ហ្វេសប៊ុក (Facebook) ចាត់វិធានការដកព័ត៌មានកូវីដ-១៩ក្លែងក្លាយចេញចំនួន ១៨លានផុស
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ហ្វេសប៊ុក (Facebook) ចាត់វិធានការដកព័ត៌មានកូវីដ-១៩ក្លែងក្លាយចេញចំនួន ១៨លានផុស

បានផុស

នៅ

ក្រុមហ៊ុនហ្វេសប៊ុក (Facebook) និងអ៉ីនស្តាក្រាម (Instagram) បានដកចេញនូវព័ត៌មានក្លែងក្លាយទាក់ទងជំងឺកូវីដ១៩ បង្ករឱ្យមានការយល់ច្រឡំចាប់តាំងពីពេលចាប់ផ្តើមនៃជំងឺរាតត្បាតមក។ នេះបើយោងតាមរបាយការណ៍ថ្មីដែលក្រុមហ៊ុនបានបញ្ចេញកាលពីសប្តាហ៍មុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ប្រភពរូបភាព៖ The Guardian

បន្ថែមពីលើនេះ មាតិការប្រមាណ ១៦៧ លាន ត្រូវបានគេចាត់ថ្នាក់ថា ខុស ដោយក្រុមហ៊ុនបណ្តាញសង្គមនិងស្វែងរកព័ត៌មានពិត មានន័យថា នៅលើវេទិកាហ្វេសប៊ុកមានផ្ទុកនូវព័ត៌មានកូវីដ១៩ខុសការពិត ដែលតំណាងក្រុមហ៊ុនហ្វេសប៊ុកបាននិយាយថា ព័ត៌មានទាំងនោះមិនបានចូលរួមចំណែកអ្វីសោះ តែបែរជាបង្កហានិភ័យសុវត្ថិភាពទៅវិញ។ តួលេខបានចេញផ្សាយយោងដោយរបាយការណ៍អនុវត្តស្តង់ដាសហគមន៍ហ្វេសប៊ុក ដែលបានសរសេរអំពីការអនុវត្តគលនយោបាយចាប់ពីខែមករារហូតមកដល់ខែមីនាថ្មីៗនេះ។

របាយការណ៍បានឱ្យដឹងថា ចាប់តាំងពីការផ្ទុះជំងឺរាតត្បាតរហូតមកដល់ខែមេសា ឆ្នាំ ២០២១ ក្រុមហ៊ុនហ្វេសប៊ុកបានដកចេញព័ត៌មានប្រមាណ ១៨ លាន មាតិការពីហ្វេសប៊ុកនិងអ៉ីនស្តាក្រាមទូទាំងពិភពលោក។ ការបង្ហោះទាំងនោះគឺបំពានគោលការណ៍នៃព័ត៌មានកូវីដ១៩។ ក្រុមហ៊ុនកំពុងធ្វើការដើម្បីពន្លឿនព័ត៌មានវ៉ាក់សាំងនិងបំបិទនូវព័ត៌មានក្លែងក្លាយទាក់ទងនឹងវ៉ាក់សាំងផងដែរ។

ប្រភពរូបភាព៖ Politico Europe

តំណាងមកពីក្រុមហ៊ុនបណ្តាញសង្គមយក្សនេះបាននិយាយថា កិច្ចខិតខំប្រឹងប្រែងទាំងនេះមានរូមបញ្ចូលការបង្កើតរូបត្លុក (Stickers) លើបណ្តាញសង្គមដើម្បីប្រាកដថា អ្នកប្រើប្រាស់បានឃើញនៅពេលដែលមិត្តភក្តិឬគ្រួសារទទួលបានវ៉ាក់សាំងរួចរាល់ ក៏ដូចជា ណែនាំប្រជាជនអំពីព័ត៌មានពិតប្រាកដត្រឹមត្រូវអំពីវ៉ាក់សាំង។

តំណាងក្រុមហ៊ុនដដែលបានថ្លែងនៅក្នុងសន្និសិទសារព័ត៌មានតាមប្រព័ន្ធអនឡាញឱ្យដឹងថា វាគឺជាគោលដៅរបស់ហ្វេសប៊ុកជួយឱ្យអ្នកប្រើប្រាស់បោះជំហានខិតទៅជិតការចាក់វ៉ាក់សាមង។ ដូច្នេះជាមួយជំហាននេះអាចផ្តល់ឱកាសឱ្យមានការផ្លាស់ប្តូរ។

អ្នកស្រាវជ្រាវនៃសកលវិទ្យាល័យ Nevada លោកស្រី Mary Blankenship បាននិយាយបន្ទាប់បីបានឃើញព័ត៌មានមិនពិតពាសពេញបណ្តាញសង្គមធ្វីតទ័រ (Twitter) ថា ព័ត៌មានមិនពិតអំពីកូវីដ ១៩ អាចមានផលប៉ះពាល់ទៅដល់វេទិកាបណ្តាញសង្គមជាខ្លាំង។ វាអាចបង្កើតគ្រោះថ្នាក់ណាមួយ ព្រោះមនុស្សអាចជួបប្រទះនិងការទទួលបានព័ត៌មានវេជ្ជាសាស្រ្តមិនត្រឹមត្រូវ។ វាជាផ្លូវដ៏ច្បាស់លាស់មួយដែលអាចបង្កើតនូវហានិភ័យ និងមហន្តរាយ។

លោកស្រីបន្តថា ការផ្សាយព័ត៌មានមិនពិតជាញឹកញាប់អាចបង្កើតឱ្យាន ភាពក្តៅក្រហាយនិងភ័យខ្លាច ផងដែរ៕

អត្ថបទ៖ Jacqueli

ប្រភព៖ Global News

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទី មុន

ជនមានពិការភាពតែងទទួលបានការយកចិត្តទុកដាក់និងបង្កភាពងាយបំផុតក្នុងការចាក់វ៉ាក់សាំងដល់គ្រប់ទីកន្លែង

ព័ត៌មានជាតិ២១ នាទី មុន

កម្ពុជា​-ស៊ុយ​អែត ​ប្តេជ្ញា​រួមគ្នា​លើកកម្ពស់​សិទ្ធិ​ការងារ​ និង​ផលប្រយោជន៍​កម្មករនិយោជិត​ឱ្យ​កាន់​តែ​ប្រសើរ​

ព័ត៌មានជាតិ២៩ នាទី មុន

លួច​ទូរសព្ទ​បាន​ហើយ​តែ​រត់​មិន​រួច ​ម្ចាស់​ឃាត់ខ្លួន​ប្រគល់​ជូន​សមត្ថកិច្ច​

ព័ត៌មានខ្លីៗ៤០ នាទី មុន

ឥណ្ឌា ត្រៀមប្រើដ្រូន ហោះដឹកថ្នាំពេទ្យ និងវ៉ាក់សាំងកូវីដ ទៅតំបន់ដាច់ស្រយាល

កូវីដ-១៩៤២ នាទី មុន

បិទខ្ទប់​ផ្ទះ២កន្លែង​ក្នុងក្រុងកំពង់ឆ្នាំង ក្រោយរកឃើញករណីវិជ្ជមានជំងឺ​កូ​វីដ-១៩​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services