ទីបំផុត ចិន ចាប់ផ្តើមចាក់វ៉ាក់សាំងការពារកូវីដដល់ក្មេងជំទង់ហើយ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ទីបំផុត ចិន ចាប់ផ្តើមចាក់វ៉ាក់សាំងការពារកូវីដដល់ក្មេងជំទង់ហើយ

បានផុស

នៅ

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងអាជ្ញាធរមូលដ្ឋានបាននិយាយថា តំបន់ជាច្រើននៅក្នុងប្រទេសចិន នឹងចាប់ផ្តើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដល់ក្មេងជំទង់នៅខែនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងខែនេះ តំបន់ភាគនិរតីនៃខេត្ត Guangxi និងទីក្រុង Jingmen នៅកណ្តាលខេត្ត Hubei នឹងចាប់ផ្តើមចាក់វ៉ាក់សាំងដល់អ្នកដែលមានអាយុចន្លោះពី ១៥ ទៅ ១៧ ឆ្នាំ ហើយកុមារអាយុចន្លោះពី ១២ ទៅ ១៤ ឆ្នាំ នឹងទទួលការចាក់វ៉ាក់សាំងក្នុងខែសីហា ។

ចំណែកនៅចុងខែតុលា អាជ្ញាធរនៅទីនោះមានគោលបំណងចាក់វ៉ាក់សាំងឲ្យអស់ ដល់ក្រុមដែលមានអាយុចាប់ពី ១២ ដល់ ១៧ ឆ្នាំ ។

ទន្ទឹមនោះ លោក Zeng Yixin អនុប្រធានគណៈកម្មការសុខភាពជាតិ (NHC) បានប្រាប់ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរកាលពីខែមុនថា ប្រទេសចិននឹងចាក់វ៉ាក់សាំងឲ្យបាន ៧០ ភាគរយនៃក្រុមគោលដៅនៅចុងឆ្នាំនេះ ។

ប្រទេសចិនបានអនុម័តការចាក់វ៉ាក់សាំងក្នុងស្រុកចំនួន ២ ដែលមួយផលិតដោយក្រុមហ៊ុន Sinovac Biotech និងមួយទៀតផលិតដោយក្រុមហ៊ុន Sinopharm សម្រាប់អ្នកដែលមានអាយុចន្លោះពី ៣ ទៅ ១៧ ឆ្នាំ ។

គួរបញ្ជាក់ថា ប្រទេសចិនដែលបានគ្រប់គ្រង និងទប់ស្កាត់ការឆ្លងក្នុងសហគមន៍យ៉ាងជោគជ័យ ពេលនេះបានចាក់វ៉ាក់សាំងចំនួន ១.៤ ពាន់លានដូស ឬ ២ ភាគ ៥ នៃចំនួនចាក់វ៉ាក់សាំងទូទាំងពិភពលោកសរុប ៣.៤៧ ពាន់លានដូស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ ក្រុមហ៊ុនឱសថធំៗទាំងពីររបស់ ចិន ផ្ដល់វ៉ាក់សាំងរាប់លានដូសទៀតដល់ COVAX ចំពេលវីរុសឥណ្ឌាកំពុងវាយលុកខ្លាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services