ព័ត៌មានអន្ដរជាតិ
ក្រោយជោគជ័យនៅឋានព្រះចន្ទ ពេលនេះ ឥណ្ឌា បាញ់រ៉ុកកែតទៅព្រះអាទិត្យ ម្តង
ប្រទេសឥណ្ឌា បានបាញ់បង្ហោះរ៉ុកកែត ដើម្បីសិក្សាពីព្រះអាទិត្យ ដែលការបាញ់បង្ហោះនេះកើតឡើងក្នុងរយៈពេលត្រឹមតែជាងមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីយានគ្មានមនុស្សបើកចុះចតដោយជោគជ័យនៅឋានព្រះចន្ទ។

រ៉ុកកែត Aditya-L1 ដែលផ្ទុកឧបករណ៍វិទ្យាសាស្ត្រដើម្បីសង្កេតមើលស្រទាប់ខាងក្រៅរបស់ព្រះអាទិត្យ ត្រូវបាញ់បង្ហោះនៅម៉ោង ០១:២០នាទីរសៀល (ម៉ោងនៅកម្ពុជា) ថ្ងៃសៅរ៍ទី២ខែកញ្ញាសម្រាប់ការធ្វើដំណើររយៈពេល៤ខែ។
ក្នុងការផ្សាយផ្ទាល់នៅលើគេហទំព័ររបស់អង្គការស្រាវជ្រាវអវកាសឥណ្ឌា (ISRO), គេបានឃើញក្រុមអ្នកវិទ្យាសាស្រ្ត ទះដៃអបអរសាទរដោយក្តីមោទកភាព ពេលរ៉ុកកែតហោះឡើង។
យោងតាម ISRO, យានអវកាសនេះ មានផ្ទុកឧបករណ៍វិទ្យាសាស្ត្រចំនួនប្រាំពីរ សម្រាប់ការសិក្សាជាប្រព័ន្ធលើព្រះអាទិត្យ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងទីភ្នាក់ងារអវកាសអឺរ៉ុប (ESA) បានបញ្ជូនយានអវកាសជាច្រើនគ្រឿង ទៅកាន់ចំណុចកណ្តាលនៃប្រព័ន្ធព្រះអាទិត្យ ដោយចាប់ផ្តើមជាមួយនឹងកម្មវិធី Pioneer របស់អង្គការ NASA ក្នុងទសវត្សរ៍ឆ្នាំ១៩៦០។ ប៉ុន្តែប្រសិនបើបេសកកម្មចុងក្រោយរបស់ ISRO ទទួលបានជោគជ័យមែននោះ វានឹងក្លាយជាការបញ្ជូនរ៉ុកកែតសិក្សាដំបូងបង្អស់ដោយប្រទេសអាស៊ី នៅក្នុងគន្លងព្រះអាទិត្យ។
ការបាញ់បង្ហោះ Aditya-L1 គឺកើតឡើង បន្ទាប់ពីឥណ្ឌាបានយកឈ្នះរុស្ស៊ីកាលពីចុងខែមុន ដើម្បីក្លាយជាប្រទេសដំបូងគេ ដែលចុះចតនៅលើប៉ូលខាងត្បូងនៃឋានព្រះចន្ទ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Aljazeera
ចុចអាន៖ ក្រោយជោគជ័យនៅឋានព្រះចន្ទ ឥណ្ឌា នឹងបាញ់ផ្កាយរណបទៅអង្កេតព្រះអាទិត្យម្តង
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


