Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ រឹបអូសគ្រឿងញៀនជាង១១តោន តម្លៃជិត១ពាន់លានដុល្លារ

បានផុស

នៅ

ការិយាល័យបង្ក្រាបគ្រឿងញៀនថៃបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សារធាតុញៀន Ketamine ដែលមានតម្លៃជិត២៩ពាន់លានបាត (៩៥៩.៦៣លានដុល្លារសហរដ្ឋអាមេរិក) ដែលភាគច្រើនមានគោលដៅនាំទៅអឺរ៉ុប ជប៉ុនឬកូរ៉េត្រូវបានរឹបអូស។

លោក Montri Yimyaem ប្រធានការិយាល័យបាននិយាយថា ទំហំនៃការរឹបអូសនេះបានចង្អុលទៅបណ្តាញពហុជាតិហើយប្រទេសថៃនឹងធ្វើការជាមួយបណ្តាប្រទេសនិងទីភ្នាក់ងារអន្តរជាតិដើម្បីតាមរឿងនេះ។

លោកនិយាយថា “ថ្នាំនេះមិនពេញនិយមទេនៅក្នុងប្រទេសថៃហើយភាគច្រើនត្រូវបានលក់នៅបរទេសរួមមានអឺរ៉ុប អូស្ត្រាលី តៃវ៉ាន់ ជប៉ុននិងកូរ៉េ”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្នាំ Ketamine ត្រូវបានគេប្រើជាថ្នាំស្ពឹកឬថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្តប៉ុន្តែក៏ជាថ្នាំកម្សាន្តផងដែរ។ វាត្រូវបានគេប្រើដើម្បីជំរុញឲ្យមានអារម្មណ៍ស្រមើស្រមៃឬប្រើជាថ្នាំគ្រវី។

ក្រុមអ្នកស៊ើបអង្កេតបានរកឃើញគ្រឿងញៀនទម្ងន់សរុប១១.៤តោនគិតជាទឹកប្រាក់ស្មើនឹង២៨.៧ពាន់លានបាតនៅឯឃ្លាំងមួយកន្លែងក្នុងខេត្ត Chachoengsao ភាគខាងកើតទីក្រុងបាងកក។

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌លោក Somsak Thepsutin បាននិយាយថា “ការរកឃើញនេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះហើយនឹងមានការស៊ើបអង្កេតបន្ថែមទៀតដើម្បីចាប់ខ្លួនអ្នកទទួលផលពីការរត់ពន្ធគ្រឿងញៀននេះ”៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Bangkok Post

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម