ព័ត៌មានអន្ដរជាតិ
រដ្ឋាភិបាលនីហ្សេរីយ៉ាអាចកាត់ទោសប្រហារជីវិតកុមារ២៩នាក់ព្រោះតវ៉ាប្រឆាំងវិបត្តិសេដ្ឋកិច្ច
កុមារចំនួន២៩នាក់អាចប្រឈមមុខនឹងការកាត់ទោសប្រហារជីវិតនៅក្នុងប្រទេសនីហ្សេរីយ៉ា ដោយសារពួកគេរចូលរួមក្នុងការតវ៉ាប្រឆាំងនឹងវិបត្តិសេដ្ឋកិច្ចដែលនាំទៅដល់អតិផរណាខ្ពស់ធ្វើឱ្យកើនឡើងតម្លៃក្នុងការរស់នៅប្រចាំថ្ងៃរបស់ប្រទេសនេះ ខណៈពួកគេបួននាក់បានដួលនៅក្នុងតុលាការដោយសារតែហត់នឿយពីការឃុំឃាំង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី០៤ខែវិច្ឆិកានេះ។

បាតុករសរុបចំនួន៧៦នាក់ត្រូវបានតុលាការចោទប្រកាន់ពីបទឧក្រិដ្ឋចំនួន១០រួមទាំងការក្បត់ជាតិ ការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ការរំខានសាធារណៈ និងការបះបោរ ខណៈជនដែលរងការចោទប្រកាន់ជាអនីតិជនមានអាយុចាប់ពី១៤ឆ្នាំដល់១៧ឆ្នាំប៉ុណ្ណោះ។
ការខកចិត្តចំពោះវិបត្តិតម្លៃនៅក្នុងការរស់នៅប្រចាំថ្ងៃបាននាំឱ្យមានការតវ៉ាទ្រង់ទ្រាយធំជាច្រើនក្នុងប៉ុន្មានខែថ្មីៗនេះ ដោយកាលពីខែសីហា មនុស្សយ៉ាងតិច២០នាក់ត្រូវបានបាញ់សម្លាប់ និងរាប់រយនាក់ទៀតត្រូវបានចាប់ខ្លួននៅក្នុងការតវ៉ាទាមទារឱកាសការងារឲ្យបានប្រសើរជាងមុនសម្រាប់យុវជន។
ការកាត់ទោសប្រហារជីវិតត្រូវបានដាក់នៅក្នុងទសវត្សរ៍ឆ្នាំ១៩៧០នៅក្នុងប្រទេសនីហ្សេរីយ៉ា ប៉ុន្តែមិនមានការប្រហារជីវិតនៅក្នុងប្រទេសនេះទេចាប់តាំងពីឆ្នាំ ២០១៦ មកម្លេះ។ លោក Akintayo Balogun មេធាវីឯកជននៅទីក្រុង Abuja បាននិយាយថា ច្បាប់ស្តីពីសិទ្ធិកុមារមិនអនុញ្ញាតឱ្យកុមារណាម្នាក់ទទួលរងនូវដំណើរការនីតិវិធីព្រហ្មទណ្ឌ និងកាត់ទោសប្រហារជីវិតឡើយ។ ទោះយ៉ាងណាមុនការកាត់ទោសកុមារទាំងនេះត្រូវបានឃុំឃាំងអស់រយៈពេល ៩០ ថ្ងៃដោយគ្មានអាហារគ្រប់គ្រាន់។

គួរបញ្ជាក់ថា ទោះបីជាប្រទេសផលិតប្រេងឆៅកំពូលមួយនៅអាហ្វ្រិកក៏ដោយ ក៏នីហ្សេរីយ៉ានៅតែជាប្រទេសក្រីក្របំផុតមួយរបស់ពិភពលោក។ អ្នកនយោបាយ និងអ្នកតាក់តែងច្បាប់របស់ប្រទេសនេះ ដែលជារឿយៗត្រូវបានចោទប្រកាន់ពីបទពុករលួយ ខណៈក្រុមគ្រូពេទ្យជំនាញតែងតែធ្វើកូដកម្មដើម្បីតវ៉ានឹងប្រាក់ឈ្នួលទាប។
ប្រជាជននីហ្សេរីយ៉ាជាង២១០លាននាក់ ក៏ស្ថិតក្នុងចំណោមប្រទេសដែលស្រេកឃ្លានបំផុតនៅក្នុងពិភពលោក។ អត្រាអតិផរណាក៏មានកម្រិតខ្ពស់ក្នុងរយៈពេល ២៨ ឆ្នាំផងដែរ ខណៈរូបិយប័ណ្ណក្នុងស្រុកមានកម្រិតទាបធៀបនឹងប្រាក់ដុល្លារ។ លើសពីកាលពីថ្ងៃព្រហស្បតិ៍ ប្រទេសនីហ្សេរីយ៉ាក៏ត្រូវបានចាត់ថ្នាក់ជា «ចំណុចក្តៅនៃក្តីបារម្ភខ្ពស់»នៅក្នុងរបាយការណ៍ពីទីភ្នាក់ងារចំណីអាហាររបស់អង្គការសហប្រជាជាតិ ដោយសារមនុស្សមួយចំនួនធំកំពុងប្រឈមមុខ ឬត្រូវបានគេព្យាករណ៍ថានឹងប្រឈមមុខនឹងកម្រិតធ្ងន់ធ្ងរនៃអសន្តិសុខស្បៀងធ្ងន់ធ្ងរនៅក្នុងចំណោមប្រទេសអាហ្វ្រិកខាងលិច៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


