Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ូលិស​ ទាហាន​មីយ៉ាន់ម៉ា​​ស្លាប់​ជា​ច្រើន​នាក់​ក្នុង​ការ​ប្រយុទ្ធ​គ្នា​ម្សិល​មិញ

បានផុស

នៅ

កម្លាំង​សន្តិសុខ​មីយ៉ាន់ម៉ា​ជា​ច្រើន​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ថ្ងៃ​អាទិត្យ​ម្សិល​មិញ។ នេះ​ជា​ការ​លើក​ឡើង​របស់​ក្រុមឧទ្ទាម បន្ទាប់​ពី​មាន​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​នៅ​ភាគ​ខាង​កើត​​ប្រទេស​ដែល​រង​គ្រោះ​ដោយ​រដ្ឋ​ប្រហារ។

ប្រទេស​មីយ៉ាន់ម៉ា​ធ្លាក់​ចូល​ក្នុង​ភាព​​វឹក​វរ​ចាប់​តាំង​ពី​ដើម​ខែ​កុម្ភៈ នៅ​ពេល​យោធា​ប្រើ​កម្លាំង​ហិង្សា​បណ្តាល​ឲ្យ​ស្លាប់​បង្ក្រាប​​លើ​ក្រុម​តវ៉ា។ តួលេខ​​ស្លាប់​ជន​ស៊ីវិល​ហោច​ណាស់​៨១៥​នាក់រហូត​ដល់​ពេល​នេះ​ បើ​យោង​តាម​ក្រុម​ឃ្លាំមើល​ក្នុង​ស្រុក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហិង្សា​​បាន​ជំរុញ​ឲ្យ​ប្រជា​ជន​ដែល​មាន​ចលនា​ប្រឆាំង​របប​យោធា​​បាន​នាំ​គ្នា​បង្កើត​ក្រុម​​ហៅ​ថា «កម្លាំង​ការ​ពារ​ប្រជា​ជន​ (PDF) នៅ​តំបន់​របស់​ពួក​គេ​ ដើម្បី​តស៊ូ​នឹង​កម្លាំង​សន្តិសុខ​​ដោយ​ប្រើ​ប្រាស់​អាវុធ​កែ​ច្នៃ។

មាន​ការ​ប៉ះ​ទង្គិច​គ្នា​នៅ​ភាគ​ខាង​កើត​ប្រទេស​មីយ៉ាន់ម៉ា​កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ ជា​ពិសេស​នៅ​តំបន់ Demoso ក្នុង​រដ្ឋ Kayah និង​រដ្ឋ Shan។

សមាជិក​កម្លាំង​ការពារ​ប្រជា​ជន​ឈ្មោះ Thet Wai ដែល​មិន​បញ្ចេញ​ឈ្មោះ​ពិត​បាន​និយាយ​ថា យ៉ាង​ហោច​ណាស់​មន្ត្រី​​ប៉ូលិស​២០​នាក់​បាន​ស្លាប់​នៅ​ថ្ងៃ​អាទិត្យ ហើយ​ភាគី​របស់​គាត់​បាន​កាន់​កាប់​ប៉ុស្តិ៍​ប៉ូលិស​មួយ​នៅ​តំបន់ Moebyel រដ្ឋ Shan ភាគ​កើត​រដ្ឋ​ធានី Naypyidaw។

តាម​សារព័ត៌មាន​ក្នុង​ស្រុក​ផ្សាយ​ថា ប៉ុស្តិ៍​ប៉ូលិស​ត្រូវ​បាន​ដុត​បំផ្លាញ​ ហើយ​កម្លាំង​ឧទ្ទាម​ក៏​បាន​ចាប់​ខ្លួន​កម្លាំង​សន្តិសុខ​៤​នាក់​។

Thet Wai អាយុ​២៩​ឆ្នាំ​និយាយ​ថា ៖«ខ្ញុំ​គិត​ថា ថ្ងៃ​នេះ​ជា​ថ្ងៃ​ជោគជ័យ​មួយ។ ប៉ុន្តែ​​ខ្ញុំ​នៅ​តែ​ព្រួយ​បារម្ភ​ ពី​ព្រោះ​យើងនៅ​តែ​ឃើញ​មាន​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស និង​រថ​ក្រោះ​ថ្ងៃ​នេះ។ ពួក​គេ​មាន​អាវុធ​ល្អ​ជាង​យើង»។

លោក​​ថា យោធា​មីយ៉ាន់ម៉ា​បានបើក​ការ​ប្រហារ​តាម​ផ្លូវ​អាកាស​​នៅ​ពេល​ល្ងាច​នៅ​តំបន់ Demoso ដែល​ជា​ទី​ប្រជុំ​ជន​ក្នុង​រដ្ឋ Kayah ចម្ងាយ​ប្រហែល​៤០​គីឡូម៉ែត្រភាគ​ខាង​ត្បូង។

សកម្ម​ប្រយុទ្ធ​ស៊ីវិល​ម្នាក់​ទៀត​នៅ​ Demoso បាន​និយាយ​ថា ហោច​ណាស់ ទាហាន​មីយ៉ាន់ម៉ា​១៣​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ថ្ងៃ​អាទិត្យ ខណៈ​កម្លាំង​របស់​គាត់​៤​នាក់​បាន​របួស។

លោក​និយាយ​ថា ៖«​យើង​មាន​បំណង​​ដណ្តើម​កាន់​កាប់​ប៉ុស្តិ៍​ប៉ូលិស​របស់​ពួក​គេ តែ​ពួក​គេ​បាន​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស ហើយ​យើង​មិន​អាច​រារាំង​​ឡាន​ដឹក​នាំ​ទិញ​របស់​ពួក​គេ​ចូល​ទី​ប្រជុំ​ជន​បាន​។ យើង​ក៏​បាន​ដកកម្លាំងរបស់​យើង​ចេញ​ពី​ការ​ប្រយុទ្ធ»។​

ការ​ប្រយុទ្ធ​គ្នា​បាន​បន្ត​ចូល​ដល់​យប់​ថ្ងៃ​អាទិត្យ។ នេះ​បើ​យោង​តាម​មេ​ដឹក​នាំ​ជាន់​ខ្ពស់​របស់​គណបក្ស​រីក​ចម្រើន​ជាតិ Karenni ​ជា​ក្រុម​ប្រដាប់​អាវុធ​ភាគ​តិច​ដែល​រឹង​មាំ​នៅ​រដ្ឋ Kayah។

លោក​បាន​បញ្ជាក់​ថា យោធាបាន​កំពុង​ប្រើ​រថ​ក្រោះ ឧទ្ធម្ភាគចក្រ និង​ការ​​បាញ់​គ្រាប់​ផ្លោង​នៅ​តំបន់ Demoso និង​ Loikaw រដ្ឋ Kayah។

បើយោង​តាម​វិបសាយ​ក្នុង​ស្រុក Irrawaddy បាន​ផ្សាយ​ថា ទាហាន​មីយ៉ាន់ម៉ា​​ប្រហែល​ជា​៤០​នាក់​ត្រូវ​បាន​រាយ​ការណ៍​ថា ត្រូវ​បាន​សម្លាប់​ក្នុង​ការ​ប៉ះ​ទង្គិច​រវាង​ កម្លាំង​ការពារ​ប្រជា​ជន​​ និងទ័ព Karenni Army ជា​មួយ​កម្លាំង​​​សន្តិសុខមីយ៉ាន់ម៉ា​នៅ​ថ្ងៃ​អាទិត្យ។​

ទន្ទឹម​ជា​មួយ​គ្នា​នេះ​ មេ​ដឹក​នាំ​របប​យោធា​មីយ៉ាន់ម៉ា ដែល​បាន​បណ្តេញ​លោក​ស្រី​ អ៊ុងសាន ស៊ូជី ចេញ​ពី​អំណាច​តាម​រយៈ​រដ្ឋ​ប្រហារ បាន​ផ្តល់​បទ​សម្ភាស​រយៈ​ពេល​២​ម៉ោង​ទៅ​ទូរទស្សន៍ Phoenix របស់​ហុងកុងដែល​មាន​កម្មវិធី​ពេញ​មិន​ទាន់​ចាក់​ផ្សាយ​នៅ​ឡើយ។

នៅ​ក្នុង​អត្ថបទ​ខ្លី​មួយ​ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​អាទិត្យ លោក​បាន​ផ្តល់​ការ​ធានា​​ចំពោះ​វិនិយោគិន​ចិន បន្ទាប់​ពី​កើត​មាន​ការ​វាយ​ប្រហារ​លើ​រោង​ចក្រ​នៅ​រដ្ឋធានី​ពាណិជ្ជកម្ម Rangoon។

លោក​មាន​ប្រសាសន៍​ថា ៖«ប្រជា​ជន​យើង​អត់​ស្អប់​ចិន​ទេ។ វា​បាន​កើត​ឡើង​ដោយ​ហេតុ​ផល​នយោបាយ»។

លោក​ស្រី អ៊ុង​សាន ស៊ូជី មិន​ទាន់​ត្រូវ​បាន​គេ​ឃើញ​លេច​មុខ​ជា​សាធារណៈ​ឡើយ ចាប់​តាំង​ពី​លោក​ស្រី​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ក្នុង​ផ្ទះ។ លោក​ស្រី​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ឡើង​តុលាការ​នៅ​ថ្ងៃ​ចន្ទ​​នេះ​ដែល​ជា​សវនារ​លើក​ដំបូង បន្ទាប់​ពី​ពន្យា​ពេលជា​ច្រើន​ច្រើន​សប្តាហ៍៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម