Connect with us

ព័ត៌មានអន្ដរជាតិ

សហភាពអឺរ៉ុបទទូចឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សចំនួន ៥ ប្រឆាំងព័ត៌មានក្លែងក្លាយ

បានផុស

នៅ

សហភាពអឺរ៉ុប (EU) បានទទូចដល់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចំនួន ៥ ឱ្យជួយប្រយុទ្ធប្រឆាំងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ដែលក្នុងនោះរូមមាន ក្រុមហ៊ុន Google ក្រុមហ៊ុន Facebook ក្រុមហ៊ុន Twitter ក្រុមហ៊ុន Mircrosoft និងក្រុមហ៊ុន Tik Tok។ គម្រោងស្នើនេះគឺជាគម្រោងមួយក្នុងចំណោមគម្រោង ៣ឬ៤ទៀត ក្នុងគោលបំណងឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សទាំងនោះលើកឡើងពីច្បាប់អនុវត្តការផ្សាយព័ត៌មានក្លែងក្លាយ។

ប្រភពរូបភាព៖ Cordis – European Union
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុន Facebook និង Google រួមទាំងក្រុមហ៊ុនដទៃទៀតសន្យាថានឹងចាត់វិធានការការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ តាមរយៈការផ្សាយពាណិជ្ជកម្មលើវេទិការខ្លួន។ នេះបើតាមឱ្យដឹងពីឯកសាររបស់គណៈកម្មការសហភាពអឺរ៉ុបដែលចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ នាយកប្រតិបត្តិសហភាពអឺរ៉ុបចង់ឱ្យបណ្តាញសង្គមឬវេទិកាផ្តល់សេវាស្វែងរកព័ត៌មានចំណេះដឹង ភ្នាក់ងារសារគមនាគមន៍ ក្រុមហ៊ុនផ្តល់សេវាកម្មបង់ប្រាក់តាមរយៈអនឡាញ វេទិកា E-Commerce និងប្រព័ន្ធផ្តល់សេវាបរិច្ចាគមួយចំនួនទៀត អនុវត្តនូវវិធានការនេះដូចគ្នា ដើម្បីរក្សាសុវត្ថិភាពតាមប្រព័ន្ធអនឡាញ។

ឯកសារដដែលបានបន្តឱ្យដឹងថា មិនថាការអនុវត្តច្បាប់នេះបរាជ័យឬគ្មានប្រសិទ្ធភាពចំពោះមនុស្សជាច្រើនក្តី ប៉ុន្តែក្រុមហ៊ុនយក្សទាំងនោះគប្បីធ្វើការផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញដើម្បីកុំឱ្យអ្នកចែកចាយព័ត៌មានក្លែងក្លាយអាចផ្សាយចេញបានដោយសេរី។ គណៈកម្មការចង់ឱ្យវេទិការឹតបណ្តឹងនិងទាមទារលក្ខខណ្ឌ ជាមួយដំណើរការពិនិត្យមាតិការផងដែរ។

ប្រភពរូបភាព៖ Reuters

ក្រុមហ៊ុនត្រូវកំណត់លក្ខខណ្ឌឱ្យបានច្បាស់លាស់ពីការដាក់ផ្សាយ Ads និងស្ទាបស្ទង់ពីមាតិការឱ្យច្បាស់លាស់ ព្រោះជនខិលខូចខ្លះបានចំណាយលុយដាក់ Ads ដើម្បីឱ្យមាតិការនោះសាយភាយឆាប់រហ័ស។ មាតិការដែលត្រូវពិនិត្យពិច្ច័យមានពាក់ព័ន្ធបញ្ហានយោបាយជាដើម។ ដូច្នេះក្រុមហ៊ុនទាំងនោះត្រូវអនុវត្តច្បាប់ដែលទើបធ្វើបច្ចុប្បន្នភាពរួចកាលពីថ្ងៃទី ២៦ ខែ ឧសភា នេះតទៅ៕

អត្ថបទដោយ៖ Jacqueli

ប្រភព៖ The Hindu.com

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម