Connect with us

ព័ត៌មានអន្ដរជាតិ

រក​ឃើញ​អ្នក​ស្លាប់​ជាង​៥០​នាក់​ ពី​ការ​លិច​ទូក​នៅ​នីហ្សេរីយ៉ា

បានផុស

នៅ

មនុស្ស​ជាង​៥០​នាក់​បាន​ស្លាប់ និង​ជា​ច្រើន​នាក់​ទៀត​កំពុង​បាត់​ខ្លួន បន្ទាប់​ពីទូក​ដាក់​មនុស្ស​លើស​ចំណុះ​មួយ​បាន​លិច​នៅ​​ភាគ​ខាង​ជើង​រដ្ឋ Kebbi ប្រទេស​នីហ្សេរីយ៉ា​កាល​ពី​ថ្ងៃពុធ។ នេះ​បើ​យោង​​តាម​អាជ្ញាធរ​។

អាជ្ញាធរ​​បាន​និយាយ​ថា យ៉ាង​ហោច​ណាស់​​អ្នក​ដំណើរ​នៅ​លើ​ទូក​១៥០​នាក់ ​ដែលភាគ​ច្រើន​ជា​ប្រជា​ជន​មក​ពីរដ្ឋ Kebbi  និង​ត្រូវ​បាន​គេ​ជឿ​ថា ពួក​គាត់​ជា​អ្នក​លក់​ដូរ។

អ្នក​រស់​ត្រូវ​បាន​ជួយ​សង្គ្រោះ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធាន​រដ្ឋាភិបាល​មូលដ្ឋាន Ngaski ក្នុង​រដ្ឋ Kebbi លោក Abdullahi Buhari បាន​ឲ្យ​ដឹង​ថា ចំនួន​អ្នក​ស្លាប់​បាន​កើន​ឡើង​ដល់​៥៣​នាក់​ ហើយ​ចំនួនអ្នក​ស្លាប់​ត្រូវ​គេ​រំពឹង​​នឹង​កើន​ឡើង​​ច្រើន​ទៀត។ ជា​មួយ​គ្នា​នេះ មនុស្ស​២២​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ និង​បាន​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យមួយ​រយៈ​ពេល ហើយ​ក៏​បាន​រំសាយ​ឲ្យ​ទៅ​ផ្ទះ​វិញ។

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ លោក Abbas Rabiu Kamba នាយក​ស្តី​ទី​​ភ្នាក់​គ្រប់​គ្រងគ្រោះ​អាសន្ន​រដ្ឋ Kebbi បាន​ឲ្យ​ដឹង​ថា ពួក​គាត់​បាន​ស្រង​សព​ចំនួន​៤៧​នាក់ ក្នុង​​នោះ​បុរស​២០​នាក់ និង​ស្ត្រី​២២​នាក់​ពី​ទឹក។ រហូត​ដល់​ពេល​នេះ ចំនួន​កុមារ​ប៉ុន្មាន​នាក់​នៅ​មិន​ទាន់​ដឹង​ច្បាស់​ទេ។

មនុស្សច្រើន​ទៅ​រង់​ចាំ​រក​សាច់​ញាតិ

អ្នក​នាំ​ពាក្យ​ប៉ូលិស​​រដ្ឋ Niger លោក Wasiu Abiodun បាន​និយាយ​ថា ទូក​បាន​ចេញ​ដំណើរ​​ពី​​ខណ្ឌ​ Borgu ក្នុង​រដ្ឋ Niger ​ធ្វើ​ដំណើរ​ទៅ​ផ្សារ Kebbi មុន​ពេល​ជួប​ឧបទ្ទវហេតុ​នៅ​ព្រឹក​ថ្ងៃ​ពុធ។

អាជ្ញាធរ​បាន​លើក​ហេតុ​ផល​ថា ការ​ដាក់​ផ្ទុក​លើស​ចំណុះ​​ជា​មូល​ហេតុ​ដែល​បណ្តាល​ឲ្យ​កើត​គ្រោះ​ថ្នាក់ ខណៈ​អ្នក​នាំ​ពាក្យ​ប៉ូលិស​បាន​ព្រមាន​អ្នក​បើក​ដំណើរ​ការ​ទូក​​ត្រូវ​ប្រុង​ប្រយ័ត្ន​ពី​សុវត្ថិភាព និង​ឈប់​ដាក់​លើស​ចំណុះ៕

សព​ត្រូវ​បាន​យក​ចេញ​ពី​ទឹក

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម