ព័ត៌មានអន្ដរជាតិ
UN អំពាវនាវឲ្យយោធាមីយ៉ាន់ម៉ាដោះលែងលោកស្រី ស៊ូជី ជាបន្ទាន់
អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres នៅថ្ងៃព្រហស្បតិ៍ម្សិលមិញបានជំរុញឲ្យយោធាមីយ៉ាន់ម៉ាដោះលែងម្ចាស់មេដាយណូបែលលោកស្រី អ៊ុងសាន ស៊ូជី និងលោកប្រធានាធិបតី Win Myint ជាបន្ទាន់។ នេះបើយោងតាមអ្នកនាំពាក្យ UN បានឲ្យដឹង មួយថ្ងៃបន្ទាប់ពីអ្នកតវ៉ារាប់ពាន់នាក់ត្រូវបានដោះលែង។
ប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ក្នុងភាពវឹកវរយ៉ាងខ្លាំង ចាប់តាំងយោធាបានក្តោបក្តាបយកអំណាចតាមរយៈរដ្ឋប្រហារថ្ងៃទី១កុម្ភៈ និងបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី។

លោក Eri Kaneko សហអ្នកនាំពាក្យរបស់លោកអគ្គលេខាធិការ Guterres បានលើកឡើងថា ៖«យើងធ្វើការអំពាវនាវម្តងទៀតគឺត្រូវដោះលែងជាបន្ទាន់អ្នកដែលជាប់ឃុំទាំងអស់ ក្នុងនោះមានលោកប្រធានាធិបតី Win Myint និងទីប្រឹក្សារដ្ឋលោកស្រី អ៊ុងសាន ស៊ូជី»។
កាលពីថ្ងៃពុធកន្លងទៅ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានដោះអ្នកតវ៉ាដែលជាប់ឃុំជាង២០០០នាក់ ក្នុងនោះមានទាំងអ្នកសារព័ត៌មាន និងអ្នកផ្សេងទៀតដែលយោធាកំពុងកាន់អំណាចនិយាយថា ពួកគេត្រូវបានចាប់ខ្លួនដោយសារញុះញង់ឲ្យកើតមានការតវ៉ា។
អ្នកប្រឆាំងរបស់យោធាជាច្រើននៅជាប់ឃុំឃាំងនៅឡើយ អ្នកខ្លះត្រូវបានកាត់ទោសស្ថិតក្រិមច្បាប់ព្រហ្មទណ្ឌដោយចោទពីការអត្ថាធិប្បាយបង្កឲ្យកើតមានភ័យខ្លាច ឬផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ។
លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានឡើងតុលាការពាក់ព័ន្ធនឹងបទចោទប្រកាន់ស្រដៀងគ្នានេះដែរ និងបន្តជាប់ឃុំនៅឡើយ។

លោក Kaneko បន្តថា ៖«យើងនៅតែព្រួយបារម្ភយ៉ាងខ្លាំងពីអំពើហិង្សា និងការបំភិតបំភ័យចេះតែបន្តកើតមាន ក្នុងនោះមានការចាប់ខ្លួនតាមអំពើចិត្តរបស់កម្លាំងសន្តិសុខ»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ