Connect with us

ព័ត៌មានអន្ដរជាតិ

វ៉ាក់​សាំង​រុស្ស៊ី​ផលិត​នៅ​វៀតណាម​ចាប់​ផ្តើម​សាក​ល្បង​លើកដំបូង

បានផុស

នៅ

យោង​តាម​សេចក្តី​ប្រកាស​រួម​មួយ​កាល​ពី​ថ្ងៃ​ពុធ​​ម្សិល​មិញ​ថា ការ​សាក​ល្បងលើក​ដំបូង​នៃ​វ៉ាក់សាំង​បង្ការ​កូវីដ-១៩ Sputnik V របស់​ប្រទេស​រុស្ស៊ី​​​ត្រូវ​បាន​ផលិត​នៅប្រទេស​វៀតណាម។

មូលនិធិរុស្ស៊ី RDIF និង​ក្រុម​ហ៊ុនឱសថ​វៀតណាម Vabiotech​ ​បាន​និយាយ​ក្នុង​សេចក្តី​ប្រកាស​រួម​មួយ​ថា សំណាក​សុពលភាព​លើក​ដំបូង​​​​ពី​វ៉ាក់សាំង​បង្ការ​កូវីដ-១៩​ដែល​ត្រូវ​បាន​ផលិត​នៅ​ប្រទេស​វៀតណាម​នឹង​ត្រូវ​បញ្ជូន​ទៅ​មជ្ឈមណ្ឌល​ Gamaleya នៅ​ប្រទេស​រុស្ស៊ី​ដើម្បី​ឲ្យ​ត្រួត​ពិនិត្យ​គុណភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Kirill Dmitriev នាយក​ប្រតិបត្តិ​មូលនិធិ RIDF បាន​ឲ្យ​ដឹង​ថា អង្គភាព​ទាំង​ពីរ​កំពុង​សហការ​គ្នា​ផ្ទេរ​បច្ចេកវិទ្យា​ដើម្បី​ជួយ​​វៀតណាម​ឲ្យ​ទទួល​បាន​វ៉ាក់សាំង​កាន់​តែស្រួល។

វៀតណាម​បាន​អនុម័ត​​លើ​​ការ​ប្រើ​ប្រាស់​វ៉ាក់សាំងរុស្ស៊ី​ Sputnik V កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មីនា។ នៅ​ថ្ងៃ​ទី​១៦ ខែ​មីនា រុស្ស៊ី​បាន​​ផ្តល់ជា​អំណោយ​​វ៉ាក់សាំង Sputnik V ចំនួន​១០០០​ដូស​ដល់​​ប្រទេស​វៀតណាម។

ប្រទេសរុស្ស៊ី​បាន​យល់​ព្រម​ផ្តល់​វ៉ាក់សាំង Sputnik V ចំនួន​២០​លាន​ដូស​ដល់​ប្រទេស​វៀតណាម​ក្នុង​ឆ្នាំនេះ។

វ៉ាក់សាំង Sputnik V ដែល​ត្រូវ​បាន​គេ​ស្គាល់​ជា​ VGam-COVID-Vac ត្រូវ​បាន​ផលិត​​ដោយ​មជ្ឈមណ្ឌលជាតិ​នៃ​​ជំងឺ​ឆ្លង និង​មីក្រូជីវសាស្ត្រ​ Gamaleya និង​ជាវ៉ាក់សាំង​​​ត្រូវ​បាន​ចុះ​បញ្ជី​ដំបូង​គេ​ក្នុង​ពិភព​លោក​ដែល​មាន​វត្តមាន​ជាង​៦៨​ប្រទេស។

ប្រទេស​រុស្ស៊ីបាន​និយាយ​ថា ប្រសិទ្ធភាព​វ៉ាក់សាំង​របស់​ខ្លួន​មាន​៩៧.៦%​៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ vnexpress

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម