ព័ត៌មានអន្ដរជាតិ
បុរស ចិន ម្នាក់ ហេតុតែជាអ្នកមាន សុខចិត្តចាយលុយដុល្លារ ជួលមនុស្សយន្តជាមេផ្ទះ
អ្នកមានឥទ្ធិពលលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ចិន មានឈ្មោះថា Zhang Genyuan បានទាក់ទាញការចាប់អារម្មណ៍លើបណ្តាញអ៊ីនធឺណែត បន្ទាប់ពីរូបលោកជួលមនុស្សយន្តតម្លៃ ១០ ០០០ យ៉េន (១ ៤០០ ដុល្លារ) ក្នុងមួយថ្ងៃ ដើម្បីចម្អិនអាហារ សម្អាតផ្ទះ និងណាត់ជួបជាមួយគាត់ពេលចេញក្រៅ។
ប្រព័ន្ធផ្សព្វផ្សាយ SCMP បានរាយការណ៍ថា Zhang Genyuan អាយុ ២៥ ឆ្នាំជានិស្សិតបញ្ចប់ការសិក្សាផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យញូវយ៉ក ដែលមានអ្នកតាមដានប្រព័ន្ធផ្សព្វផ្សាយសង្គមជាង ១.៤ លាននាក់ បានចែករំលែកបទពិសោធន៍របស់គាត់ នៅក្នុងវីដេអូដែលបានបង្ហោះនៅថ្ងៃទី១៣ ខែមីនា។ មនុស្សយន្តនេះមានឈ្មោះថា G1 ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនមនុស្សយន្តរបស់ចិន Unitree Robotics និងលក់រាយក្នុងតម្លៃ ៩៩ ០០០ យ៉េន។

មនុស្សយន្តមួយនេះមានទម្ងន់ ៣៥ គីឡូក្រាម បង្ហាញពីភាពរហ័សរហួន និងអាចអនុវត្តមុខងារដ៏គួរឲ្យចាប់អារម្មណ៍ដូចជាចលនាក្បាច់គុន។ G1 មានប្រជាប្រិយភាពរួចហើយនៅក្នុងប្រទេសចិន ជាមួយនឹងតម្លៃជួលប្រចាំថ្ងៃឈានដល់ ២,២០០ ដុល្លារ។
នៅក្នុងវីដេអូរបស់លោក Zhang មនុស្សយន្តបានជំរាបសួរគាត់ ព្យាយាមធ្វើម្ហូបដោយគោះបំបែកស៊ុត និងចាក់ទឹកដោះគោ ជាមួយនឹងលទ្ធផលចម្រុះ និងសម្អាតផ្ទះ ទោះបីជាមិនល្អឥតខ្ចោះក៏ដោយ។ កាសែត Hindustan Times បានរាយការណ៍ថា ក្រោយមកលោកបានយកមនុស្សយន្តដើរលេងជុំវិញទីក្រុង ដោយបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងពីអ្នកដំណើរ។ វីដេអូនេះបានប្រមូលអ្នកចូលចិត្តជាង ៤០,០០០ យ៉ាងឆាប់រហ័ស ដោយអ្នកទស្សនាសរសើរមនុស្សយន្តថា ជាអ្នកស្តាប់ និងដៃគូដ៏ល្អ។
ការកើនឡើងនៃការចាប់អារម្មណ៍លើមនុស្សយន្តបានពង្រីកលើសពី Unitree Robotics ។ ក្រុមហ៊ុនដូចជា EngineAI, Pudu Robotics និង RobotEra កំពុងវិនិយោគយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍មនុស្សយន្តកម្រិតខ្ពស់។
កាលពីពេលថ្មីៗនេះក្រុមហ៊ុន Zhangjiang Group បានចាប់ដៃគូជាមួយមជ្ឈមណ្ឌលច្នៃប្រឌិតមនុស្សយន្តជាតិ និងក្នុងស្រុករបស់សៀងហៃ ដើម្បីបង្កើតមជ្ឈមណ្ឌលមនុស្សយន្តទំហំ ៥ពាន់ម៉ែត្រការ៉េ។ ដំបូងឡើយ មជ្ឈមណ្ឌលនេះនឹងបណ្តុះបណ្តាលមនុស្សយន្តជាង ១០០ នាក់ក្នុងពេលដំណាលគ្នា ក្នុងគោលបំណងពង្រីកសមត្ថភាពរបស់ខ្លួនដល់ ១ពាន់ នាក់នៅឆ្នាំ ២០២៧ ។
មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Goldman Sachs Research ព្យាករណ៍ថា ទីផ្សារពិភពលោកសម្រាប់មនុស្សយន្តនឹងឈានដល់ប្រមាណ ៣៨ ពាន់លានដុល្លារត្រឹមឆ្នាំ ២០៣៥ ដែលជំរុញដោយការរីកចម្រើនយ៉ាងឆាប់រហ័សនៃបញ្ញាសិប្បនិម្មិត៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖រង់ចាំប្តីអស់ជាង៨០ឆ្នាំ ទីបំផុតស្ត្រីចិនវ័យ១០៣ឆ្នាំម្នាក់ ទទួលមរណភាពទាំងមិនអស់អាល័យ

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន