Connect with us

ព័ត៌មានអន្ដរជាតិ

បុរស​ម្នាក់​នេះ​ស្លាប់​បន្សល់​ទុក​ប្រពន្ធ​មេម៉ាយ​៣៨​នាក់​ កូន​ចៅ​ជិត​២០០នាក់

បានផុស

នៅ

បុរស​ម្នាក់​អាយុ​៧៦​ឆ្នាំ​ឈ្មោះ Ziona Chana ត្រូវ​បាន​គេ​ជឿ​ថា​ជា​មេ​​គ្រួសារ​ធំបំផុត​ក្នុង​ពិភព​លោក​បាន​ទទួល​មរណភាព​នៅ​រដ្ឋ Mizoram ប្រទេស​ឥណ្ឌាដោយ​​ជំងឺ​ទឹក​នោម​ផ្អែម និង​លើស​ឈាម។

លោក Ziona Chana ជាមេ​ដឹក​នាំ​​និយកាស​សាសនា​មួយ​អនុញ្ញាត​មាន​ភរិយា​ច្រើន​បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃ​អាទិត្យ​ដែល​បន្សល់​ទុក​ភរិយា​មេម៉ាយ​៣៨​នាក់ កូន​៨៩​នាក់ និង​ចៅ​៣៦​នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​សារព័ត៌មាន​ដែល​ត្រូវ​បាន​បញ្ជាក់​ដោយ​អភិបាល​រដ្ឋ Mizoram លោក Zoramthanga ដែល​បាន​ចូល​រួម​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ​តាម​​​ Twitter។

វា​ពិបាក​បន្តិច​ដែល​និយាយ​ថា លោក Chana ជា​មេ​គ្រួសារ​ធំ​បំផុត​ក្នុង​លោក ពី​ព្រោះ​ក៏​មាន​អ្នក​ផ្សេង​ដែល​មាន​ភរិយា​ កូន និង​ចៅ​ច្រើន​ដែរ។

ប៉ុន្តែ​បើ​យោង​តាម​សារព័ត៌មាន​មួយ​បាន​ផ្សាយ​ថា លោក​មាន​ភរិយាយ​ចំនួន​៣៩​នាក់ កូន​​៩៤​នាក់ និង​ចៅ​៣៣​នាក់​ និង​ចៅ​ទូត​ម្នាក់​ដែល​សរុប​ទៅ​១៨១​នាក់ក្នុង​គ្រួសារ​របស់​លោក។

លោក Chana កំពុង​កាន់​កំណត់​ត្រា​ពិភព​លោក​សម្រាប់​គ្រួសារ​ធំ​បំផុត​ ប៉ុន្តែ​គេ​មិន​ច្បាស់​ទេ​ថា មាន​កំណត់​ត្រា​ពិភព​លោក​សម្រាប់​គ្រួសារ​បំផុត​បែប​នេះ​ផ្សេង​ទេ។ ដោយ​សារ​គ្រួសារ​ធំ​​ទើប​ត្រូវ​បាន​គេ​សម្ភាស​ចុះ​ផ្សាយ​តាម​ទូរទស្សន៍​ពីរ​ដង។

យោង​តាម​សារព័ត៌មាន​ក្នុង​ស្រុក​បាន​ផ្សាយ​ថា ក្រុម​គ្រួសារ​​របស់​លោក​រស់​នៅ​ជុំ​គ្នា​នៅ​​ក្នុង​អគារ​​កម្ពស់​៤​ជាន់​ហៅ​ថា “Chuuar Than Run”មាន​​ន័យ​ថា «ផ្ទះ​ជំនាន់​ថ្មី»​ដែល​មាន​បន្ទប់​គេង​១០០។ ភរិយា​របស់​លោក​រស់​នៅ​បន្ទប់​ជិតបន្ទប់​ឯកជន​របស់​លោក Chana ដែរ។

អគារ​ដែល​ជា​គេហដ្ឋាន​នេះ​ជា​កន្លែង​ពេញ​និយម​សម្រាប់​ទេសចរណ៍​នៅ​ក្នុង​រដ្ឋ​​​នេះ​ដែល​មាន​មនុស្ស​មក​ពី​ជុំ​វិញ​ពិភព​លោក​​ទៅ​លេង ហើយ​ថែម​ទាំងស្វែង​យល់​ពី​របៀប​រស់​នៅ​របស់​​គ្រួសារដ៏​ធំ​នេះផង​ដែរ។

យោង​តាម​ទី​ភ្នាក់​ងារ​សារព័ត៌មាន Reuters ផ្សាយ​ថា លោក Chana ដែល​កើត​នៅ​ឆ្នាំ​​១៩៤៥​បាន​ជួប​ភរិយាចាស់​ជាង​គេបំផុត​អាយុ​បង​លោក​៣​ឆ្នាំ​នៅ​ពេល​នោះ​លោក​ទើប​អាយុ​១៧​ឆ្នាំ។

គ្រួសារ​នេះ​កាន់​និកាយ​សាសនា​គ្រឹស្ត​ Chana Pawl ដែល​មាន​បរិស័ទ​២​ពាន់​នាក់។ ពួក​គាត់​រស់​នៅ​ទាំង​អស់​គ្នា​នៅ​គេហដ្ឋាន​របស់​លោក Chana នៅតំបន់ Baktawng Tlangnuam ចម្ងាយ​៥៥​គីឡូម៉ែត្រ​ពី​រដ្ឋ Mizoram ប្រទេស​ឥណ្ឌា។

អគារ​ដែល​គ្រួសារ​របស់​លោក Chana រស់​នៅ

និកាយ​សាសនា​នេះ​អនុញ្ញាត​ឲ្យ​បុរស​មាន​ភរិយា​ច្រើន​​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយជីតា​របស់​លោក Chana នៅ​ឆ្នាំ​១៩៤២៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម