ជីវិតកម្សាន្ដ
រឿង Avatar វគ្គពីរ ក្លាយជាខ្សែភាពយន្តទី ៦ ក្នុងប្រវត្តិសាស្ត្រ រកចំណូលលើសពី ២ ពាន់លានដុល្លារ
បន្ទាប់ពីការចេញផ្សាយត្រឹមតែប្រាំមួយសប្តាហ៍ រឿង”Avatar: The Way of Water”ឫ Avatar វគ្គពីរក្លាយជាខ្សែភាពយន្តទី ៦ ក្នុងប្រវត្តិសាស្ត្ររកចំណូលបានចំនួន ២ ពាន់លានដុល្លារក្នុងការលក់សំបុត្រទូទាំងពិភពលោក ។

នៅក្នុងបញ្ជីភាពយន្តទាំង ៦ ក្នុងប្រវត្តិសាស្ត្រខាងលើគេអាចមើលឃើញខ្សែភាពយន្តរកចំណូល បានច្រើនក្នុងអំឡុងពេលជំងឺឆ្លងរាតត្បាតសម័យកូវីដ ដែលខ្សែភាពយន្តរកចំណូលបាន ២ ពាន់លានដុល្លារ ដោយមាន រឿង”Avatar”, រឿង”Avengers: Endgame”, រឿង”Titanic”, រឿង”Star Wars: The Force Awakens” និងរឿង “Avengers: Infinity War” ជាដើម។

ជាមួយគ្នានោះ លោក James Cameron ជាអ្នកដឹកនាំរឿងតែម្នាក់គត់ដែលមានខ្សែភាពយន្តចំនួន៣ លើសពីតម្លៃ ២ ពាន់លានដុល្លារ។ នៅក្នុងនោះមានរឿង Avatar ដែលបានចាក់បញ្ចាំងនៅរោងភាពយន្តកាលពី ១៣ ឆ្នាំមុន នៅតែជាភាពយន្តដ៏ធំបំផុតគ្រប់ពេលជាមួយនឹង ២.៩ ពាន់លានដុល្លារ។ រឿង “Titanic” គឺជាភាពយន្តដែលរកចំណូលបានខ្ពស់បំផុតទីបីដែលមិនធ្លាប់មានជាមួយនឹង ២.១៩ ពាន់លានដុល្លារ។ ជាចុងក្រោយរឿងAvatar: The Way of Water អាចរកចំណូលើសពី ២ ពាន់លានដុល្លារ។

យ៉ាងណាមិញ មកទល់នឹងពេលនេះ Avatar: The Way of Water រកចំណូលបាន ៥៩៨ លានដុល្លារនៅ Box Office ក្នុងស្រុក និង ១.៤ ពាន់លានដុល្លារអន្តរជាតិ។ ទីផ្សារបរទេសដែលលេចធ្លោគឺប្រទេសចិន (២២៩ លានដុល្លារ) បារាំង (១២៩ លានដុល្លារ) អាឡឺម៉ង់ (១១៧ លានដុល្លារ) កូរ៉េខាង ត្បូង (៩៦ លានដុល្លារ) និងចក្រភពអង់គ្លេស (៨១ លានដុល្លារ) និងរកចំណូលបាន (១១៦ លានដុល្លារ)ពីទីផ្សារជប៉ុន ដែលរឿងនេះបានចំណាយប្រាក់ប្រហែល ៤៦០ លានដុល្លារដើម្បីផលិតតែប៉ុណ្ណោះ។
ប្រែសម្រួល៖នាងតូច
ចុចអាន៖NewJeans ក្លាយជាក្រុមចម្រៀងស្រី K-Pop ទីពីរជាប់ឈ្មោះលើតារាងចម្រៀងរបស់ អង់គ្លេស
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា១ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៥០ នាទី agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoកូរ៉េខាងជើង ហៅ កូរ៉េខាងត្បូង ជា«អាយ៉ង»របស់អាមេរិក


