បំណែករ៉ុកកែតរបស់ចិនទម្ងន់ជាង២០តោន កំពុងសំដៅមកផែនដី អាចធ្លាក់ចំតំបន់មានប្រជាជនរស់នៅច្រើន
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

បំណែករ៉ុកកែតរបស់ចិនទម្ងន់ជាង២០តោន កំពុងសំដៅមកផែនដី អាចធ្លាក់ចំតំបន់មានប្រជាជនរស់នៅច្រើន

បានផុស

នៅ

រ៉ុកកែតដ៏ធំសម្បើមមួយគ្រឿង ដែលប្រទេសចិនបានបាញ់បង្ហោះទៅកាន់ទីអវកាសនាពេលថ្មីៗនេះ គឺមិនអាចគ្រប់គ្រងបានទេនៅក្នុងគន្លងគោចរ ហើយវាត្រូវបានគេរំពឹងថានឹងចូលមកក្នុងបរិយាកាសវិញទាំងកំរោលនៅសប្តាហ៍នេះ ដែលជាហេតុបង្កឲ្យមានការព្រួយបារម្ភអំពីផលប៉ះពាល់ដែលអាចកើតមាននៅក្នុងតំបន់ មានប្រជាជនរស់នៅច្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Andrew Jones នៃគេហទំព័រ SpaceNews បានរាយការណ៍ថា ពីដំបូង បំណែករ៉ុកកែត ដែលត្រូវបានគេប៉ាន់ស្មានថាមានទម្ងន់ជាង២០តោន ទំនងជានឹងត្រូវធ្លាក់ចូលទៅក្នុងដែនទឹកនៃមហាសមុទ្រដាច់ស្រយាល ប៉ុន្តែគន្លងបច្ចុប្បន្នរបស់វា នឹងត្រូវឆ្លងកាត់លើតំបន់ទីក្រុងនៅចុងភាគខាងជើងដូចជារដ្ឋញូវយ៉ក និងនៅភាគខាងត្បូងដូចជាប្រទេស នូវែលសេឡង់។

រ៉ុកកែតឈ្មោះ Long March 5B របស់ប្រទេសចិន បានបាញ់បង្ហោះកាលពីថ្ងៃពុធសប្តាហ៍មុន ហើយបានបញ្ជូនយាន “Tianhe” ដំបូងបង្អស់របស់ស្ថានីយ៍អវកាសថ្មីនៃប្រទេសនេះចូលទៅក្នុងគន្លងគោចរ។ តែមិនដូចការគិតឡើយ បណ្តូលដ៏ធំរបស់រ៉ុកកែតពិសេសដែលក៏ត្រូវបានគេស្គាល់ឈ្មោះថា CZ-5B នេះ ក៏បានបញ្ចប់នៅក្នុងគន្លងគោចរផងដែរ។

ផ្នែកខ្លះរបស់រ៉ុកកែតដែលចូលទៅក្នុងគន្លងគោចរ ជាញឹកញាប់ត្រូវបានបំពាក់ ដើម្បីនាំពួកគេចូលមកក្នុងបរិយាកាសវិញនៅលើតំបន់ដែលគ្មានមនុស្សរស់នៅ។

អ្នកតាមដានរ៉ាដាដែលមានមូលដ្ឋាននៅលើដីបានបង្ហើបថា ស្នូល CZ-5B កម្ពស់៣០ម៉ែត្រ កំពុងតែធ្លាក់ចូលក្នុងអវកាស។ ពួកគេបញ្ជាក់ថា ក្រុមមន្ត្រីអវកាសចិន មិនអាចគ្រប់គ្រងលើរឿងនេះបានទេ ដែលជាហេតុនាំឲ្យបំណែកធ្លាក់មកផែនដីទាំងមិនមានសុវត្ថិភាព។

ប្រទេសចិនបានបង្កឲ្យមានការរិះគន់ទូទាំងពិភពលោកម្តងរួចទៅហើយ នៅពេលដែលខ្លួនបាញ់បង្ហោះយាន CZ-5B នៅក្នុងខែឧសភាឆ្នាំ២០២០។ បំណែករបស់វា បានធ្លាក់រាយប៉ាយពាសពេញភូមិនានាក្នុងប្រទេសកូតឌីវ័រ។ ជាសំណាងល្អ មិនមានសេចក្តីរាយការណ៍អំពីអ្នករងរបួសឬស្លាប់ដែលបណ្តាលមកពីផលប៉ះពាល់នោះទេ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Vice

ចុចអាន៖ ចិន បាញ់បង្ហោះគ្រាប់រ៉ុកកែតទៅស្ថានីយអវកាសថ្មីរបស់ខ្លួន ដោយជោគជ័យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services