Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធានសភា អ៊ីស្រាអែល បញ្ជាក់ច្បាស់ៗកាលបរិច្ឆេទបោះឆ្នោតអនុម័តរដ្ឋាភិបាលចម្រុះថ្មី ដែលអាចបណ្ដេញលោក Netanyahu

បានផុស

នៅ

សភារបស់អ៊ីស្រាអែល នឹងបោះឆ្នោតលើការអនុម័ត រដ្ឋាភិបាលចម្រុះថ្មីមួយ នៅថ្ងៃទី ១៤ ខែមិថុនានេះ ដែលអាចបណ្តេញលោកនាយករដ្ឋមន្រ្តី Benjamin Netanyahu ចេញពីតំណែង ។ នេះបើយោងតាមប្រធានសភា បានប្រកាសកាលពីថ្ងៃចន្ទ ។

លោកនាយករដ្ឋមន្រ្តី Benjamin Netanyahu
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានសភាលោក Yariv Levin បានធ្វើការប្រកាសជាផ្លូវការនេះ ទៅកាន់សភាដោយកត់សម្គាល់ថា មេដឹកនាំបក្សប្រឆាំងលោក Yair Lapid បានជូនដំណឹងដល់ប្រធានាធិបតី កាលពីសប្តាហ៍មុនថា រដ្ឋាភិបាលចម្រុះថ្មីមួយត្រូវបានបង្កើត ។

លោកបានបន្តថា ការបោះឆ្នោតដើម្បីអនុម័តរដ្ឋាភិបាលថ្មី នឹងត្រូវធ្វើឡើងក្នុងរយៈពេលមួយសប្តាហ៍ ស្របតាមច្បាប់របស់អ៊ីស្រាអែល ។

ប្រធានសភាលោក Yariv Levin

លោក Levin បាននិយាយនៅក្នុងសម័យប្រជុំនោះថា “សេចក្តីប្រកាសទាក់ទងនឹងកាលបរិច្ឆេទ សម្រាប់សម័យប្រជុំដើម្បីបង្កើតរដ្ឋាភិបាលទី ៣៦ នឹងត្រូវបញ្ជូនបន្តទៅសមាជិកសភា” ។

គួរបញ្ជាក់ថា ប្រសិនបើវាត្រូវបានអនុម័តដោយសភា Knesset មែននោះ រដ្ឋាភិបាលថ្មីនឹងបញ្ចប់ការគ្រប់គ្រង រយៈពេល ១២ ឆ្នាំរបស់លោក Netanyahu ដែលជានាយករដ្ឋមន្រ្តី កាន់អំណាចបានយូរជាងគេបំផុតរបស់ប្រទេស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CGTN

ចុចអាន ៖ លោក Netanyahu ចោទក្រុមប្រឆាំង អ៊ីស្រាអែល លួចបន្លំសន្លឹកឆ្នោត ទើបបង្កើតបានរដ្ឋាភិបាលចម្រុះថ្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម