ផលិតករ​ភាពយន្ត​ហូលីវូដ ​និង​តារាភាពយន្ត​ជាច្រើន​ រួមគ្នា​ផលិត​ខ្សែភាពយន្ត​ជី​វច​ល​ខ្នាត​ខ្លី​ ដើម្បី​បញ្ឈប់​ការធ្វើ​តេស្ត​គ្រឿងសម្អាង​លើស​ត្វ​នៅ​ជុំវិញ​ពិភពលោក​
Connect with us
Helistar Cambodia - Helicopter Charter Services

ជីវិតកម្សាន្ដ

ផលិតករ​ភាពយន្ត​ហូលីវូដ ​និង​តារាភាពយន្ត​ជាច្រើន​ រួមគ្នា​ផលិត​ខ្សែភាពយន្ត​ជី​វច​ល​ខ្នាត​ខ្លី​ ដើម្បី​បញ្ឈប់​ការធ្វើ​តេស្ត​គ្រឿងសម្អាង​លើស​ត្វ​នៅ​ជុំវិញ​ពិភពលោក​

Published

on

ផលិតករ​ភាពយន្ត​ហូលីវូត រួមទាំង​តារាភាពយន្ត​ជាច្រើន​បាន សហការ​ជាមួយ​អង្គការ Humane Society International( HSI )​ដើម្បី​ផលិត​ខ្សែភាពយន្ត​ជី​វច​ល​ខ្នាត​ខ្លី​មួយ​ក្រោម​ចំណងជើង​ថា “​ជួយសង្គ្រោះ​សត្វ​ទន្សាយ Ralph – Save Ralph” ដើម្បី​បញ្ឈប់​ការធ្វើ​តេស្ត​គ្រឿងសម្អាង​លើ​សត្វ​នៅ​ជុំវិញ​ពិភពលោក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជា​មានការ​ហាមឃាត់​នៅក្នុង​បណ្តា​ប្រទេស​ចំនួន ៤០ ក៏ដោយ ជាក់ស្តែង​សកម្មភាព​បែបនេះ​នៅតែ​កំពុង​អនុវត្តន៍​យ៉ាង​ស្របច្បាប់​នៅឡើយ នៅតាម​តំបន់​ជាច្រើន​នៅលើ​ពិភពលោក ក្នុងនោះ​រួមទាំង​ប្រទេស​កម្ពុជា​ផងដែរ ហើយ​ថែមទាំង​មានប្រតិកម្ម​តបត​ផងដែរ​នៅតាម​តំបន់​មួយចំនួន ដែលជា​ហេតុ​ធ្វើឱ្យ​សត្វ​ជាច្រើន​រាប់ពាន់​ក្បាល​នៅតែ​ទទួលរង​នូវ​ការឈឺចាប់ និង​ស្លាប់​យ៉ាង​សោ​កស​ង្រែ​ង​ឥតឈប់ឈរ ។​

Ralph, spokes-bunny for HSI’s global campaign to ban cosmetic testing on animals

Taika Waititi, Ricky Gervais, Zac Efron, Olivia Munn, Pom Klementieff, Tricia Helfer និង​អ្នក​ដទៃទៀត បាន​ប្រមូល​ផ្តុំគ្នា​ដើម្បី​ជួយ​ដល់​អង្គការ HSI សំដៅ​ឱ្យមាន​ការផ្លាស់ប្តូរ​ទម្លាប់​បែប​នោះ ដោយ​ផ្តល់​ជា​សម្លេង​តាមរយៈ​ខ្សែភាពយន្ត​ក្រោម​ចំណងជើង​ថា ជួយសង្គ្រោះ​សត្វ​ទន្សាយ Ralph – Save Ralph ក្នុង​គោលបំណង​ផ្តល់នូវ​ពន្លឺ​ឆ្លុះបញ្ចាំង​អំពី​ទុក្ខវេទនា​របស់​សត្វ​ដែល​បានទទួល​រងគ្រោះ ក៏ដូចជា​បំផុស​ឱ្យមាន​ការចូលរួម​ពី​អ្នកប្រើប្រាស់ និង​អ្នកធ្វើ​គោលនយោបាយ​ស្របតាម​បេសកកម្ម​របស់ HSI ដើម្បី​ហាមឃាត់​សកម្មភាព​បែបនេះ ។ Spencer Susser ដែលជា​អ្នកនិពន្ធ និង​ជា​អ្នកដឹកនាំ (​ភាពយន្ត Hesher, The Greatest Showman – តារាង​សម្តែង​ដ៏​អស្ចារ្យ​) និង​លោក Jeff Vespa ដែលជា​ផលិតករ​ភាពយន្ត (Voices of Parkland – សម្លេង​នៃ​ដែន​ឧទ្យាន​) បាន​សហការគ្នាជាមួយ​ស្ទូ​ឌី​យោ Arch Model របស់​ផលិតករ​ល្ខោន​ស្រមោល​ដ៏​ឆ្នើម គឺ​លោក Andy Gent នៅក្នុង​ការផលិត​ភាព​យន្ត រឿង​សត្វ​ទន្សាយ Ralph នេះ​ង ។ ខ្សែភាពយន្ត​នេះ​ក៏​ត្រូវបាន​ចាក់ផ្សាយ​ជា​ភាសា​ព័រទុយហ្កាល់ អេ​ស្ប៉ា​ញ បារាំង និង​វៀតណាម​ផងដែរ ដោយមាន Rodrigo Santoro, Denis Villeneuve និង​អ្នក​ដទៃទៀត​ជា​អ្នក​បញ្ចូល​សម្លេង​តួអង្គ​ជា​ភាសា​ទាំងនោះ និង​ទទួលបាន​សារ​គាំទ្រ​ជា​វីដេអូ​ពី Maggie Q ។ សូម​ស្វែងរក​ខ្សែភាពយន្ត​ខ្នាត​ខ្លី និង​បទសម្ភាសន៍​អប់រំ​ស្តីពី​ស្ថានភាព​បច្ចុប្បន្ន​នៃ​ការធ្វើ​តេស្ត​ពិសោធន៍​លើស​ត្វ និង​អំពី​វិធីសាស្ត្រ​ដែល​អ្នក​អាចជួយ​បាន​នៅលើ​គេហទំព័រ hsi.org/Ralph ។​

លោក Jeffrey Flocken ដែលជា​ប្រធាន​អង្គការ Humane Society International បាន​មានប្រសាសន៍ថា “​ខ្សែភាពយន្ត​រឿង​ជួយសង្គ្រោះ​សត្វ​ទន្សាយ Ralph – Save Ralph គឺជា​ការអំពាវនាវ​ដាស់​ស្មារតី​មួយ​ថា សត្វ​ជាច្រើន​នៅតែ​បន្ត​រងគ្រោះ​ដោយសារ​គ្រឿងសម្អាង ហើយ​ឥឡូវនេះ​ដល់ពេល​ដែល​យើង​ត្រូវ​រួមគ្នា​ដើម្បី​ហាមឃាត់​វា​ហើយ ។ សព្វថ្ងៃ យើង​មាន​វិធីសាស្ត្រ​ត្រឹមត្រូវ​ជាច្រើន​ដែល​មិន​ពាក់ព័ន្ធ​នឹង​សត្វ​ដើម្បី​ធានាបាន​នូវ​សុវត្ថិភាព​ផលិតផល ដូច្នេះហើយ​មិនមាន​ការលើកលែង​នោះទេ​ចំពោះ​ការបង្ក​ការឈឺចាប់​ដល់​សត្វ ដូចជា​ទន្សាយ Ralph ដោយ​ការធ្វើ​តេស្ត​គ្រឿងសម្អាង ឬ​គ្រឿងផ្សំ​ផលិតផល​គ្រឿងសម្អាង​” ។​ ខ្សែភាពយន្ត​នេះ​បង្ហាញ​ពី​លក្ខណៈពិសេស​របស់​សត្វ​ទន្សាយ Ralph ដែលជា​អ្នកនាំពាក្យ​យុទ្ធនាការ​របស់ HSI ដែល​បញ្ចូល​សម្លេង​ដោយ Taika Waititi តាមរយៈ​ការផ្តល់​បទសម្ភាសន៍​នៅពេលដែល​គាត់​កំពុង​ធ្វើ​កិច្ចការ​ប្រចាំថ្ងៃ​របស់គាត់​ជា “​អ្នកជំនាញ​ធ្វើតេស្ត​” នៅ​មន្ទីរពិសោធន៍​ជាតិពុល ។ យុទ្ធនាការ​ជួយសង្គ្រោះ​សត្វ​ទន្សាយ​របស់ HSI គឺ​ដើម្បី​ដោះស្រាយ​បញ្ហា​ដែលជា​កង្វល់​នៃ​ការធ្វើ​តេស្ត​ពិសោធន៍​សត្វ​តាម​លំនាំ​ដើម​ដែល​គេ​មិន​នឹកស្មាន​ដល់ តាមរយៈ​ដំណើររឿង​របស់​សត្វ​ទន្សាយ​មួយ​ដើម្បី​ជា​ពន្លឺ​ឆ្លុះ​ប​ញ្ជាំ​ង​អំពី​ស្ថានភាព​របស់​ទន្សាយ​ជាច្រើន​រាប់មិនអស់ និង​សត្វ​ដទៃទៀត​ដែល​កំពុងតែ​រងគ្រោះ​នាពេលនេះ​នៅតាម​មន្ទីរពិសោធន៍​នៅ​ជុំវិញ​ពិភពលោក​។ វា​ជួយ​ឱ្យ​អ្នកទស្សនា​ជួយ​ហាមឃាត់​ជាដាច់ខាត​ចំពោះ​ការធ្វើ​តេស្ត​គ្រឿងសម្អាង​លើស​ត្វ ។​

Ralph, spokes-bunny for HSI’s global campaign to ban cosmetic testing on animals

​អ្នកដឹកនាំ Spencer Susser បាន​មានប្រសាសន៍ថា “​សត្វ​នៅក្នុង​មន្ទីរពិសោធន៍​គ្រឿងសម្អាង​មិនមាន​ជម្រើស​នោះទេ ហើយ​យើង​មាន​ទំនួល​ខុសត្រូវ​ក្នុងការ​ធ្វើ​អ្វីមួយ​ចំពោះ​រឿង​នោះ ។ នៅពេលដែល​មានឱកាស​បង្កើត​យុទ្ធនាការ​ថ្មី​សម្រាប់​អង្គការ Humane Society International ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្សែភាពយន្ត​គំនូរជីវចល​ដើម្បី​បញ្ឈប់​ទង្វើ​នេះ គឺជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​ក្នុង​ការបញ្ជូនសារ​។ នៅពេលដែល​អ្នកមើល​ឃើញ​ពី​ការពិត​ដ៏​គួរឱ្យ​រន្ធត់​នៃ​ការប្រព្រឹត្តិ​ចំពោះ​សត្វ នោះ​អ្នក​មិនអាច​ជួយ​អ្វី​បានទេ គ្រាន់តែ​អាច​បែរមុខ​ចេញ​ប៉ុណ្ណោះ​។ អ្វី​ដែលជា​ក្តីសង្ឃឹម​របស់ខ្ញុំ​ចំពោះ​ខ្សែភាពយន្ត​នេះ​គឺ​ការបង្កើត​អ្វីមួយ​ដើម្បី​ចែកចាយ​សារ​ដោយ​មិនចាំបាច់​ប្រើ​អំពើ​ហឹ​ង្សា​នោះទេ​។ ខ្ញុំ​សង្ឃឹមថា​ទស្សនិកជន​ស្រឡាញ់​ចូលចិត្ត តួអង្គ​ទន្សាយ Ralph ហើយ​ចង់​ចូលរួម​សង្គ្រោះ​គាត់ និង​សត្វ​ដទៃទៀត​ដែល​ជួបប្រទះ​បញ្ហា​ដូច​គាត់​ដែរ ដូច្នេះ​ពួកយើង​អាច​ហាមឃាត់​ជាដាច់ខាត​លើ​ការធ្វើ​តេស្ត​លើស​ត្វ ។​

លោក Aduane Joseph Alcantara ដែលជា​អ្នកគ្រប់គ្រង​យុទ្ធនាការ​អាស៊ាន​របស់​អង្គការ Humane Society International បាន​ថ្លែងថា​៖ “​នៅក្នុង​ប្រទេស​កម្ពុជា មានការ​កើនឡើង​នូវ​តម្រូវការ​ផលិតផល​ដែល​មិន​ពាក់ព័ន្ធ​នឹង​ការធ្វើ​តេស្ត​លើ​សត្វ និង​ការគាំទ្រ​ជា​សាធារណៈ​ឲ្យ​មាន​ការផ្លាស់ប្តូរ​។

ផ្អែក​តាម​ការស្ទង់មតិ​បាន​បង្ហាញថា មាន​ប្រជាជន​កម្ពុជា ៨០ ភាគរយ​គាំទ្រ​ការហាមឃាត់​ចំពោះ​ការធ្វើ​តេស្ត​ពិសោធន៍​លើ​សត្វ​ ដើម្បី​ផលិត​គ្រឿងសម្អាង និង​មានការ​គាំទ្រ​ស្រដៀង​គ្នា​យ៉ាងច្រើន​គួរឲ្យកត់សម្គាល់​ចំពោះ​ការហាមឃាត់​បែបនេះ​នៅ​តំបន់​អាស៊ាន​។ ជា​លទ្ធផល​នៃ​ការ​ជំរុញ​លើកទឹកចិត្ត​ទាំងនេះ ប្រទេស​កម្ពុជា ក៏ដូចជា​តំបន់​អាស៊ាន​ទាំងមូល​ចាំបាច់​ត្រូវ​បោះជំហាន​ឆ្ពោះទៅរក​អនាគត​នៃ​ការផលិត​គ្រឿងសម្អាង​ដែល​មិន​ពាក់ព័ន្ធ​នឹង​ការធ្វើ​តេស្ត​ពិសោធន៍​គ្រឿងសម្អាង​លើ​សត្វ​។ ខ្សែភាពយន្ត​រឿង “​ជួយសង្គ្រោះ​សត្វ​ទន្សាយ Ralph” (#SaveRalph) គឺជា​យុទ្ធនា​ការតស៊ូ​មតិ និង​លើកកម្ពស់​ការយល់ដឹង​ជា​សាធារណៈ​មួយ​របស់​អង្គការ HSI ដែលមាន​គោលបំណង​បង្ហាញ​ពី​ការរង​ទុក្ខវេទនា​ដ៏​គួរ​ឲ្យ​ខ្លោចផ្សា​របស់​សត្វ​ដែល​បាន​ទទួលរង​ក្នុងពេល​ធ្វើតេស្ត​ពិសោធន៍​។ វា​ក៏​ជាការ​ក្រើនរំលឹក​មួយ​ដល់​ក្រុមអ្នកច្បាប់​ផងដែរ​ថា យើង​ចាំបាច់​ត្រូវ​ហាមឃាត់​ដាច់ខាត​ចំពោះ​ការធ្វើ​តេស្ត​ពិសោធន៍​លើស​ត្វ ព្រោះ​គ្មាន​សត្វ​ណាមួយ​ត្រូវ​រង​ទុក្ខ និង​ស្លាប់​ដោយសារតែ​សម្រស់​នោះទេ ” ។

Ralph, spokes-bunny for HSI’s global campaign to ban cosmetic testing on animals

​តារា​សម្តែង Maggie Q មានប្រសាសន៍ថា​“ ខ្ញុំ​ជឿជាក់​លើ​មនុស្ស​។ ខ្ញុំ​មាន​អារម្មណ៍​ថា​ប្រសិនបើ​ពួកគេ​ដឹង​អំពី​ទុក្ខវេទនា​ដ៏​ធំធេង​ដែល​បណ្តាលឲ្យ​សត្វ​ត្រូវ​រង​ទុក្ខ​ដោយសារតែ​សម្រស់​បែបនេះ – ពួកគេ​នឹងមាន​ការទាមទារ​ខុសពី​នេះ​។ ការធ្វើ​តេស្ត​ពិសោធន៍​គ្រឿងសម្អាង​លើស​ត្វ​នៅតែមាន​លក្ខណៈ​ស្របច្បាប់ ​នៅតាម​កន្លែង​ជាច្រើន​ជុំវិញ​ពិភពលោក​រួមទាំង​អាស៊ីអាគ្នេយ៍​។ ខ្ញុំ​លើកទឹកចិត្ត​អតិថិជន​នៅ​ក្នុង​តំបន់​នេះ​ឲ្យ​គិត​ទ្វេ​ដង​អំពី​កន្លែង​ ដែល​ពួកគេ​ត្រូវ​ចំណាយ​ប្រាក់​ដុល្លារ​របស់​ពួកគេ​។ ចំពោះ​ខ្ញុំ​ផ្ទាល់ ខ្ញុំ​ដឹង​ថា​ខ្ញុំ​មិនត្រូវ​ការផលិត​ផល​គ្រឿងសម្អាង​ដែល​ពាក់ព័ន្ធ​ទៅលើ​ការធ្វើ​តេស្ត​ពិសោធន៍​លើស​ត្វ​បែបនេះ ដើម្បី​ឲ្យស្រស់​ស្រស់ស្អាត​នោះទេ​។ ហើយ​អ្នក​វិញ​ក៏​មិនត្រូវ​ការ​ដែរ​! សូម​ចូលរួម​ធ្វើ​សេចក្តីថ្លែងការណ៍​ជាមួយគ្នា !! “

លោក Troy Seidle ដែលជា​អនុប្រធាន​ផ្នែក​ស្រាវជ្រាវ និង​ជាតិពុល​វិទ្យា​បាន​មានប្រសាសន៍ថា “ វា​ងាយស្រួល​ក្នុង​ការ​សន្មត​ថា​ក្រុមហ៊ុន​គឺជា​បញ្ហា ប៉ុន្តែ​តាម​ការពិត ពួកគេ​គឺជា​ផ្នែក​ដ៏​សំខាន់​មួយ​ក្នុងការ​ដោះស្រាយ​បញ្ហា​។ ការ​កែប្រែ​ច្បាប់​គឺជា​រឿង​ចាំបាច់​មួយ ហើយ​ក្រុមហ៊ុន​ឧស្សាហកម្ម​នាំមុខ​ជាច្រើន ដូចជា Lush, Unilever, P&G, L’alé និង Avon បាន​នឹង​កំពុងធ្វើការ​ជាមួយ​យើង​ដើម្បី​ធានាឲ្យមាន​ការហាមឃាត់​ប្រកបដោយ​អត្ថន័យ​លើ​ការធ្វើ​តេស្ត​ពិសោធន៍​លើស​ត្វ​នៅក្នុង​ទីផ្សារ​ថែរក្សា​សម្ផស្ស​ជាច្រើន​ ដែល​មាន​ឥទ្ធិពល​បំផុត​នៅលើ​ពិភពលោក​។ យើង​បានជ្រើសរើស​សុភា​ទន្សាយ Ralph ជា​តួអង្គ​អ្នកនាំពាក្យ​របស់​យើង​ដើម្បី​ជួយ​ជំ​រុញ​ឲ្យ​ច្បាប់​ទាំងនេះ​ឈានទៅដល់​គោលដៅ​ចុងក្រោយ “ ។​

Ralph, spokes-bunny for HSI’s global campaign to ban cosmetic testing on animals

យុទ្ធនាការ​នេះ​ផ្តោតលើ​ប្រទេស​អាទិភាព​ចំនួន ១៦ ដែល​ក្នុងនោះ​រួមមាន​ប្រទេស​ប្រេ​ស៊ី​ល កាណាដា ឈី​លី ម៉ិ​ក​ស៊ី​កូ អាហ្វ្រិក​ខាងត្បូង និង​ប្រទេស​អាស៊ីអាគ្នេយ៍​ចំនួន ១០ ដូចជា​ប្រទេស​ប្រ៊ុយណេ កម្ពុជា និង ឥណ្ឌូនេស៊ី និង បណ្តា​អង្គការ​ដៃគូ​របស់​យើង​ គឺ​អង្គការ Humane Society សហរដ្ឋអាមេរិក និង​អង្គការ​ច្បាប់ Humane Society Legislative Society ។ យើង​ផ្តោតទៅលើ​ច្បាប់​នៅ​សហរដ្ឋអាមេរិក​។ យើង​ក៏​កំពុងតែ​ប្រកាន់​ជំហរ​ឲ្យ​មាន​ការហាមឃាត់​នៅនឹងកន្លែង​ផងដែរ ដូចជា នៅ​អឺរ៉ុប​ជាដើម ដែល​អាជ្ញាធរ​កំពុង​ព្យាយាម​ទាញយក​ប្រយោជន៍​ពី​ចន្លោះប្រហោង​ផ្នែក​ច្បាប់ ដោយ​ទាមទារ​ឱ្យមាន​ការធ្វើ​តេស្ត​លើស​ត្វ​ថ្មី​ដើម្បី​ផលិតផល​គ្រឿងផ្សំ​របស់​ផលិតផល​គ្រឿងសម្អាង​ស្របតាម​ច្បាប់​ស្តីពី​គីមីវិទ្យា ។ យុទ្ធនាការ #SaveRalph នឹង​ក្លាយជា​ពន្លឺ​មួយ​ដែល​ឆ្លុះបញ្ចាំង​អំពី​ប្រទេស​ទាំងអស់នេះ ដោយ​ជំរុញ​ឱ្យ​ពួកគេ​ឆ្ពោះទៅរក​អនាគត​មួយ​ដែល​មិន​ពាក់ព័ន្ធ​ទៅលើ​ការធ្វើ​តេស្ត​ពិសោធន៍​គ្រឿងសម្អាង​លើស​ត្វ​តាម​ការរំពឹងទុក​រប​ស់​សាធារណជន និង​អ្នកប្រើប្រាស់ ។

Ralph, spokes-bunny for HSI’s global campaign to ban cosmetic testing on animals

គួរ​បញ្ជាក់ថា ​អង្គការ Humane Society International មាន​វត្តមាន​នៅក្នុង​ប្រទេស​ជាង ៥០ ដោយ​ធ្វើការ​នៅ​ទូទាំង​ពិភពលោក​ដើម្បី​លើកកម្ពស់​ទំនាក់ទំនង​រវាង​មនុស្ស និង​សត្វ ក៏ដូចជា​ជួយសង្គ្រោះ និង​ការពារ​សត្វ​ឆ្កែ និង​ឆ្មា ធ្វើឲ្យ​ប្រសើរឡើង​នូវ​សុខុមាលភាព​សត្វ​ចិញ្ចឹម​ក្នុង​កសិដ្ឋាន ការពារ​សត្វព្រៃ លើកកម្ពស់​ការធ្វើ​តេស្ត និង​ស្រាវជ្រាវ​ដែល​មិន​ពាក់ព័ន្ធ​នឹង​សត្វ ឆ្លើយតប​ចំពោះ​គ្រោះធម្មជាតិ និង​ប្រឈមមុខ​នឹង​អំពើ​ឃោរឃៅ​ចំពោះ​សត្វ​តាម​គ្រប់​រូបភាព​ទាំងអស់​។ សម្រាប់​ព័ត៌មាន​សូម​ចូល​មើល hsi.org/Ralph ។​សូម​ចុច Follow HSI នៅលើ​បណ្តាញ Twitter, Facebook និង Instagram ៕​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ58 mins ago

លោក គឹម សន្តិភាព ៖ អ្នក​ល្មើស​វិធានការ ហាមឃាត់​ការធ្វើដំណើរ ត្រូវ​ផ្ដន្ទាទោស​ពី ៣​ឆ្នាំ ទៅ​៥​ឆ្នាំ ឬ​ធ្ងន់​ជាង​នេះ

ព័ត៌មានជាតិ2 hours ago

លោកជំទាវ ម៉ែន សំអន ថ្លែងអំណរគុណ លោក ប៉ិច បូឡែន និងលោក ហុង លីម ដែលបានផ្តល់អំណោយក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងកូវីដ១៩

ព័ត៌មានជាតិ2 hours ago

អតីតយុទ្ធជន​ជាង​៣​ម៉ឺន​៥​ពាន់​នាក់​ ហើយ​ទទួល​បាន​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​១៩

ព័ត៌មានជាតិ3 hours ago

អ្នកជំងឺកូវីដ១៩នៅផ្សារអូរឫស្សីបានទៅដើរផ្សារនៅផ្សារម៉ាក្រូសែនសុខ

ព័ត៌មានអន្ដរជាតិ4 hours ago

Breaking News! លោកស្រី អ៊ុងសាន ស៊ូជី រងការចោទប្រកាន់បទឧក្រិដ្ឋថ្មីមួយទៀត សរុបឡើងដល់ ៦ ករណី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services