក ចង់ដណ្តើមទឹកដីខ្មែរក៏ជាអ្នកបំភ្លៃការពិតចោទប្រកាន់ខ្មែរក៏ជាអ្នក។ សៀមនៅតែព្យាយាមបំភ្លៃការពិត ព្យាយាមតែងនិពន្ធ ព្យាយាមសម្ដែងជាជនរងគ្រោះទាំងខ្លួនឯង ជាអ្នកបំពានកម្ពុជា”។
បន្ថែមពីនេះ កញ្ញា មាន សូនីតា លើកឡើងទៀតថា “សូមកុំប្រើប្រាស់និងអានតែចំណងជើង សូមស្វែងរកការពិតនិងផ្តល់យុត្តិធម៌ដល់ជនរងគ្រោះពិតប្រាកដ”។
សូមបញ្ជាក់ថា ប្រទេសថៃបានឈ្លានពានកម្ពុជានៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ដែលបណ្តាលឲ្យមនុស្សរាប់សិបនាក់ស្លាប់និងរបួសហើយរាប់ម៉ឺននាក់រត់ភៀសខ្លួន ខណ:សម្បត្តិបេតិកភណ្ឌពិភពលោកក៏ត្រូវបំផ្លិចផ្លាញផងនោះ៕ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


