Connect with us

ព័ត៌មានអន្ដរជាតិ

បើលោក Trump មិនព្រមចុះចេញមែន តើនឹងមានអ្វីកើតឡើង?

បានផុស

នៅ

លោក Donald Trump បានច្រានចោលលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីអាមេរិកហើយបានគំរាមយករឿងនេះឡើងទៅតុលាការកំពូល។

លោក Joe Biden អាចជាប្រធានាធិបតីជាប់ឆ្នោតក្នុងក្រសែភ្នែកអ្នកបោះឆ្នោតអាមេរិកភាគច្រើនប៉ុន្តែលោក Trump និងរង្វង់ខាងក្នុងរបស់គាត់កំពុងតែឡាំប៉ាហើយពួកគេបានបញ្ជាក់យ៉ាងច្បាស់ថា ពួកគេនឹងមិនឲ្យរឿងនេះកន្លងផុតទៅដោយស្រួលៗនោះទេ។

ហើយកាលពីថ្ងៃអង្គារ អតីតនាយក CIA លោក Mike Pompeo ដែលបច្ចុប្បន្នបម្រើការជារដ្ឋមន្ត្រីការបរទេសបានប្រកាសថា នឹងមានការផ្ទេរអំណាចទៅឲ្យរដ្ឋបាលលោក Trump ទីពីរដោយរលូន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអត្ថាធិប្បាយបែបនេះបានបង្កឲ្យមានការសង្ស័យអំពីការប៉ះទង្គិចគ្នាដ៏ធំរវាងប្រធានាធិបតីជាប់ឆ្នោតនិងអតីតប្រធានាធិបតី។

សេចក្តីថ្លែងការណ៍របស់លោកប្រធានាធិបតី Trump កាលពីថ្ងៃសៅរ៍បាននិយាយថា “យើងទាំងអស់គ្នាដឹងថាហេតុអ្វីបានជាលោក Joe Biden ប្រញាប់ប្រញាល់ថាខ្លួនជាអ្នកឈ្នះទាំងខុសឆ្គងហើយហេតុអ្វីបានជាសម្ព័ន្ធមិត្តសារព័ត៌មានរបស់គាត់ព្យាយាមយ៉ាងខ្លាំងដើម្បីជួយគាត់។ ពួកគេមិនចង់ឲ្យការពិតត្រូវបានលាតត្រដាងនោះទេ”។

លោកបានបន្ថែមថា “ការពិតគឺថា ការបោះឆ្នោតនេះនៅមិនទាន់ចប់ទេ។ ការបោះឆ្នោតស្របច្បាប់គឺសម្រេចថាអ្នកណាជាប្រធានាធិបតីមិនមែនប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាអ្នកសម្រេចទេ”។

នៅថ្ងៃទី១៤ខែធ្នូ តំណាងអ្នកបោះឆ្នោតនឹងបញ្ជាក់ជាផ្លូវការនូវជ័យជម្នះរបស់លោក Biden ទោះបច្ចុប្បន្នមានភស្តុតាងគ្រប់គ្រាន់ដើម្បីបញ្ជាក់ថាលោក Biden ឈ្នះរួចទៅហើយក៏ដោយ។

វិសោធនកម្មរដ្ឋធម្មនុញ្ញអាមេរិកទី២០បានចែងថា អាណត្តិប្រធានាធិបតីនិងអនុប្រធានាធិបតីនឹងបញ្ចប់នៅពេលថ្ងៃត្រង់ថ្ងៃទី២០ខែមករាហើយអាណត្តិនៃអ្នកស្នងតំណែងនឹងត្រូវចាប់ផ្តើមបន្ទាប់ពីនោះ។

នៅថ្ងៃទី២០ខែមករា លោក Donald Trump ក្រុមគ្រួសារនិងក្រុមប្រឹក្សាខាងក្នុងរបស់គាត់ត្រូវតែចាកចេញពីអគារ 1600 Pennsylvania Avenue នៅពេលនោះ។

លោក Trump នឹងក្លាយជាពលរដ្ឋឯកជនហើយលែងមានអភ័យឯកសិទ្ធិចំពោះការកាត់ទោសតទៅទៀតហើយ។

ប្រធានាធិបតីទី៤៥រូបនេះនឹងបាត់បង់សិទ្ធិអំណាចក្នុងការបញ្ជាសេវាកម្មសម្ងាត់ឬកងទ័ពសហរដ្ឋអាមេរិកឲ្យធ្វើតាមបញ្ជារបស់គាត់ហើយគាត់អាចនឹងត្រូវបានបុគ្គលិកសន្តិសុខនាំចេញបើមិនព្រមចាកចេញ។

ការបន្តនៅទីនោះក្រោយម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២០ខែមករាគឺជាការរំលោភបំពាន៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Star

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម