ព័ត៌មានអន្ដរជាតិ
វេជ្ជបណ្ឌិតជប៉ុនជឿជាក់ថា ថ្នាំ Remdesivir មានប្រសិទ្ធិភាពព្យាបាលអ្នកជំងឺកូវីដ
វេជ្ជបណ្ឌិតជនជាតិជប៉ុនជំនាញខាងផ្លូវដង្ហើមនិយាយថា គាត់ជឿថា ថ្នាំព្យាបាលប្រឆាំងវីរុស Remdesivir មានប្រសិទ្ធភាពសម្រាប់អ្នកជំងឺកូវីដ ១៩ ធ្ងន់ធ្ងរ ។
លោក Izumo Takehiro នៅមជ្ឈមណ្ឌលវេជ្ជសាស្រ្តកាកបាទក្រហមជប៉ុនក្នុងទីក្រុងតូក្យូនិយាយថា លោកបានប្រើថ្នាំ Remdesivir លើការព្យាបាលអ្នកជំងឺកូវីដ ១៩ ធ្ងន់ធ្ងរប្រហែល ៤០ នាក់ចាប់តាំងពីរដ្ឋាភិបាលជប៉ុនបានផ្តល់ការយល់ព្រមឲ្យប្រើថ្នាំនេះ ។

លោក Izumo បាននិយាយថា លោកជឿជាក់ថា ថ្នាំនេះជួយបង្កើនអត្រារស់រានមានជីវិតរបស់អ្នកជំងឺ និងជួយឲ្យអ្នកជំងឺដកដង្ហើមដោយមិនចាំបាច់ប្រើបំពង់ជំនួយខ្យល់ដកដង្ហើម ។
គាត់ក៏និយាយដែរថា អង្គការសុខភាពពិភពលោក (WHO) ប្រហែលជាបដិសេធមិនណែនាំថ្នាំមួយនេះនោះទេ ពីព្រោះវាថ្លៃណាស់ដែលត្រូវចំណាយប្រហែល ២,៤០០ ដុល្លារសម្រាប់អ្នកជំងឺម្នាក់ ។ លោកនិយាយថា ប៉ុន្តែគាត់ជឿជាក់ថា ជីវិតគឺមានតម្លៃជាងលុយ ។
លោកបន្ថែមថា មន្ទីរពេទ្យរបស់លោកនឹងបន្តប្រើប្រាស់ថ្នាំនេះទៀតរហូតដល់មានការព្យាបាលជាក់លាក់មួយទៀត ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


