Connect with us

ព័ត៌មានអន្ដរជាតិ

អ្នក​វិទ្យា​សាស្ត្រ​ WHO​ ថ្កោល​ទោស​ការ​ប្រកួត​ Euro​ វគ្គ​ផ្តាច់​ព្រ័ត្រ

បានផុស

នៅ

អ្នក​វិទ្យាសាស្ត្រ​អង្គការ​​សុខភាព​ពិភព​លោក (WHO) ​ម្នាក់បាន​ឃ្លាំ​​មើល​​​​ហ្វូង​មនុស្ស​កក​​កុញ​​គ្មាន​ពាក់​ម៉ាស់កំពុង​ច្រៀង និង​ស្រែក​នៅ​ព្រឹត្តិការណ៍​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​ជើង​ឯក​ទ្វីប​អឺរ៉ុប Euro 2020រវាង​អង់គ្លេស និង​អ៉ីតាលី​ នៅទី​ក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស​កាល​ពី​ថ្ងៃ​អាទិត្យ​ដោយ​និយាយ​ថា​គឺ​«គ្រោះ​ថ្នាក់​​»​ និង​បង្ហាញ​ការ​​ព្រួយ​បារម្ភ​​ពីការ​​ជំរុញ​​​ករណី​​​ឆ្លង​កូវីដ-១៩​ក្នុង​នោះ​​មាន​​វីរុស​បំប្លែង​ខ្លួន Delta។

ករណី​ឆ្លង​កូវីដ​នៅ​ប្រទេស​អង់គ្លេស​បាន​កំពុង​កើន​ឡើង​ដោយ​វីរុស​បំប្លែង​ Delta រាតត្បាត​ខ្លាំង និង​ការ​បន្ធូរ​បន្ថយ​បំរាម សូម្បី​តែ​អត្រា​ចាក់​វ៉ាក់សាំង​បង្ការ​ខ្ពស់​ក៏​ដោយ។ កាល​ពី​ថ្ងៃ​ទី​១៩​ ខែ​មិថុនា បំរាម​រឹត​ត្បិត​ស្ទើរ​តែ​ទាំង​អស់​ត្រូវ​បាន​កំណត់​បញ្ចប់​រាប់​ទាំង​ពាក់​ម៉ាស់ និង​វិធាន​ការ​គម្លាត​សង្គម​ជា​ដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​ជា​មួយ​អ៉ីតាលី លោក​ស្រី Maria Van Kerkhove អ្នក​ដឹក​នាំ​បច្ចេកទេស​កូវីដ-១៩​របស់​អង្គការ​សុខភាព​ពិភព​លោកបាន​សរសេរលើ​បណ្តាញសង្គម​ថា ៖«តើ​ខ្ញុំ​គួរ​រីក​រាយ​​ការ​មើល​ឃើញ​ករណី​ឆ្លង​កំពុង​កើត​មាន​នៅ​នឹង​មុខ​ភ្នែក​របស់​ខ្ញុំ?

លោក​ស្រី​បាន​សរសេរ​ថា  ៖«កូវីដ-១៩​មិន​មែន​ឈប់​សម្រាក​នៅ​យប់​នេះ​ទេ។ វីរុស​កូវីដ #SARSCoV2 វីរុស Delta នឹងឆក​ឱកាស​ចំពោះ​មនុស្ស​ដែល​មិន​ទាន់​ចាក់​វ៉ាក់សាំង អង្គុយ​ជិត​គ្នាណែនតាន់​តាប់​ អត់​ពាក់​ម៉ាស់ ស្រែ​ហ៊ោ ច្រៀង។ គ្រោះ​ថ្នាក់​ណាស់»។

កាល​ពី​ខែ​មិថុនា ចក្រ​ភព​អង់គ្លេសបាន​ព្រម​ព្រៀង​ជា​មួយសហព័ន្ធ​កីឡា​បាល់ទាត់​ទ្វីប​អឺរ៉ុប (Uefa)​ដើម្បី​អនុញ្ញាតឲ្យ​មនុស្ស​ចូល​ទស្សនា​ផ្ទាល់​នៅ​កីឡដ្ឋាន Wembley ប្រមាណ​៧៥​%​នៃ​សមត្ថភាព​ផ្ទុក​មនុស្ស​៩​ម៉ឺន​នាក់​សម្រាប់​ការ​ប្រកួត​៣​លើក​នៅ​ខែ​កក្កដា ក្នុង​រាប់​ទាំង​វគ្គ​ផ្តាច់​ព្រ័ត្រ បើ​ទោះ​ជា​ផ្អាក​​គម្រោងចុង​ក្រោយ​សម្រាប់​ការ​បើក​​ប្រទេស​ឡើង​វិញ​ដោយ​សារកូវីដ-១៩​ផ្ទុះ​ឡើង​វិញ​ដែល​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​ស្រាវ​ជ្រាវ​ព្រឹត្តិការណ៍ (ERP)។

កម្មវិធី​ស្រាវ​ជ្រាវ​ព្រឹត្តិការណ៍​ដែលគម្រោង​សាក​ល្បង​ត្រូវ​បាន​រៀប​ចំ​ឡើង​ដើម្បី​វាយ​តម្លៃ​​ពី​សុវត្ថិភាព​នៃ​ការ​ជួប​ជុំ​មនុស្ស​ច្រើន​កំឡុង​ពេលការ​រាល​ដាល​កូវីដ-១៩ និង​ផល​ប៉ះ​ពាល់​លើ​ការ​ឆ្លងផ្អែក​លើ​អ្នក​ចូល​រួម​ព្រឹត្តិការណ៍​ដើម្បី​ធ្វើ​តេស្ត​រហ័សអវិជ្ជ​មាន​ជា​លក្ខខណ្ឌ​នៃ​ការ​អនុញ្ញាត​ឲ្យ​ចូល។

ទោះ​បី​ជាយ៉ាង​ណា ឧបករណ៍​ធ្វើ​តេស្ត​រហ័ស Innova lateral ប្រើ​នៅ​ចក្រភព​អង់គ្លេស​មិន​អាច​ទុក​ចិត្ត​បាន​១០០​%​នោះ​ទេ។ នៅ​ពេល​​​កូវីដ​មាន​កម្រិត​ស្រាល​ ជា​ធម្មតា​ពីរ​បី​ថ្ងៃ​ដំបូង បន្ទាប់​ពី​ការ​ឆ្លង​គឺ​មិន​អាច​រក​ឃើញ​ទេ។

តាមពិត​ទៅ WHO បាន​​​ព្រមាន​ព្រឹត្តិការណ៍​នោះ​រួច​ហើយ​ថា​ប្រឈម​នឹងការ​បង្កើន​ឆ្លង​កូវីដ។

គណកម្មាធិការ​សភា​អឺរ៉ុបស្តីពី​សុខភាព​សុខភាព​សាធារណៈ​បាន​ចាត់​ទុក​ការ​សម្រេច​អនុញ្ញាត​ឲ្យអ្នក​គាំទ្រ​ចូល​មើល​​ផ្ទាល់​៦​ម៉ឺននាក់​គឺ​ជា​រូបមន្ត​មួយ​សម្រាប់​គ្រោះ​មហន្តរាយ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ theguardian

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម