Connect with us

ព័ត៌មានអន្ដរជាតិ

WHO ត្រៀមកម្ចាត់ជំងឺកាចសាហាវមួយនេះនៅត្រឹមឆ្នាំ ២០២៥

បានផុស

នៅ

អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃពុធថា ចំនួនប្រទេសដែលកំពុងលុបបំបាត់ជំងឺគ្រុនចាញ់មានការកើនឡើងយ៉ាងខ្លាំង ខណៈ WHO បានចាប់ផ្ដើមគំនិតផ្តួចផ្តើមដើម្បីជួយលុបបំបាត់ជំងឺដ៏កាចសាហាវនេះនៅក្នុង ២៥ ប្រទេសថែមទៀតត្រឹមឆ្នាំ ២០២៥ ។

នៅមុនទិវាជំងឺគ្រុនចាញ់ពិភពលោក នាថ្ងៃអាទិត្យនេះ ទីភ្នាក់ងារសុខភាព UN បានទទូចថា ការលុបបំបាត់ជំងឺដែលសម្លាប់មនុស្សប្រមាណ ៤០០,០០០ នាក់ជារៀងរាល់ឆ្នាំនៅជុំវិញពិភពលោក គឺជា “គោលដៅដែលអាចសម្រេចបានសម្រាប់ប្រទេសទាំងអស់” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈគំនិតផ្តួចផ្តើមមួយដែលត្រូវបានដាក់ចេញក្នុងឆ្នាំ ២០១៧ អង្គការសុខភាពពិភពលោក បាននិយាយថា ខ្លួនបានគាំទ្រដល់ប្រទេសចំនួន ២១ ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ដើម្បីនាំយកករណីជំងឺគ្រុនចាញ់ មកត្រឹមសូន្យ នៅត្រឹមឆ្នាំ ២០២០ ។

ទន្ទឹមនោះ ប្រទេសចំនួន ៨ ក្នុងចំណោមប្រទេសទាំងនោះ គឺទទួលបានជោគជ័យក្នុងការរាយការណ៍លុបបំបាត់ករណីជំងឺគ្រុនចាញ់ឆ្លងដល់មនុស្ស មកត្រឹមសូន្យនៅចុងឆ្នាំមុន ដែលរួមមានប្រទេសចិន អ៊ីរ៉ង់ និងប៉ារ៉ាហ្គាយ ជាដើម ។

ហើយ WHO បាននិយាយថា ឥឡូវនេះខ្លួនបានកំណត់ក្រុមថ្មីនៃ ២៥ ប្រទេសរួមទាំងក្រុមខ្លះពីក្រុមមុន និងក្រុមបន្ថែមថ្មីមួយចំនួនទៀត ដែលមានសក្តានុពលក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់ ក្នុងរយៈពេលកំណត់ ៥ ឆ្នាំត្រឹមឆ្នាំ ២០២៥ ។ ក្នុងចំណោមប្រទេសនៅក្នុងក្រុមថ្មីនេះគឺ ប្រទេសហ្គាតេម៉ាឡា ហុងឌូរ៉ាស កូរ៉េខាងជើង និងថៃ ។

ទីភ្នាក់ងារនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ប្រទេសទាំងនេះនឹងទទួលបានការគាំទ្រ និងការណែនាំបច្ចេកទេសជាពិសេសនៅពេលពួកគេធ្វើការឆ្ពោះទៅរកគោលដៅនៃជំងឺគ្រុនចាញ់មកដល់ចំណុចសូន្យ” ។

នៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនស្តីពីជំងឺគ្រុនចាញ់ដែលបានចេញផ្សាយកាលពីខែវិច្ឆិកា អង្គការសុខភាពពិភពលោក បានប៉ាន់ប្រមាណថា ប្រជាជនប្រហែល ២២៩ លាននាក់មានជំងឺគ្រុនចាញ់ក្នុងឆ្នាំ ២០១៩ ជាតួលេខមួយដែលមានកម្រិតដូចគ្នាក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយនេះ ។

គួរបញ្ជាក់ថា ជាង ៩០ ភាគរយនៃការស្លាប់ ដោយសារជំងឺគ្រុនចាញ់ កើតឡើងនៅក្នុងទ្វីបអាហ្វ្រិកជាង ២៦៥,០០០ នាក់ ហើយភាគច្រើនគឺជាកុមារ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ មេ WHO ចែករំលែកវិធី ៥ យ៉ាងដល់ប្រជាជនទូទាំងពិភពលោកអនុវត្ត អំឡុងជំងឺកូវីដ ១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៣ នាទី មុន

លោកស្រី ធី សុវណ្ណថា បធិសេធការចុះហត្ថលេខាដកតួនាទីប្រធានភូមិបាលក្រុងអរិក្សត្រ ដែលលោកស្រីអះអាងថា ជាហត្ថលេខាក្លែងក្លាយ

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រី និងអភិបាលខណ្ឌពោធិសែនជ័យ រៀបចំអាហារសាមគ្គីជាមួយប្រតិភូបុគ្គលិក ជិត ១០០ រោងចក្រ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ធនាគារបរទេស ២ ប្ដឹងជំទាស់ការលក់អគារតម្លៃរាប់លានដុល្លាររបស់អតីត​សេដ្ឋិនី វៀតណាម ដែលរងទោសប្រហារជីវិត

សេដ្ឋកិច្ច៤ ម៉ោង មុន

សមាគមធនាគារនៅកម្ពុជា បដិសេធ ការចុះផ្សាយថា ការទូទាត់តាមប្រព័ន្ធឌីជីថល ធ្លាក់ចុះ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

កម្ពុជា ជាមេកន្ទ្រាញគ្រងលើអត្រាស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍​ខ្ពស់ជាងគេនៅអាស៊ាន

Sokha Hotels

ព័ត៌មានពេញនិយម