Connect with us

ព័ត៌មានអន្ដរជាតិ

ពល​រដ្ឋ​អង់គ្លេស​ជាង​៣៧​ម៉ឺន​នាក់​នៅ​មាន​អាការ​ធ្វើ​ទុក្ខ​ ក្រោយព្យាបាលកូវីដមួយឆ្នាំ

បានផុស

នៅ

យោង​តាម​ការ​សិក្សា​ដ៏​សំខាន់​មួយ​បាន​បង្ហាញ​ថា ប្រជា​ជន​អង់គ្លេស​ប្រហែល​ជា ៣៧៥ ០០០​នាក់​​នៅ​​មាន​អាការ​​ធ្វើ​ទុក្ខ​ពី​កូវីដ-១៩ ​ទោះ​បី​ជា​បាន​ប្រយុទ្ធ​ក្នុង​ការ​​ព្យាបាល​រយៈ​ពេល​​​មួយ​ឆ្នាំ​ហើយ​ក្តី។

ប្រជា​ជន​មួយ​លាន​នាក់​បាន​និយាយ​ថា​ ពួក​គាត់​នៅ​មាន​អាការ​ធ្វើ​ទុក្ខ​ដូច​ជា​អស់កម្លាំង ឈឺ​ចាប់សាច់​​ដុំ ដង្ហើម​​ខ្លី​​យ៉ាង​ហោច​ណាស់​មួយ​ខែ បន្ទាប់​ពី​បាន​ព្យាបាល​ ហើយ​មាន​មនុស្ស​ច្រើន​ណាស់​នៅ​មាន​អាការ​ធ្វើ​ទុក្ខ​ច្រើន​ខែ​ទៀត។

ការិយាល័យ​​​ស្ទង់​មតិ​ស្ថិតិ​ជាតិ (ONS) ​បាន​រក​ឃើញ​ថា ពីរភាគ​បី​នៃ​អ្នក​ដែល​មាន​អាការ​ធ្វើ​ទុក្ខ​យូរ​បាន​និយាយ​ថា ពួក​គាត់​បាន​ដាក់​កម្រិតអំពី​ធ្វើ​សកម្មភាព​ប្រចាំ​ថ្ងៃ ស្ត្រី​ដែល​មាន​វ័យ​កណ្តាល ប្រជា​ជន​កំពុងរ​ស់​នៅ​តំបន់​ក្រី​ក្រ ឬ​អ្នក​​​​ធ្វើ​ការ​នៅ​ផ្នែក​ថែ​ទាំ​សុខភាព និង​សុខាភិបាល​ទំនង​ជា​មាន​អាការ​ធ្វើ​ទុក្ខ​ខ្លាំង​ជា​គេ។

ការ​អស់​កម្លាំង ឬ​នឿយ​ហត់​ជា​រោគសញ្ញា​ទូទៅ​បំផុត​​​ត្រូវ​បាន​រក​ឃើញ បន្ទាប់​មក​ការ​ដក​​​ដង្ហើម​ខ្លី ហើយ​ការ​ឈឺ​ចាប់​សាច់​ដុំ និង​​ពិបាក​​ផ្តោត​​ស្មារតី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​ពី​ថ្ងៃ​ទី​៤ ខែ​មិថុនា សមាជិក​សភា​អង់គ្លេស​បាន​ជំរុញ​រដ្ឋាភិបាលប្រញាប់​​ដោះ​ស្រាយ​លក្ខខណ្ឌ​នៃ​ការ​ព្យាបាល​សម្រាប់​អ្នក​​មាន​អាការ​​ធ្វើ​ទុក្ខ​កូវីដ-១៩​យូរ បន្ទាប់​ពី​ការ​ស៊ើប​អង្កេត​មួយ​រក​ឃើញ​ថា មនុស្ស​​ជា​ច្រើន​បាន​រង់​ចាំ​ជាង​១០០​ថ្ងៃ​ហើយ​ដើម្បី​ព្យាបាល។

ការ​ស្ទង់​មតិ​ ONS បាន​ប៉ាន់​ស្មាន​ពី​កម្រិត​នៃ​អាការ​ធ្វើ​ទុក្ខ​ទូទាំង​ប្រទេស បន្ទាប់​ពី​បាន​ធ្វើ​ការ​សាក​សួរ​គឺ​មាន​ជាង​៣០​ម៉ឺន​នាក់។

អាការ​កូវីដ-១៩​យូរ​គឺ​ជា​រោគ​សញ្ញា​គ្រប់​ដណ្តប់​ពេល​វេលា​​ជាង​៤​សប្តាហ៍ បន្ទាប់​ពី​មាន​ការ​សង្ស័យ​ពីកូវីដជា​បឋម​ដែល​មិន​អាច​ពន្យល់​ដោយ​ហេតុ​ផល​ផ្សេង។

ការ​សិក្សា ONS បាន​ធ្វើ​លើ​ប្រជា​ជន​អង់គ្លេស​៣០​ម៉ឺន​នាក់ ថា​តើ​ពួក​គាត់​មាន​រោគ​សញ្ញា​នេះ​ទេ។ បន្ទាប់​មកតួ​លេខ​ត្រូវ​បាន​​ប្រើ​ដើម្បី​ប៉ាន់​ស្មាន​ពី​ចំនួន​អ្នក​ដែល​នៅ​មាន​អាការ​ធ្វើ​ទុក្ខ​ទូទាំង​ប្រទេស។​ 

ទោះ​ជា​យ៉ាង​ណា មិន​មាន​និយម​ន័យ​ផ្លូវ​ការ​នៃអាការ​កូវីដ​ធ្វើ​ទុក្ខ​យូរ​ទេ ដែល​​ស្ថានភាព​នេះ​ត្រូវ​បាន​​​ធ្វើ​រោគ​វិនិច្ឆ័យ​តាម​រយៈ​ពហុ​រោគ​សញ្ញា​​​ដែល​​កើត​មាន បន្ទាប់​ពី​ពួក​គាត់​បាន​ប្រយុទ្ធ​ក្នុង​ការ​ព្យាបាល​រួចមក។

ការ​ស្ទង់​មតិ ONS ដែល​ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ខែ​មេសា​បាន​បង្ហាញ​ថា ចំនួន​ប្រជា​ជន​អង់គ្លេស​ដែល​រង​ទុក្ខ​ពី​កូវីដ-១៩​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​មាន​ចំនួន​​ច្រើន​ជាង​បួន​ដង​​​ក្នុង​​​រយៈ​ពេល​មួយ​ខែ។ កាល​ពី​​ខែ​មីនា ការ​ស្ទង់​មតិ​រក​ឃើញ​ថា ពលរដ្ឋ​អង់គ្លេស​៧​ម៉ឺន​នាក់​និយាយ​ថា ពួក​គេ​មាន​អាការ​ធ្វើ​ទុក្ខ​រយៈ​ពេល​មួយ​ឆ្នាំ។

ការ​សិក្សា​បង្ហាញ​ថា ក្នុង​ចំណោម​ប្រជា​ជន​មួយ​លាន​នាក់​ត្រូវ​បាន​ប៉ាន់​ស្មាន​កើត​មាន​អាការ​ធ្វើ​ទុក្ខ​​ចាប់​ផ្តើម​ពី​ខែ​ឧសភា ស្ទើរ​តែ​៦៥០​ ០០០​នាក់​​បាន​ដាក់​កម្រិត​ធ្វើ​សកម្មភាព​ប្រចាំ​ថ្ងៃ ហើយ ១៩៥ ០០០​នាក់​បាន​ដាក់​កម្រិត​កាន់​តែ​ច្រើន។

ប្រទេស​អង់គ្លេស​មាន​មនុស្ស ៨៦២ ០០០​នាក់​មាន​អាការ​ធ្វើ​​ទុក្ខ​យូរ​ ខណៈ​ប្រទេស​ស្កុតឡែន​មាន​ ៨៧ ០០០​នាក់ ប្រទេស​វែលមាន ៥០ ០០០​នាក់ និង​អៀរឡង់ខាង​ជើង​មាន ២១ ០០០​នាក់។

អាការ​​ធ្វើ​ទុក្ខ​អស់​កម្លាំង​គឺ​ជា​រោគ​សញ្ញា​កើត​មាន​ច្រើន​​បំផុត​​គឺ​តាម​ការប៉ាន់​ស្មាន​មានប្រមាណ ៥៧៤ ០០០​នាក់​ក្នុង​ចំណោម​មនុស្ស​១​លាន​នាក់ បន្ទាប់​មក​​​ដង្ហើម​ខ្លី​មាន​ប្រមាណ ៤០៥ ០០០​នាក់ និង​ឈឺ​សាច់​ដុំ​មាន​ប្រមាណ ៣១៣ ០០០​នាក់។​

ជា​មួយ​គ្នានេះ ​ការពិបាក​​​​ផ្តោត​​ស្មាតី​​ស្ថិត​នៅ​លំដាប់​លេខ​៤​ដែល​មាន​ប្រមាណ ២៨៥ ០០០​នាក់ បន្ទាប់​មក​រោគ​សញ្ញា​បាត់​បង់​ក្លិន ២៨៣ ០០០​នាក់ និង​ឈឺ​ក្បាល​ ២៧៣ ០០០​មនាក់។

ប្រធានក្រុម​សមាជិក​សភា​នៃ​គណបក្ស​ទាំង​អស់​ស្តី​កូវីដ-១៩ លោក​ស្រី Layla Moran មាន​ប្រសាសន៍​ថា ៖«តួលេខ​នេះ​គួរ​តែ​ជា​ការ​អំពាវ​នាវ​ដល់​រដ្ឋ​មន្ត្រី​ថា ពួក​គេ​ត្រូវ​តែ​ដោះ​ស្រាយ​បន្ទាន់​នូវ​លក្ខខណ្ឌ​ដើម្បី​ទទួល​បាន​ការ​ព្យាបាល​​អ្នក​ដែល​មាន​​​រោគ​សញ្ញា​កូវីដ-១៩​យូរ​»។

ប្រធាន​ក្រុម​អ្នក​វិភាគ និង​ព្រឹត្តិការណ៍​ជីវិត​របស់ ONS អ្នក​ស្រី Julie Stanborough បាន​ឲ្យ​ដឹង​ថា ៖«ការរាយការណ៍​ពី​អាការ​កូវីដ-១៩​យូរ​ដោយសាមី​ខ្លួន​ផ្ទាល់​គឺ​ភាគ​ច្រើន​បំផុត​មនុស្ស​អាយុ​៣៥​​ទៅ​៦៩​ឆ្នាំ ស្ត្រី​ដែល​រស់​នៅ​តំបន់​ក្រី​ក្រ និង​អ្នក​ដែល​ពិការភាព ឬ​មាន​​ជំងឈ​បេះ​ដូង»។

រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​​បាន​និយាយ​កាល​ពី​ខែ​មេសា​ថា លោកបាន​ប្តេជ្ញា​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​សម្រាប់​សេវាកម្ម​ព្យាបាល​ពលរដ្ឋ​អង់គ្លេស​ដែល​មាន​មាន​អាការ​កូវីដ-១៩​យូរ​អង្វែង៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Dailmail

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៧ នាទី មុន

យីហោល្បីៗសម្រុកផ្ដាច់កុងត្រាពាណិជ្ជកម្មគ្មានសល់ ​ក្រោយ Han So Hee ចម្រូងចម្រាសស្នេហាត្រីកោណ

ព័ត៌មានជាតិ២៥ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី ៦»

ព័ត៌មានអន្ដរជាតិ៣០ នាទី មុន

ថៃ មិនទាន់មានលុយគ្រប់ ៤៧០ លានដុល្លារទិញនាវាមុជទឹក

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម២ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

Sokha Hotels

ព័ត៌មានពេញនិយម