ព័ត៌មានអន្ដរជាតិ
ព្យុះ Vamco សម្លាប់មនុស្សដល់៤២នាក់នៅ ហ្វីលីពីន ខណៈកំពុងធ្វើដំណើរទៅ វៀតណាម
មនុស្សយ៉ាងតិច៤២នាក់បានស្លាប់និង២០នាក់ទៀតកំពុងបាត់ខ្លួនបន្ទាប់ពីព្យុះទីហ្វុង Vamco បានបង្កឲ្យមានការបាក់ដីក្នុងប្រទេស ហ្វីលីពីន។
ទឹកជំនន់នៅលើកោះ Luzon បានបណ្តាលឲ្យមានការបាក់ដី កាត់ផ្តាច់ផ្លូវនិងបង្ខំឲ្យមនុស្សជាច្រើននាក់ភៀសខ្លួនចេញពីផ្ទះ។
មនុស្សរាប់ម៉ឺននាក់បានស្វែងរកទីជំរកនៅក្នុងមណ្ឌលជម្លៀសនានារួមទាំងនៅក្នុងរដ្ឋធានីម៉ានីលផងដែរ។

ព្យុះទីហ្វុងនេះគឺជាព្យុះទី២១ដែលបានវាយប្រហារប្រទេសហ្វីលីពីនក្នុងឆ្នាំនេះ។
ព្យុះ Vamco បានវាយប្រហារកោះ Luzon ចាប់ពីល្ងាចថ្ងៃពុធរហូតដល់ព្រឹកព្រលឹមនៃថ្ងៃព្រហស្បតិ៍ដោយជន់លិចនៅតំបន់ជាច្រើន។
មន្រ្តីប៉ូលិសនិងបុគ្គលិកសង្គ្រោះបន្ទាន់ផ្សេងទៀតបានចូលរួមនៅក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះប៉ុន្តែក្រុមមន្រ្តីបាននិយាយថា មនុស្សជាច្រើនមិនអើពើនឹងបទបញ្ជាជម្លៀសទេ។

តំបន់ដែលរងគ្រោះខ្លាំងជាងគេគឺទីក្រុង Marikina ភាគខាងកើតទីក្រុង ម៉ានីល។
ចៅហ្វាយក្រុង Marikina លោក Marcelino Teodoro ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មានហ្វីលីពីនដែលបាននិយាយថា “កម្ពស់ទឹកគឺបានជន់លិចដល់ជាន់ទីមួយនៃផ្ទះ”។

ស្របពេលជាមួយគ្នានោះ តំបន់ជាច្រើននៅតែគ្មានអគ្គិសនីប្រើប្រាស់។
ឥឡូវនេះ ព្យុះ Vamco បានខិតកាន់តែជិតកណ្តាលប្រទេសវៀតណាមដែលជាកន្លែងមនុស្សជាង១០០នាក់បានស្លាប់ដោយសារទឹកជំនន់កាលពីខែមុនហើយព្យុះនេះត្រូវបានគេរំពឹងថានឹងបង្កឲ្យមានការបាក់ដីនៅទីនោះនៅចុងសប្តាហ៍នេះ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


