ព័ត៌មានអន្ដរជាតិ
វីរុសបំប្លែងខ្លួន Delta កំពុងវាយលុក! ថៃ ព្រមានអំពីស្ថានភាពអាក្រក់បំផុត មួយថ្ងៃអាចឆ្លង ១ម៉ឺនករណី
ស្របពេលវីរុសបំប្លែងខ្លួនឆ្លងខ្លាំង Delta កំពុងវាយលុកប្រទេសថៃ, មជ្ឈមណ្ឌលរដ្ឋបាលស្ថានភាពជំងឺកូវីដ-១៩ (CCSA) បានព្រមានថា ចំនួនមធ្យមនៃករណីឆ្លងកូវីដប្រចាំថ្ងៃ នឹងកើនឡើងទ្វេដងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ខណៈបច្ចុប្បន្ន មន្ត្រីសុខាភិបាលកំពុងត្រៀមខ្លួនសម្រាប់ករណីថ្មីប្រចាំថ្ងៃ ដែលអាចឈានដល់១០,០០០ករណី។

ដោយសារតែវីរុសបំប្លែងខ្លួននេះ ថៃមិនមែនជួបប្រទះត្រឹមតែចំនួននៃការឆ្លងថ្មីកើនឡើងនោះទេ ប៉ុន្តែចំនួនអ្នកជំងឺដែលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនិងដាក់ខ្យល់អុកស៊ីសែន ក៏កើនឡើងផងដែរ។
ប្រធាននាយកដ្ឋានព័ត៌មាននៃក្រសួងការបរទេសលោកស្រី Pensom Lertsithichai បានឲ្យដឹងថា CCSA រំពឹងថា ករណីធ្ងន់ធ្ងរនឹងបន្តកើនឡើង។ អ្វីដែលយើងកំពុងជួបប្រទះនៅក្នុងប្រទេសថៃ គឺការរីករាលដាលយ៉ាងឆាប់រហ័សនៃវីរុសបំប្លែងខ្លួន Delta។

ដោយសំដៅទៅការសិក្សានាពេលថ្មីៗនេះ ស្តីពីការរីករាលដាលនៃវីរុសបំប្លែងខ្លួន Delta នៅក្នុងប្រទេសដទៃទៀត លោកស្រីនិយាយថា ផ្អែកលើទិន្នន័យដែលបានរកឃើញ ចំនួនករណី កូវីដអាចកើនឡើងទ្វេដងរៀងរាល់ ២ សប្តាហ៍។
ប្រទេសថៃ អាចនឹងមានករណីថ្មីៗប្រចាំថ្ងៃ កើនដល់ ១០,០០០ករណី ក្នុងពេលឆាប់ៗនេះ។
គួរបញ្ជាក់ថា ក្រសួងសុខាភិបាលថៃ បានប្រកាសនៅព្រឹកថ្ងៃពុធនេះថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន ៥៤នាក់និងឆ្លងថ្មី ៦,៥១៩ករណី៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Thaiger

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម៨ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ