ដំណឹងល្អ! ចិន ប្រកាសបញ្ចប់ជំងឺកាចសាហាវមួយនេះ លែងមានក្នុងប្រទេសទៀតហើយ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ដំណឹងល្អ! ចិន ប្រកាសបញ្ចប់ជំងឺកាចសាហាវមួយនេះ លែងមានក្នុងប្រទេសទៀតហើយ

បានផុស

នៅ

បន្ទាប់ពីការខិតខំប្រឹងប្រែងអស់រយៈពេល ៧០ ឆ្នាំ ប្រទេសចិនបានទទួលវិញ្ញាបនប័ត្រគ្មានជំងឺគ្រុនចាញ់ពីអង្គការសុខភាពពិភពលោក (WHO) ហើយវាជាការកត់សម្គាល់ សម្រាប់ប្រទេសមួយដែលបានរាយការណ៍ថា មានជំងឺនេះចំនួន ៣០ លានករណីជារៀងរាល់ឆ្នាំ ក្នុងទសវត្សឆ្នាំ ១៩៤០ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus អគ្គនាយក WHO មានប្រសាសន៍ថា “ថ្ងៃនេះយើងសូមអបអរសាទរប្រជាជនចិន ក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់ដែលមានក្នុងប្រទេស ។ ជោគជ័យរបស់ពួកគេគឺពិបាករកបាន ហើយបានកើតឡើង បន្ទាប់ពីសកម្មភាពគោលដៅ និងនិរន្តរភាពរាប់ទសវត្ស” ។

លោកបន្តថា “ជាមួយនឹងសេចក្តីប្រកាសនេះ ប្រទេសចិនចូលរួមជាមួយបណ្តាប្រទេសផ្សេងទៀត ដែលបង្ហាញពិភពលោកថា អនាគតគ្មានជំងឺគ្រុនចាញ់ គឺជាគោលដៅដែលអាចសម្រេចបាន” ។

ចិន គឺជាប្រទេសទីមួយនៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិចរបស់ WHO ដែលបានទទួលវិញ្ញាបនបត្របញ្ជាក់ពីជំងឺគ្រុនចាញ់ក្នុងរយៈពេលជាង ៣ ទសវត្សរ៍ ។ ប្រទេសផ្សេងទៀតនៅក្នុងតំបន់ដែលទទួលបានឋានៈនេះរួមមាន អូស្រ្តាលី សិង្ហបុរី និងព្រុយណេ ។

ចំណែកលោកវេជ្ជបណ្ឌិត Takeshi Kasai នាយកប្រចាំតំបន់នៃការិយាល័យតំបន់ប៉ាស៊ីហ្វិកខាងលិចរបស់ WHO  បាននិយាយថា “អបអរសាទរចំពោះប្រទេសចិន ក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់ ។ ការប្រឹងប្រែងដោយមិនចេះនឿយហត់របស់ប្រទេសចិន ដើម្បីសម្រេចបាននូវព្រឹត្តិការណ៍សំខាន់នេះ បង្ហាញពីការប្តេជ្ញាចិត្តខាងនយោបាយ និងការពង្រឹងប្រព័ន្ធសុខាភិបាលជាតិ ឈានដល់ការលុបបំបាត់ជំងឺមួយ ដែលធ្លាប់ជាបញ្ហាសុខភាពសាធារណៈដ៏ធំមួយ ។

លោកបានបញ្ជាក់ថា “សមិទ្ធិផលរបស់ប្រទេសចិន នាំយើងមួយជំហានទៀតខិតជិតឆ្ពោះទៅរក ចក្ខុវិស័យនៃតំបន់ប៉ាស៊ីហ្វិកខាងលិចដែលគ្មានជំងឺគ្រុនចាញ់” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ WHO

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services