Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងត្បូង ធ្វើសមយុទ្ធកងទ័ពជើងទឹក​ ស្របពេលមានជម្លោះជាមួយ ជប៉ុន រឿងផែនទីអូឡាំពិក

បានផុស

នៅ

នៅថ្ងៃអង្គារនេះ យោធាកូរ៉េខាងត្បូងបានចាប់ផ្តើមធ្វើសមយុទ្ធប្រចាំឆ្នាំ ជុំវិញកោះមួយចំនួន ដែលក៏ត្រូវបានទាមទារដោយប្រទេសជប៉ុនផងដែរ។

សមយុទ្ធនេះបានកើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីកិច្ចពិភាក្សាតាមការគ្រោងទុករវាងមេដឹកនាំប្រទេសទាំងពីរ ត្រូវបានសម្រេចលុបចោលវិញ ចំពេលមានជម្លោះជុំវិញផែនទីអូឡាំពិក។

ទីក្រុងសេអ៊ូល និង តូក្យូ មានការខ្វែងគំនិតគ្នា ចំពោះអធិបតេយ្យភាពនៃកោះតូចៗដែលគេហៅថា “Dokdo” នៅក្នុងប្រទេសកូរ៉េខាងត្បូងនិង “Takeshima” នៅក្នុងប្រទេសជប៉ុន។

South Korea holds drills around disputed islets amid row over cancelled  Japan talks, World News | wionews.com

ជម្លោះទឹកដីរយៈពេលរាប់ទសវត្សរ៍នេះ បានផ្ទុះឡើងជាថ្មី បន្ទាប់ពីប្រទេសកូរ៉េខាងត្បូង ធ្វើការតវ៉ាអំពីផែនទីនៅលើគេហទំព័រអូឡាំពិកទីក្រុងតូក្យូ ដែលសម្គាល់កោះទាំងនោះថាជាទឹកដីរបស់ជប៉ុន។

ទីក្រុងតូក្យូ បានច្រានចោលការទាមទាររបស់ទីក្រុងសេអ៊ូល ដែលឲ្យដករូបកូនកោះទាំងនោះចេញពីផែនទីអូឡាំពិក ហើយប្រទេសកូរ៉េខាងត្បូង បានស្នើសុំឲ្យគណៈកម្មាធិការអូឡាំពិកអន្តរជាតិ សម្រុះសម្រួលជម្លោះនេះ ខណៈអ្នកនយោបាយកូរ៉េខាងត្បូងមួយចំនួន បានអំពាវនាវឲ្យធ្វើពហិការ កុំចូលរួមព្រឹត្តិការណ៍កីឡានេះ។

ក្រសួងការពារជាតិកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃអង្គារនេះថា សមយុទ្ធក្នុងសមុទ្រខាងកើត មានការចូលរួមពីកងនាវាចរ កងទ័ពអាកាសនិងកងឆ្មាំឆ្នេរសមុទ្រ ហើយកំពុងត្រូវបានធ្វើឡើងដោយមានទំនាក់ទំនងតិចតួចបំផុតរវាងកងទ័ព ដោយសារតែក្តីបារម្ភទាក់ទងនឹងមេរោគកូវីដ-១៩។

ទីភ្នាក់ងារសារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូងបានរាយការណ៍ថា លោកនាយករដ្ឋមន្រ្តីជប៉ុន Yoshihide Suga បានលើកយកបញ្ហាសមយុទ្ធនេះ និងបានសម្រេចផ្អាកកិច្ចពិភាក្សាតាមការគ្រោងទុកជាមួយប្រធានាធិបតីលោក Moon Jae-in នៅក្នុងកិច្ចប្រជុំកំពូលនៃក្រុមប្រទេស G7 នៅប្រទេសអង់គ្លេសនាចុងសប្តាហ៍នេះ។

US Navy aircraft carrier USS Reagan enters South China Sea - Country  Highlights

ទោះមេដឹកនាំទាំងពីរ បានស្វាគមន៍គ្នានៅកន្លែងប្រជុំកំពូលក៏ដោយ ក៏ពួកគេមិនបានជួបគ្នាផ្ទាល់ដែរ ចាប់តាំងពីលោក Suga ក្លាយជានាយករដ្ឋមន្រ្តីកាលពីខែកញ្ញាឆ្នាំមុនមក៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Al Jazeera

ប្រភព៖ Al Jazeera

ចុចអាន៖ ហ្វីលីពីន ផ្អាកការលុបចោលកិច្ចព្រមព្រៀងយោធាជាមួយ អាមេរិក រយៈពេល ៦ ខែទៀត ជាលើកទី ៣

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៧ នាទី មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម៣៥ នាទី មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ៤០ នាទី មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ៤១ នាទី មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ៤៤ នាទី មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

Sokha Hotels

ព័ត៌មានពេញនិយម