Connect with us

ព័ត៌មានអន្ដរជាតិ

គ្រាន់តែប្រទេសមួយនៅអាមេរិកខាងត្បូង រកឃើញវីរុសបំប្លែងខ្លួនដល់ទៅ ១១ប្រភេទ

បានផុស

នៅ

គិតត្រឹមពេលនេះក្នុងឆ្នាំ២០២១ ប្រទេសឈីលី បានរកឃើញវីរុសកូវីដ-១៩ បំប្លែងខ្លួនរហូតដល់ទៅ១១ប្រភេទ ខណៈវីរុសបំប្លែងខ្លួន Gamma កំពុងរីករាលដាលខ្លាំងបំផុត នៅទូទាំងប្រទេស ហើយវីរុស Delta ដែលទើបចូលថ្មី បានចោទជាបញ្ហាប្រឈមកាន់តែខ្លាំង ដោយសារតែអត្រាចម្លងដ៏ខ្ពស់របស់វា។

លោក Sergio Wehinger នៅសាកលវិទ្យាល័យឈីលី បានប្រាប់ស៊ីនហួថា “ប្រទេសឈីលី កំពុងស្ថិតក្នុងស្ថានភាពប្រកាសអាសន្នដូចបណ្តាប្រទេសដទៃទៀត ដែលមានវីរុសបំប្លែងខ្លួនច្រើនប្រភេទដែរ”។

លោក Wehinger បានផ្តល់អនុសាសន៍ថា ប្រទេសឈីលី គួរសិក្សាបទពិសោធន៍អន្តរជាតិ និងកុំបន្ធូរបន្ថយការរឹតត្បិត បើទោះបីជាមានការថយចុះនៃអត្រាឆ្លងកាលពីខែមុន ដោយសារតែការអនុវត្តវិធានការបិទខ្ទប់និង គម្លាតសង្គមក៏ដោយ។

ស្របពេលករណីមានការថយចុះ ការរឹតត្បិតត្រូវបានបន្ធូរបន្ថយនៅក្នុងទីក្រុងមួយចំនួន ដោ​យអាជីវកម្មនិងសាលារៀន បានបើកដំណើរការឡើងវិញ។ រដ្ឋាភិបាល ក៏បានប្រកាសផងដែរ ពីការរឹតត្បិតតិចតួចលើប្រជាជនជាង១១លាននាក់ ដែលទទួលបានវ៉ាក់សាំង គ្រប់ដូស។

ក្រសួងសុខាភិបាល ឈីលី កាលពីខែមុន បានចេញរបាយការណ៍មួយ ដែលកំណត់អត្តសញ្ញាណវីរុសបំប្លែងខ្លួនចំនួន ១១ ប្រភេទនៅក្នុងប្រទេស ដោយផ្អែកលើការសិក្សាហ្សែននៃសំណាកពីករណីដែលត្រូវបានបញ្ជាក់ ចាប់ពីថ្ងៃទី ២២ ខែធ្នូឆ្នាំ ២០២០ ដល់ថ្ងៃទី ២៥ ខែមិថុនាឆ្នាំ ២០២១។

យោងតាមលោក Wehinger បានឲ្យដឹងថា វីរុសបំប្លែងខ្លួន បានលេចឡើងដោយសារតែកង្វះវិធានការរឹតត្បិតគ្រប់គ្រាន់សម្រាប់អ្នកចូលឬចាកចេញពីប្រទេស។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ ប្រទេសឈីលី បានកត់ត្រាករណីឆ្លងកូវីដចំនួន ១,៥៩៤,៤៩៦ករណី និងមានអ្នកស្លាប់ចំនួន ៣៤,២០៧នាក់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Xinhua

ចុចអាន៖ ទីបំផុត WHO ព្រមានខ្លាំងៗ អំពីការលេចចេញ វីរុសបំប្លែងខ្លួនថ្មីៗ ដែលកាន់តែបង្កគ្រោះថ្នាក់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤២ នាទី មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៤៥ នាទី មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

សន្តិសុខសង្គម២ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម