ព័ត៌មានអន្ដរជាតិ
ស្រុកចិន ហាមឃាត់ការរៀបចំពិធីជប់លៀងខួបកំណើត និងឡើងផ្ទះ ដើម្បីសន្សំសំចៃលុយ
ស្រុកមួយនៅភាគនិរតីប្រទេសចិន បានហាមឃាត់ការរៀបចំពិធីជប់លៀងខួបកំណើត និងការប្រារព្ធពិធីផ្សេងៗទៀត បន្ទាប់ពីមានការអំពាវនាវពីរដ្ឋាភិបាលកណ្តាលឲ្យ សន្សំសំចៃលុយជាងមុន។

ស្រុកនេះ ក៏បានដាក់ចេញនូវច្បាប់ថ្មីៗសម្រាប់ពិធីរៀបមង្គលការនិងពិធីបុណ្យសព រួមទាំងការហាមឃាត់ផ្តល់អំណោយជាសាច់ប្រាក់ច្រើនជាង ២០០ យ័ន ស្មើនឹង៣១ដុល្លារផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ច្បាប់នៅក្នុងស្រុក Funing នេះគឺ អនុវត្តតែចំពោះសមាជិកបក្សកុម្មុយនិស្ត មន្រ្តីរាជការនិងថ្នាក់ដឹកនាំអង្គការភូមិប៉ុណ្ណោះ មិនមែនសម្រាប់ប្រជាជនភាគច្រើននោះទេ។

វាជាទំនៀមទម្លាប់ចិន ក្នុងការផ្តល់អំណោយជាសាច់ប្រាក់នៅឯពិធីជប់លៀងផ្សេងៗ។ យ៉ាងណាក្តី ប្រាក់ក៏ត្រូវបានប្រើជាសំណូកផងដែរ។
នេះមិនមែនជាលើកទី១ទេ ដែលគណបក្សកុម្មុយនិស្តបង្ក្រាបសមាជិករបស់ខ្លួន។ កាលពីឆ្នាំ២០១៥ ពួកគេត្រូវបានហាមឃាត់មិនឲ្យបរិភោគនិងផឹកស៊ីហួសប្រមាណ ការចូលលេងក្លឹបវាយកូនហ្គោល ឬចូលក្លឹបឯកជន ដែលជាផ្នែកមួយនៃយុទ្ធនាការប្រឆាំងអំពើពុករលួយ។

យោងតាមសារាចរណែនាំថ្មីដែលដាក់ចេញកាលពីសប្តាហ៍មុនបានអះអាងថា ពិធីជប់លៀងថ្ងៃកំណើត ការដំឡើងឋានៈការងារឬឡើងគេហដ្ឋានថ្មី នឹងត្រូវហាមឃាត់ចាប់ពីខែនេះតទៅ។
ក៏មានច្បាប់ជាក់លាក់ផ្សេងទៀតផងដែរ ដែលអ្នកខ្លះត្រូវតែអនុវត្តតាម។

ឧទាហរណ៍ មន្រ្តីរដ្ឋការនៅក្នុងស្រុកនៃខេត្ត Yunnan នេះ នឹងត្រូវតម្រូវឲ្យរាយការណ៍ព័ត៌មានលម្អិតអំពីអាពាហ៍ពិពាហ៍ ដូចជាការចំណាយនិងបញ្ជីឈ្មោះភ្ញៀវទៅរដ្ឋាភិបាលមូលដ្ឋានជាមុន។
ចំនួនតុសម្រាប់ពិធីជប់លៀងមង្គលការ មិនគួរលើសពី២០តុឡើយ ដោយក្នុងនោះបញ្ជីភ្ញៀវទូទៅត្រូវកំណត់ត្រឹម២០០នាក់។

ការចំណាយសម្រាប់ការផ្តល់អាហារដល់ភ្ញៀវម្នាក់ៗមិនគួរលើសពី៥០យ័នទេ ប្រសិនបើពិធីជប់លៀងត្រូវបានធ្វើឡើងនៅក្នុងភោជនីយដ្ឋាន ហើយមិនត្រូវលើសពី៣០០យ័នឡើយសម្រាប់តុទាំងមូលប្រសិនបើប្រារព្ធនៅផ្ទះ។
ចំនួនរថយន្តសម្រាប់ដង្ហែពិធីមង្គលការ ក៏គួរកំណត់ក្រោម ១០គ្រឿងដែរ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ លោកយាយចំណាស់ជាងគេបំផុតនៅលើពិភពលោកចង់រស់នៅ ២ ឆ្នាំទៀត ក្រោយប្រារព្ធពិធីខួបកំណើត

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី