Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌូណេស៊ីជំរុញកិច្ចព្រមព្រៀងសេដ្ឋកិច្ចជាមួយ EU ដើម្បីបង្កើនការនាំចេញវាយនភណ្ឌ

បានផុស

នៅ

រដ្ឋាភិបាលឥណ្ឌូនេស៊ីបានសង្កត់ធ្ងន់លើ​ការពន្លឿនយន្តការដើម្បីសម្រេចបាន​កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយនៃសហភាពអឺរ៉ុប-ឥណ្ឌូណេស៊ី (IEU-CEPA) ​ដើម្បីជំរុញទីផ្សារឧស្សាហកម្មវាយនភណ្ឌជាតិ ចំពេលមានភាពមិនប្រាកដប្រជានៃភូមិសាស្ត្រនយោបាយសកល។ នេះបើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​ Antara កាលពីថ្ងៃពុធ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច លោក Airlangga Hartarto បាននិយាយថា សហភាពអឺរ៉ុបគឺជាទីផ្សារដ៏ធំបំផុតសម្រាប់ផលិតផលវាយនភណ្ឌឥណ្ឌូណេស៊ី ​ដោយរួម​ចំណែក​ប្រហែល ៣០ ភាគរយ នៃតម្រូវការសកលសម្រាប់ផលិតផលទាំងនេះ។

លោក Airlangga បាននិយាយនៅឯវិមានប្រធានាធិបតីក្នុងទីក្រុងហ្សាកាតាកាលពីថ្ងៃពុធ យ៉ាងដូច្នេះថា៖ «សហភាពអឺរ៉ុបដែលមានទីផ្សារធំ ​រួមចំណែក ៣០ ភាគរយនៃតម្រូវការពិភពលោក​បន្ទាប់មកគឺសហរដ្ឋអាមេរិក ដែល​រួមចំណែក ១៥ ភាគរយ»។

ទន្ទឹម​នឹង​នេះ លោក Airlangga បាន​លើកឡើងពីវៀតណាម ដែល​បាន​បង្កើនការនាំចេញ​​​វាយនភណ្ឌ​របស់​ខ្លួន​រហូតដល់ ៥០ ភាគរយ ​ក្រោយ​​បញ្ចប់​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ស្រដៀង​គ្នា​ជាមួយ​សហភាព​អឺរ៉ុប។

ដូច្នេះហើយ លោកបានបន្ថែមថា រដ្ឋាភិបាលឥណ្ឌូណេស៊ីកំពុងបន្តការបញ្ចប់ការចរចា IEU-CEPA ដើម្បីការពារ និងជំរុញឧស្សាហកម្មវាយនភណ្ឌរបស់​ប្រទេស​។

​គួរគូស​បញ្ជាក់ថា​ ឥណ្ឌូណេស៊ី​បាន​កំណត់គោលដៅបញ្ចប់ការចរចា IEU-CEPA នៅឆមាសទី ១ នៃឆ្នាំនេះ។ ការចរចាចំនួន ៩ លើក ត្រូវបានធ្វើឡើងក្នុងរយៈពេល ៩ ឆ្នាំកន្លងមកនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម