ព័ត៌មានអន្ដរជាតិ
លោកស៊ី សរសើរលោកត្រាំ ចំពោះតួនាទីក្នុងកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ និងបទឈប់បាញ់ហ្គាហ្សា
ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នាថ្ងៃព្រហស្បតិ៍ទី៣០ខែតុលាឆ្នាំ២០២៥នេះ បានសរសើរសមភាគីអាមេរិក ដូណាល់ ត្រាំ សម្រាប់«ការរួមចំណែកដ៏ធំធេងក្នុងការសម្រេចបាននូវកិច្ចព្រមព្រៀងបទឈប់បាញ់ហ្គាហ្សានាពេលថ្មីៗនេះ» និងសម្រាប់តួនាទីរបស់គាត់ ក្នុងការធ្វើជាសាក្សីនៃកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសកម្ពុជា និងថៃ ដោយពណ៌នាព្រឹត្តិការណ៍ទាំងពីរថាជាជំហានសំខាន់ឆ្ពោះទៅរកការលើកកម្ពស់សន្តិភាព និងស្ថិរភាពពិភពលោក។

យោងតាម CNN ថ្លែងនៅកិច្ចប្រជុំជាមួយលោកត្រាំនៅក្នុងប្រទេសកូរ៉េខាងត្បូង លោកស៊ី បាននិយាយថា លោកកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងការទូតនាពេលថ្មីៗនេះរបស់មេដឹកនាំសហរដ្ឋអាមេរិក ក្នុងការជួយលុបបំបាត់ភាពតានតឹងអន្តរជាតិ និងគាំទ្រការផ្សះផ្សាក្នុងតំបន់។ លោកស៊ីបានលើកឡើងថា «ការចូលរួមក្នុងន័យស្ថាបនារបស់ប្រធានាធិបតីត្រាំ បាននាំមកនូវសន្ទុះវិជ្ជមានដល់ដំណើរការសន្តិភាពដ៏លំបាក។ ការរួមចំណែកនាពេលថ្មីៗនេះរបស់គាត់ក្នុងការបញ្ចប់ជម្លោះនៅតំបន់ហ្គាហ្សា និងវត្តមានរបស់គាត់នៅឯការចុះហត្ថលេខាសន្តិភាពកម្ពុជា-ថៃ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តចំពោះសន្តិភាពដែលពិភពលោកត្រូវការ»។
មេដឹកនាំចិនបានកត់សម្គាល់ថា ទោះបីជាទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន មានភាពខុសប្លែកគ្នាមួយចំនួនលើបញ្ហានយោបាយ និងសេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការរវាងមហាអំណាចទាំងពីរនៅតែមានសារៈសំខាន់។ លោកស៊ីបានបញ្ជាក់ថា «ដោយសារលក្ខខណ្ឌជាតិផ្សេងគ្នារបស់យើង យើងមិនតែងតែចុះសម្រុងគ្នាទេ ហើយវាជារឿងធម្មតាសម្រាប់ប្រទេសសេដ្ឋកិច្ចឈានមុខគេទាំងពីរដែលមានការប៉ះទង្គិចគ្នានាពេលឥឡូវនេះ និងអនាគត។ ប៉ុន្តែយើងត្រូវតែរក្សាផ្លូវត្រូវ និងធានាឲ្យមានការដើរទៅមុខប្រកបដោយស្ថិរភាពនៃកប៉ាល់យក្សនៃទំនាក់ទំនងចិន-អាមេរិក»។
លោកស៊ី បានបន្ថែមថា ការអភិវឌ្ឍរបស់ប្រទេសចិន«ដើរទន្ទឹមគ្នា»ជាមួយនឹងចក្ខុវិស័យរបស់លោកត្រាំ ដើម្បី«ធ្វើឲ្យអាមេរិកអស្ចារ្យម្តងទៀត» ដោយសង្កត់ធ្ងន់ថា ប្រទេសទាំងពីរគួរតែដើរតួជា«ដៃគូ និងមិត្ត» ជាជាងគូប្រជែង។ លោកស៊ី បានប្រាប់ថា «ប៉ុន្មានឆ្នាំមកនេះ ខ្ញុំបាននិយាយជាសាធារណៈជាច្រើនដងថា ប្រទេសចិន និងសហរដ្ឋអាមេរិក គួរតែជាដៃគូ និងជាមិត្ត។ នេះជាអ្វីដែលប្រវត្តិសាស្ត្របានបង្រៀនយើង និងអ្វីដែលតម្រូវឲ្យមានការពិត»។
ជំនួបរវាងលោកស៊ី និងលោកត្រាំ ធ្វើឡើងចំពេលមានការយកចិត្តទុកដាក់ជាសកលចំពោះរបៀបវារៈការទូតរបស់ពួកគេ ខណៈដែលមេដឹកនាំទាំងពីរស្វែងរកតុល្យភាពនៃការប្រកួតប្រជែងជាមួយនឹងកិច្ចសហប្រតិបត្តិការលើបញ្ហាអន្តរជាតិសំខាន់ៗរាប់ចាប់ពីពាណិជ្ជកម្មរហូតដល់សន្តិសុខក្នុងតំបន់៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


